ព័ត៌មានជាតិ
ចាប់ពីខែឧសភានេះ ផ្លូវល្បឿនលឿននឹងចាប់ផ្តើមគិតតម្លៃពេញ លើកលែងអ្នកប្រើ ETC និង ANPR
បើតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនគ្រប់គ្រងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុបានឲ្យដឹងថា ចាប់ពីថ្ងៃ ០១ ឧសភានេះទៅ ការធ្វើដំណើរនៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងចាប់ផ្តើមវិលត្រឡប់គិតតាមតម្លៃដើមវិញទៅតាមដំណាក់កាល ស្របតាមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនិងក្រុមហ៊ុន។

សេចក្តីប្រកាសរបស់ក្រុមហ៊ុនបានបញ្ជាក់ថា យោងតាមកិច្ចព្រមព្រៀងសម្បទានរវាងរាជរដ្ឋាភិបាល និងក្រុមហ៊ុនផ្លូវល្បឿនលឿនបានចែងថា «ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងមិនគិតថ្លៃសេវាធ្វើដំណើរចំនួនមួយខែចំពោះរថយន្តគ្រប់ប្រភេទក្នុងរយៈពេលបើកសាកល្បងខែដំបូង ដោយគិតចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃ ទី៣១ ខែតុលា ឆ្នាំ២០២២។ ក្រុមហ៊ុនក៏នឹងបន្តបញ្ចុះតម្លៃសេវាធ្វើដំណើរចំនួន ២០% ចំពោះរថយន្តគ្រប់ប្រភេទក្នុងរយៈពេល ១ ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៣»។
ជាក់ស្ដែង ក្រុមហ៊ុនត្រូវគិតថ្លៃសេវាធ្វើដំណើរពេញលេញឡើងវិញ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២៣ មកម្ល៉េះ ប៉ុន្តែដើម្បីថ្លែងអំណរគុណទៅដល់សង្គមជាតិ និងអតិថិជនដែលតែងតែគាំទ្រ និងប្រើប្រាស់ផ្លូវល្បឿនលឿន ជួយដល់កំណើនសេដ្ឋកិច្ច ព្រមទាំងជួយជម្រុញដល់វិស័យដឹកជញ្ជូននៅកម្ពុជាឱ្យកាន់តែប្រសើរឡើង រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន បានសម្រេចបន្តការបញ្ចុះតម្លៃ ២០% ក្នុងលក្ខខណ្ឌផ្សេងៗគ្នាជូនអតិថិជនផ្លូវល្បឿនលឿន។
ការវិលត្រឡប់តម្លៃសេវាធ្វើដំណើរមកតម្លៃដើមវិញ ក្រុមហ៊ុននឹងបែងចែកចេញជាដំណាក់កាលនិងតាមគោលការណ៍ដូចខាងក្រោម៖
១- បន្តរក្សាការបញ្ចុះតម្លៃ ២០% សម្រាប់អតិថិជនដែលប្រើប្រាស់គន្លង ETC និង ANPR គិតចាប់ពីថ្ងៃប្រកាសសេចក្តីជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ២៤:០០ នាទី។ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង 00:00 នាទី ថ្លៃសេវាធ្វើដំណើរនឹងត្រឡប់មកតម្លៃដើមវិញ។
២- ចំពោះការទូទាត់ជាសាច់ប្រាក់សុទ្ធ (MTC) នឹងត្រឡប់តម្លៃសេវាធ្វើដំណើរមកតម្លៃដើមវិញចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២៤ វេលាម៉ោង ០០:00 នាទី។
៣- ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ នេះតទៅ សាធារណជនគ្រប់រូបនឹងអាចបំពាក់ឧបករណ៍ ETC ដោយឥតគិតថ្លៃបាន ដោយគ្រាន់តែបញ្ចូលទឹកប្រាក់ក្នុងគណនីចំនួន ២០ (ម្ភៃដុល្លារអាម៉េរិច)។ សាធារណជនគ្រប់រូបអាចធ្វើការស្នើសុំឧបករណ៍ ETC បាននៅតាមអគាររដ្ឋបាលនៅគ្រប់ច្រកចូលផ្លូវល្បឿន លឿន និងមជ្ឈមណ្ឌលផ្តល់សេវាកម្ម ETC ដែលមានទីតាំងនៅខាងស្តាំដៃបញ្ជរបង់ប្រាក់ភ្នំពេញ និងក្រុងព្រះសីហនុ។
៤- ការអនុគ្រោះផ្សេងៗសម្រាប់ភ្ញៀវ VIP មិនទទួលផលប៉ះពាល់ពីគោលការណ៍ខាងលើឡើយ ដោយក្រុមហ៊ុននឹងបន្តរក្សាការអនុគ្រោះតាមកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានចុះហត្ថលេខា។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យកម្ពុជាថ្មីដឹងថា ការវិលត្រឡប់គិតតាមតម្លៃដើមវិញ នេះ ប៉ះពាល់សម្រាប់តែអ្នកប្រើប្រាស់ដែលទូទាត់ជាសាច់ប្រាក់សុទ្ធ (MTC) ប៉ុណ្ណោះ។ ក្នុងនាមសាម៉ីក្រសួង លោកលើកទឹកចិត្តឱ្យសាធារណជន ដែលប្រើប្រាស់ផ្លូវល្បឿនលឿនបំពាក់ឧបករណ៍ ETC ឱ្យបានកាន់តែច្រើន ដើម្បីបន្តទទួលបានការបញ្ចុះតម្លៃ ក៏ដូចជាជួយបង្កើនប្រសិទ្ធិភាពចរាចរណ៍ និងកាត់បន្ថយការកកស្ទះពេលទូទាត់សាច់ប្រាក់នៅនឹងបញ្ជរ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?