Connect with us

ព័ត៌មានជាតិ

បច្ចេកទេសកសិកម្មឆ្លាតវៃ បានជួយបង្កើនប្រាក់ចំណេញប្រចាំឆ្នាំដល់កសិករកម្ពុជារង្វង់ ២ពាន់ដុល្លារ

បានផុស

នៅ

អង្គការ Save the Children ប្រចាំកម្ពុជា និងដៃគូ iDE Cambodia បានសហការជាមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អប់រំ បរិស្ថាន កិច្ចការនារី និងមន្ទីរពាក់ព័ន្ធខេត្តកោះកុង បានរៀបចំវេទិកាភស្តុតាងសម្រាប់គោលនយោបាយស្តីពី ការផ្តួចផ្តើមអភិវឌ្ឍន៍កសិកម្មឆ្លាតវៃធន់នឹងការប្រែប្រួលអាកាសធាតុ ផ្សារភ្ជាប់នឹងការអភិវឌ្ឍមនុស្ស កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។
យោងតាមរបាយការណ៍ដែលបានបង្ហាញនៅក្នុងវេទិកានេះឱ្យដឹងថា ៖«បច្ចេកទេសកសិកម្មឆ្លាតវៃ បានជួយបង្កើនប្រាក់ចំណេញជាមធ្យមប្រចាំឆ្នាំរបស់កសិករគោលដៅ ពី១,៤០១ ដល់២,២៣៤ ដុល្លារសហអាមេរិក ក្នុងរយៈពេល ៥ឆ្នាំនៃការអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការពង្រឹងផលិតកម្មកសិកម្ម និងទីផ្សារ (គម្រោងស្ទៀរ)»។

រូបភាព៖ Save the Children ប្រចាំកម្ពុជា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចេកទេសកសិកម្មឆ្លាតវៃ សំដៅទៅលើគម្រោងស្ទៀរ ដែលទទួលបានថវិកាគាំទ្ររយៈពេល ៥ឆ្នាំ (២០១៩-២០២៤) ពីក្រសួងការបរទេស និងពាណិជ្ជកម្ម នូវែលសេឡង់ មានគោលបំណងធ្វើយ៉ាងលើកកម្ពស់សេដ្ឋកិច្ច សុខមាលភាពគ្រួសារ និងភាពធន់របស់សហគមន៍ តាមរយៈវិធីសាស្ត្រដោយឈរលើគោលការណ៍ទីផ្សារ ក្នុងស្រុកថ្មបាំង ស្រុកស្រែអំបិល និងស្រុកបូទុមសាគរ ខេត្តកោះកុង។ នេះបើយោងតាមរបាយការណ៍របស់អង្គការ Save the Children​ ។

ថ្លែងបើកវេទិកានេះ លោកស្រី Heidi Coetzee នាយកប្រតិបត្តិនៃអង្គការ Save the Children នូវែលសេឡង់ មានប្រសាសន៍ថា គម្រោង ស្ទៀរ បានបណ្តុះបណ្តាលកសិករជាង ១ពាន់នាក់ លើការអនុវត្តកសិកម្មឆ្លាតវៃ ធន់នឹងការប្រែប្រួលអាកាសធាតុ។ កសិករចំនួន ៥៣នាក់ ត្រូវបានទទួលស្គាល់សម្រាប់ការងារឆ្នើម ហើយឥឡូវនេះពួកគេ កំពុងគាំទ្រ និងបង្វឹកកសិករផ្សេងទៀត។ គម្រោងនេះ ក៏បានបង្កើតកសិដ្ឋានបង្ហាញ និងក្រុមកសិករអ្នកផលិត ផ្តល់ជំនួយអាជីវកម្មដើម្បីពង្រីកផលិតកម្ម និងគាំទ្រកសិករឱ្យទទួលបានទីផ្សារ នៅខាងក្រៅសហគមន៍របស់ពួកគេ តាមរយៈកិច្ចព្រមព្រៀងជាមួយអ្នកប្រមូលទិញផលកសិកម្ម។

អ្នកស្រី Heidi បាននិយាយថា៖«ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងទាំងនេះ កសិករទទួលបានការកើនឡើងជិត៦០% នៃប្រាក់ចំណេញប្រចាំឆ្នាំ ដែលបានពីដំណាំ ក្នុងរយៈពេល ៥ឆ្នាំនៃគម្រោង។ ការកើនឡើងនៃប្រាក់ចំណូលនេះ បានអនុញ្ញាតឱ្យគ្រួសារវិនិយោគកាន់តែច្រើនលើតម្រូវការ និងសុខុមាលភាពរបស់កុមារ ដូចជាសម្ភារសិក្សា និងអាហារដែលមានសុខភាពល្អ ព្រមទាំងពេលវេលាកាន់តែច្រើនជាមួយគ្រួសារពួកគេ ដែលឈានទៅរកភាពលទ្ធផលល្អប្រសើរ»។

លើសពីនេះ លោកស្រី Heidi បានកត់សម្គាល់ថា មូលនិធិបន្ថែមដែលផ្តល់ក្នុងឆ្នាំទី២ នៃគម្រោងបានចាប់ផ្តើមដោះស្រាយបញ្ហាអត្រាពលកម្មកុមារកម្រិតខ្ពស់ និងអំពើហិង្សាលើកុមារ។ លទ្ធផលចុងក្រោយបង្ហាញពីឥទ្ធិពលវិជ្ជមានលើអត្រាពលកម្មកុមារ និងអំពើហិង្សាលើកុមារ។

លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា គម្រោងស្ទៀរ ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តន៍ និងសម្រេចលទ្ធផល ដែលឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ “ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខ្ញុំសូមលើកទឹកចិត្តដល់មន្ទីរពាក់ព័ន្ធ រដ្ឋបាលខេត្ត ស្រុក និងឃុំ បន្តសហការគ្នាឱ្យបានល្អ និងកៀរគរធនធានជាមួយដៃគូពាក់ព័ន្ធ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន។ ហើយសូមអរគុណអង្គការ Save the Children, iDE Cambodia និងសហការី បានរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោងស្ទៀរ ដែលបានធ្វើអោយជីវិតរស់នៅរបស់ប្រជាជនមានភាពប្រសើរឡើង”។


យោងតាមអ្នកស្រី សេង គឹមហ៊ាន នាយកផ្នែកកសិកម្មនៃ iDE Cambodia ក្នុងអំឡុងពេលបីឆ្នាំដែល iDE ធ្វើការជាមួយគម្រោងស្ទៀរ ពួកគេ បានប្រើប្រាស់វិធីសាស្រ្តជាច្រើនដូចជា ការបណ្តុះបណ្តាលគ្រូបង្គោល ការចុះទស្សនកិច្ចផ្ទាល់ ការបង្កើតសៀវភៅណែនាំពីបច្ចេកទេស និងផែនការមេរៀនសម្រាប់បណ្តុះបណ្តាល ព្រមទាំងការបណ្ដុះបណ្ដាល និងការបង្វឹកពីការងារជាដើម។ អ្នកស្រី គឹមហ៊ាន បានមានប្រសាសន៍ថា៖«ក្រឡេកមើលទៅក្រោយ យើងជឿថា នេះគឺជាការសហការដ៏រឹងមាំ និងមានប្រសិទ្ធភាព ហើយយើងមានកិត្តិយសណាស់ដែលបានចូលរួមជាផ្នែកមួយរបស់គម្រោង»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៧ នាទីutes មុន

ក្រសួងសេដ្ឋកិច្ច ប្រកាសដាក់ឱ្យដំណើរការវិក្កយបត្រអេឡិកត្រូនិក

ព័ត៌មានជាតិ៩ នាទីutes មុន

ជនរងគ្រោះស្លាប់ និងរបួស ខណៈទៅយកអំណោយមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ទទួលបានថវិកាពីអភិបាលរាជធានី និងអ្នកឧកញ៉ា សុខ គង់

ព័ត៌មានជាតិ១១ នាទីutes មុន

ចូលឆ្នាំចិន៖ សម្ដេចធិបតីប្រាប់សមត្ថកិច្ចឱ្យបន្តរឹតបន្ដឹងការពិនិត្យជាតិស្រវឹងលើអ្នកបើកបរ

ព័ត៌មានជាតិ២០ នាទីutes មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

កីឡា២៥ នាទីutes មុន

ក្មេងប្រុសម្នាក់ត្រូវបានចាប់ខ្លួនក្រោយសង្ស័យផ្ញើសារគំរាមភរិយា Havertz

Sokha Hotels

ព័ត៌មានពេញនិយម