Connect with us

ព័ត៌មានជាតិ

លោក គង់ សភា គឺជាអ្នកនយោបាយប្រឆាំងទី១ ទទួលបានការលើកលែងទោសពីព្រះរាជា តាមរយៈការជួយពីសម្ដេចធិបតី

បានផុស

នៅ

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ លោក គង់ សភា បានក្លាយជាអ្នកនយោបាយប្រឆាំងទី១ដែលទទួលបានការអភ័យទោស និងលើកលែងទោសពីព្រះមហាក្សត្រ ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី  តាមរយៈការជួយអន្តរាគមន៍ពីសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្រ្តីនៃកម្ពុជានាអាណត្តិទី៧នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមព្រះរាជក្រឹត្យ ព្រះមហាក្សត្រទ្រង់ត្រាប់បង្គាប់ឱ្យលើកលែងទោសចំពោះទណ្ឌិត គង់ សភា ភេទប្រុស កើតឆ្នាំ១៩៧៥ ដែលត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន៨ឆ្នាំ តាមអំណាចសាលក្រមព្រហ្មទណ្ឌស្ថាពរលេខ ៤១១ “ត” ក្រ៧ ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ របស់សាលាដំបូងរាជធានីភ្នំពេញ។

គួរជម្រាបថា កាលពីថ្ងៃទី១៨ ខែមេសា កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន បានទម្លាយនូវលិខិតសុំទោសមួយច្បាប់ ដែលក្នុងលិខិតនោះ លោក គង់ សុភា  បានស្នើសុំកិច្ចអន្តរាគមន៍ពីសំណាក់សម្ដេចធិបតី នាយករដ្ឋមន្ត្រី ជួយទូលថ្វាយព្រះមហាក្សត្រឱ្យលើកលែងទោសទណ្ឌទាំងឡាយដល់ខ្លួន ដើម្បីអាចវិលត្រឡប់ចូលប្រទេសកម្ពុជា និងអាចត្រឡប់ជួបជុំក្រុមគ្រួសារ បានមើលថែឪពុកម្តាយចាស់ជរាឡើងវិញ។តាមរយៈលិខិតមួយច្បាប់របស់លោក គង់ សភា គឺលោកបានទទួលស្គាល់នូវទោសកំហុសកន្លងមក និងបានសុំទោសចំពោះសម្ដេចតេជោ និងសម្ដេចធិបតី។

ក្រោយទទួលបាន លិខិតពីលោក​ គង់ សភា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសស្វាគមន៍លោក គង់ សុភា ក៏ដូចជា សន្យាថា នឹងចាត់ចែងតាមនីតិវិធី និងទូលថ្វាយទៅព្រះមហាក្សត្រសុំលើកលែងទោស ដើម្បីលោក គង់ សុភា អាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ។

នៅចុងបញ្ចប់នៃសំណេរលើទំព័រហ្វេសប៊ុក ដែលបង្ហោះនៅល្ងាចថ្ងៃទី១៨ ខែមេសា នោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដាក់ក្ដីសង្ឃឹមថា សម្ដេច នឹងមានឱកាសជួបសន្ទនាជាមួយកូនប្រុសលោក គង់ គាំ រូបនេះ នៅពេលខាងមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ២ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៣ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

Sokha Hotels

ព័ត៌មានពេញនិយម