ព័ត៌មានជាតិ
លោកគ្រូ អ្នកគ្រូនៃសាលាមធ្យមវិចិត្រសិល្បៈ៨៥រូប ទទួលជោគជ័យ ក្នុងវគ្គបណ្តុះបណ្តាលគរុកោសល្យ វិធីសាស្ត្រនៃការបង្រៀននិងការគ្រប់គ្រងថ្នាក់រៀន ជំហាន២
លោកជំទាវ ឆឹង ស៊ីមន រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញបិទវគ្គបណ្តុះបណ្តាលគរុកោសល្យ វិធីសាស្ត្រនៃការបង្រៀននិងការគ្រប់គ្រងថ្នាក់រៀន ជំហាន២ សម្រាប់មន្ត្រីរាជការ និងលោកគ្រូអ្នកគ្រូនៃសាលាមធ្យមវិចិត្រសិល្បៈ នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ នៅសាលាមធ្យមវិចិត្រសិល្បៈ។

ចំពោះវគ្គបណ្តុះបណ្តាលនេះគឺជាជំហាន២ សម្រាប់ក្រុម១ ដែលមានសិក្ខាកាមចូលរួមសរុប៨៥រូប ស្រី២៥រូប។ ហើយកម្មវិធីសិក្សាគឺមានការដាក់បញ្ចូលប្រធានបទសំខាន់ៗចំនួន២រួមមាន៖
១.មុខវិជ្ជាការគ្រប់គ្រងថ្នាក់រៀន គឺអនុញ្ញាតឱ្យសិក្ខាកាមស្វែងយល់កាន់តែស៊ីជម្រៅពីបច្ចេកទេសគ្រប់គ្រងម៉ោងសិក្សាឱ្យមានប្រសិទ្ធភាព មានទំនាក់ទំនងល្អក្នុងថ្នាក់រៀន មានសិល្បៈក្នុងការចែករំលែក លើកទឹកចិត្តដល់សិស្ស និងជំរុញការចូលរួមរវាងសិស្ស និងគ្រូបានល្អប្រសើរ។

២.មុខវិជ្ជាកិច្ចតែងការបង្រៀន គឺអនុញ្ញាតឱ្យសិក្ខាកាមគ្រប់គ្រងបាននូវពេលវេលានៃការបង្រៀន កំណត់រយៈពេលនៃមេរៀននីមួយៗ យល់អំពីជំហាននៃការបង្រៀននិងចំណុចតូចៗដែលមាននៅក្នុងជំហានទាំងនោះ ដែលជំរុញឱ្យប្រសិទ្ធភាពនៃការបង្រៀនរបស់គ្រូ និងការទទួលយកនូវចំណេះរបស់សិស្សកាន់តែប្រសើរឡើង។

លោកជំទាវរដ្ឋលេខាធិការបានថ្លែងថា វគ្គបណ្តុះបណ្តាលនេះ គឺបានផ្សារភ្ជាប់នឹងគោលនយោបាយការអភិវឌ្ឍមូលធនមនុស្សនៃបញ្ចកោណទី១ មុំទី១ ចំណុចទី៣ ដែលរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ បានដាក់ចេញ សំដៅការពង្រឹងគុណភាពនៃការបណ្តុះបណ្តាលគ្រូបង្រៀន និងវិធីសាស្ត្របង្រៀន ព្រមទាំងបន្តការលើកកម្ពស់គុណតម្លៃបុគ្គលិកសិក្សាគ្រប់កម្រិត។ ហើយវគ្គបណ្តុះបណ្តាលនេះ គឺពិតជាបានរួមចំណែកជួយដល់លោកគ្រូ អ្នកគ្រូ ដែលមានតួនាទីគ្រប់គ្រងថ្នាក់រៀន យល់កាន់តែច្បាស់ពីរបៀបរបបការងារ ដែនសមត្ថកិច្ចក្នុងការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនុស្ស ការចាត់ចែង និងការទទួលខុសត្រូវការងារ ការតាមដាននិងការវាយតម្លៃគុណផលរបស់សិស្សក្នុងថ្នាក់រៀនរបស់ខ្លួនឱ្យកាន់តែល្អប្រសើរជាងមុន។

លោកជំទាវរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា លោកគ្រូ អ្នកគ្រូជាសិក្ខាកាម ដែលមានវត្តមាននៅថ្ងៃនេះ ជាមូលធនមនុស្សប្រកបដោយសក្តានុពលក្នុងកិច្ចការងារលើកស្ទួយវិស័យវប្បធម៌និងវិចិត្រសិល្បៈ ទាំងពេលនេះនិងទៅថ្ងៃអនាគត។ ដូច្នេះការបំពាក់នូវចំណេះដឹងផ្នែកគរុកោសល្យ និងជំនាញទន់បន្ថែមជូនដល់លោកគ្រូ អ្នកគ្រូ គឺជាយុទ្ធសាស្ត្រអាទិភាព ដែលក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តែងគិតគូរអភិវឌ្ឍន៍សមត្ថភាពបន្ថែមដល់បុគ្គលិកអប់រំបណ្តុះបណ្តាល ដែលបម្រើឱ្យវិស័យសិល្បៈនិងវប្បធម៌ ដើម្បីឱ្យដើរស្របទៅតាមបរិបទនៃសាកលភាវូបនីយកម្ម បច្ចេកវិទ្យា និងភាពរីកចម្រើនរបស់សង្គមជាតិនាពេលបច្ចុប្បន្ននេះ៕





-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?