Connect with us

ព័ត៌មានជាតិ

នាវាទេសចរណ៍ខ្នាតយក្ស១គ្រឿងនាំភ្ញៀវទេសចរ​ចម្រុះជាតិសាសន៍ជិត៨០០នាក់ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ

បានផុស

នៅ

នាវាទេសចរណ៍១គ្រឿងបានចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុដោយសុវត្ថិភាព នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ដោយនាំក្រុមភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងក្រុមនាវិកប្រមាណ៨០០នាក់ចូលទស្សកិច្ចរយៈពេល១ថ្ងៃនៅតាមតំបន់ទេសចរណ៍សំខាន់ៗ និងនៅតាមទីប្រជុំជនមានផ្សារលើ តំបន់ទំនប់រលក និងវត្តអារាមក្រុងព្រះសីហនុ។

មន្ត្រីនគរបាលអន្តោប្រវេសន្តច្រកទ្វាអន្តរជាតិក្រុងព្រះសីហនុ បានឱ្យដឹងថា នាវាទេសចរណ៍ខ្នាតយក្សនេះ មានឈ្មោះ SEABOURN Sojourn មានសញ្ជាតិ BAHAMAS មានប្រវែងបណ្តោយ ១៩៨.២០m ទទឹង២៦m ជំរៅទឹក៦.៧០m។ នាវានេះបានធ្វើដំណើរមកពីប្រទេសវៀតណាម ហើយតាមការគ្រោងទុកនាវានេះនឹងចាកចេញពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅម៉ោង៨យប់ថ្ងៃដដែល ឆ្ពោះទៅប្រទេសថៃ។ មន្ត្រីដដែលបានឱ្យដឹងទៀតថា ភ្ញៀវទេសចរនៅលើនាវានេះមានចំនួន៣៦០នាក់ និងមាននាវិកចំនួន៣៥៣នាក់៕

អត្ថបទ៖ ស៊ុយ ចាន់ធា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម