Connect with us

ព័ត៌មានជាតិ

កម្ពុជាប្រកាសពីតម្រូវការកម្លាំងពលកម្មជិត៥ ម៉ឺនកន្លែងសម្រាប់បម្រើទៅលើវិស័យធំៗចំនួន៣

បានផុស

នៅ


កម្ពុជាបានប្រកាសពីតម្រូវការកម្លាំងពលកម្មក្នុងស្រុកប្រមាណជិត៥ម៉ឺនកន្លែងសម្រាប់បម្រើទៅលើវិស័យធំៗចំនួន៣ រួមមាន វិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម ក្នុងនោះវិស័យឧស្សាហកម្មមានតម្រូវការច្រើនជាងគេរហូតដល់ទៅជាង៣ម៉ឺន៤ពាន់កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា បច្ចុប្បន្ននេះក្រសួងមានតម្រូវការកម្លាំងពលកម្មចំនួន៤៧ ៧១៧កន្លែងសម្រាប់បម្រើទៅលើវិស័យធំៗចំនួន៣ក្នុងនោះវិស័យឧស្សាហកម្មមានតម្រូវការចំនួន​៣៤២៩២​កន្លែង វិស័យសេវាកម្មមានចំនួន៤៥៦១កន្លែង និងវិស័យកសិកម្មមានចំនួន៨៨៦៤កន្លែង។ ក្នុងនោះនៅខេត្តរតនគីរី មានតម្រូវការផ្នែកកសិកម្មចំនួន៤៦២១កន្លែង ខេត្តកំពង់ស្ពឺ មានតម្រូវការកម្លាំងពលកម្មផ្នែកឧស្សាហកម្ម៧៣០០កន្លែង។ខេត្តក្រចេះ មានតម្រូវការផ្នែកកសិកម្ម៤០០០កន្លែង។ រាជធានីភ្នំពេញមាន៩២០៣កន្លែងក្នុងនោះផ្នែកឧស្សាហកម្ម ៧៨០៨កន្លែង និងផ្នែកសេវាកម្ម១៣៩៤កន្លែងនិងកសិកម្ម១កន្លែង។ ខេត្តស្វាយរៀង មានចំនួន៨៦៩៦កន្លែង ក្នុងនោះវិស័យឧស្សាហកម្មមាន៧៨៣៤កន្លែង និងសេវាកម្ម៨៦២កន្លែង។ ខេត្តពោធិសាត់មានតម្រូវការកម្លាំងពលកម្ម៩៣
៧កន្លែង ក្នុងនោះវិស័យឧស្សាហកម្មមាន៥៨៤កន្លែង និងសេវាកម្មចំនួន៣៥៣កន្លែង។ ខេត្តកណ្តាលមានតម្រូវការកម្លាំងពលកម្មវិស័យឧស្សាហកម្ម៣២៨០កន្លែង។ ខេត្តតាកែវ មាន៤២៧៧កន្លែង ក្នុងនោះវិស័យឧស្សាហកម្ម​៤១៨៤កន្លែង និងសេវាកម្ម១២៩កន្លែង។ ខេត្តកំពង់ចាមមានតម្រូវការ២១៨៦កន្លែងក្នុងនោះវិស័យឧស្សាកម្ម​២០៥០​កន្លែង និងសេវាកម្ម១៣៦កន្លែង។ ខេត្តព្រះសីហនុមានតម្រូវការកម្លាំងពលកម្ម១២២០កន្លែងក្នុងនោះផ្នែកវិស័យឧ
ស្សាកម្ម៧៧៣កន្លែងនិងសេវាកម្ម៤៤៧កន្លែងនិងខេត្តផ្សេងៗមាន១៩៩៧កន្លែងក្នុងនោះឧស្សាហកម្មមាន៥១៥កន្លែង សេវាកម្ម១២៤០កន្លែង និងកសិកម្ម២៤២កន្លែង។

ក្រសួងការងារបានបន្តទៀតថា កម្លាំងពលកម្មជិត៥ម៉ឺនកន្លែងនឹងត្រូវបែងចែកទៅតាមប្រភេទមុខរបរចំនួន១០រួមមាន
អ្នកបញ្ជាម៉ាស៊ីនដេរចំនួន១៥០៤២កន្លែងកម្មករចំការដំណាំចំនួន៨៨៦៣កន្លែង អ្នកបញ្ជាម៉ាស៊ីនធ្វើស្បែកជើង​៧៨៧១កន្លែង កម្មករក្នុងផលិតកម្មចំនួន៥៨១៩កន្លែង អ្នកបញ្ជាគ្រឿងចក្រនិងម៉ាស៊ីនផលិតផលិតផលគីមីចំនួន១១០០កន្លែងកម្មករវេចខ្ចប់ដោយដៃចំនួន១០២៩កន្លែងអ្នកបញ្ជាម៉ាស៊ីនវេចខ្ចប់ច្រកដាក់ដបនិងដាក់ស្លាកសញ្ញា៩១១កន្លែង មន្ត្រីឥណទាន និងកម្ចីប្រាក់៦៦២កន្លែង អ្នកបោគកនិងអ៊ុតដោយប្រើដៃចំនួន៥៥៨កន្លែង
អ្នកតម្លើងបរិក្ខាអគ្គិសនីនិងអេឡេចត្រូនិចចំនួន៤៩៨កន្លែងនិងមុខរបរផ្សេងៗ៥៣៦៤កន្លែង៕

អត្ថបទ៖ សំអឿន


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ប្រាសាទតាមាន់តូច
ព័ត៌មានជាតិ១២ នាទីutes មុន

អ្នកនាំពាក្យទ័ពជើងគោកច្រានចោលការចុះផ្សាយថាមានការប្រឈមមុខគ្នារវាងកងទ័ពកម្ពុជានិងថៃ

សេចក្ដីជូនដំណឹង១៤ នាទីutes មុន

ក្រសួងរៀបចំដែនដី ប្រគល់បណ្ណកម្មសិទ្ធិជូនអតិថិជនរបស់ បុរីឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦A ចំនួន ១២០០បណ្ណ

ព័ត៌មានជាតិ៣៦ នាទីutes មុន

រដ្ឋមន្ត្រី ឡាំ ជា៖ កិច្ចការព្រំដែនជាអាយុជីវិតជាតិ ដែលរដ្ឋាភិបាលបានខិតខំបោះបង្គោលជាមួយប្រទេសជិតខាង 

កីឡា៥៦ នាទីutes មុន

ខ្សែ​ប្រយុទ្ធ​បទ​ពិសោធ​ច្រើន​ Moresche ចូល​រួម​ជា​មួយ​ព្រះ​ខ័ន​រាជ​ស្វាយរៀង

សន្តិសុខសង្គម១ ម៉ោង មុន

ចៅក្រមសម្រេចឃុំខ្លួនជនដៃដល់សម្លាប់សង្សារ នៅខណ្ឌពោធិ៍សែនជ័យ

Sokha Hotels

ព័ត៌មានពេញនិយម