ព័ត៌មានជាតិ
មន្ទីរសាធារណការខេត្តកំពង់ចាម ស្នើឱ្យពលរដ្ឋមានការយោគយល់ចំពោះការស្ថាបនាផ្លូវជាតិលេខ៧
លោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម ស្នើឱ្យប្រជាពលរដ្ឋមានការយោគយល់ និងអធ្យាស្រ័យ ខណៈក្រុមហ៊ុនស្ថាបនាផ្លូវ កំពុងសម្រុកយ៉ាងមមាញឹកក្នុងស្ថាបនាផ្លូវជាតិលេខ៧ ដើម្បីផ្តល់ភាពងាយស្រួលជាងមុនក្នុងការធ្វើដំណើររបស់ពលរដ្ឋ។

ចំពោះការស្ថាបនាផ្លូវជាតិនេះ ដោយមើលឃើញផ្លូវជាតិលេខ៧ តូចចង្អៀត និងមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាញឹកញាប់ ទើបប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានពង្រីកផ្លូវពី២គន្លង ទៅជា៤កន្លង ចាប់ពីចំណុចរង្វង់មូលស្គន់ ស្រុកជើងព្រៃ ឆ្ពោះដល់ចំណុចរង្វង់មូលក្បាលស្ពានគីហ្សូណា ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលមានចម្ងាយប្រមាណជាង ៤៥គីឡូម៉ែត្រ ដើម្បីឱ្យមានទំហំធំទូលាយដូចពីចំណុចរង្វង់មូលស្គន់ ដល់ចំណុចថ្នល់កែងស្រុកបាធាយ ខេត្តកំពង់ចាម។

លោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានឱ្យដឹងនៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នេះថា ផ្លូវ១ខ្សែ ដែលត្រូវពង្រីកនេះបានបើកការដ្ឋានស្ថាបនាក្រោមអធិបតីភាពសម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣កន្លងទៅ។ ចំពោះ ក្រុមហ៊ុនដែលដេញថ្លៃស្ថាបនាធ្វើផ្លូវបាន គឺក្រុមហ៊ុន CRBC ដែលគ្រោងប្រើប្រាស់ រយៈពេលវេលាសាងសង់ ចំនួន ៤០ខែ នឹងរួចរាល់ជាស្ថាពរ ប៉ុន្តែ មកដល់ពេលបច្ចុប្បន្ននេះ សម្រេចការងារសាងសង់ ទើបបានប្រមាណ៨% ប៉ុណ្ណោះ ។ លោកបានបន្តថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់ លោក អ៊ុន ចាន់ដា អភិបាលខេត្ត រួមជាមួយមន្ទីរសាធារណការខេត្ត ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធបានធ្វើការសម្របសម្រួលដោះស្រាយផលប៉ះពាល់ ក្នុងការស្ថាបនាផ្លូវនេះ ជាមួយនឹងប្រជាជន ដែលរស់នៅអមសងខាងផ្លូវ ដោយពួកគាត់ទទួលយកក្នុងតម្លៃមួយសមស្រប និងសប្បាយចិត្ត។

សូមជម្រាបថា ផ្លូវនេះ កាលពីមុនជាប្រភេទផ្លូវ ២គន្លង មានលក្ខណៈតូចចង្អៀត។ ពីមួយឆ្នាំ ទៅមួយឆ្នាំ កំណើនយានយន្ត ចេះតែមានការកើនឡើងជាលំដាប់ ហើយគ្រោះថ្នាក់ចរាចរណ៍ ក៏តែងតែកើតមានឡើងជារឿយៗ ផងដែរ ។ ដោយពិនិត្យមើលឃើញស្ថានភាពបែបនេះ ទើបប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានពង្រីកផ្លូវជាតិលេខ៧ នេះ ពី២គន្លង ទៅ ៤គន្លង ដោយមានសួនច្បារនៅចំកណ្ដាល គឺមានលក្ខណៈធំទូលាយជាងងមុន។ នេះមានន័យថា ប្រជាពលរដ្ឋអាចធ្វើដំណើរពីខេត្តកំពង់ចាម ទៅភ្នំពេញ ដោយចំណេញពេលវេលាជាងមុន ។

ជាមួយនេះ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោងផ្លូវនេះ តែងតែចុះត្រួតពិនិត្យប្រចាំខែ ដើម្បីមើលពីការស្ថាបនាផ្លូវរួមទាំងគុណភាពផង។ ពេលក្រុមហ៊ុន កំពុងដំណើរការធ្វើផ្លូវ គឺតែងតែរងផលប៉ះពាល់ ជាពិសេសគឺការហុយដីដោយចៀសមិនផុតឡើយ ប៉ុន្តែ ក្រុមការងារមានរថយន្តស្រោចទឹកជាប្រចាំ។ ជាមួយគ្នានេះ សូមឱ្យអ្នកធ្វើដំណើរទាំងឡាយ រួមទាំងអ្នករស់នៅអមសងខាងផ្លូវផងនោះ មានការអត់ធ្មត់ចំពោះការស្ថាបនានេះ។

សូមជម្រាបថា ផ្លូវនេះ មានប្រវែងជាង ៤៥គីឡូម៉ែត្រ ក្នុងនោះ មានស្ពានចំនួន ៨កន្លែង ដើម្បី ឲ្យចរន្តទឹកហូរពេលភ្លៀងធ្លាក់មកម្ដងៗ ការពារកុំឲ្យខូចខាតដាច់ផ្លូវថ្នល់។ លោក លឹម ស៊ីដេនីន សង្ឃឹមថា នៅពេលដែលផ្លូវខាងលើនេះបានស្ថាបនារួចរាល់ នោះនឹងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់បងប្អូនប្រជាពលរដ្ឋគ្រប់ទិសទីដែលធ្វើដំណើរតាមផ្លូវជាតិលេខ៧ គឺមានលក្ខណៈធំទូលាយ និងកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍បានមួយកម្រិតធំ។ ដូច្នេះ សូមអ្នកបើកយានយន្តដឹកទំនិញ គ្រប់ប្រភេទរួមគ្នាថែរក្សាធ្វើយ៉ាងណា ប្រើប្រាស់ឲ្យបានយូរអង្វែង ជៀសវាងការដឹកលើសទម្ងន់ ដែលនាំឱ្យខូចផ្លូវ ៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ