ព័ត៌មានជាតិ
ក្រុមហ៊ុន ២ ទទួលបានសិទ្ធិសាងសង់ផ្លូវបេតុង ២ ខ្សែក្នុងក្រុងសួង
រដ្ឋបាលក្រុងសួងនៅព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៤ បានជ្រើសរើសដាក់ឲ្យមានការប្រកួតប្រជែង ផ្តល់សិទ្ធិដល់ក្រុមហ៊ុនទាំងអស់ ប្រកបដោយតម្លាភាព និងមានលក្ខណៈទីផ្សារសេរីច្បាស់លាស់ ក្នុងការដេញថ្លៃគម្រោងផ្លូវបេតុងអាមេចំនួន២ខ្សែ ខណៈមានក្រុមហ៊ុនចំនួន២ ត្រូវបានជ្រើសរើសក្នុងចំណោមក្រុមហ៊ុនចូលរួមដេញថ្លៃចំនួន ៩។

លោក សឹន គិរីវ៉ាន់ឌី នាយកទីចាត់ការផែនការ វិនិយោគខេត្តបានថ្លែងថា អ្នកទទួលការសុទ្ធតែជាមនុស្សមានធនធាន និងមានបទពិសោធន៍រាប់ឆ្នាំមកហើយ ការដេញថ្លៃគម្រោងគឺតម្រូវឲ្យអ្នកទទួលការណាដែលបានដាក់តម្លៃទាបជាងគេ នឹងទទួលបានសិទ្ធិក្នុងការសាងសង់ តែតម្លៃមិនមែនទាបរហូតដល់ផ្លូវគ្មានគុណភាពនោះទេ គឺធ្វើយ៉ាងណាឲ្យបានលទ្ធផលទាំងអស់គ្នា អ្នកទទួលការក៏ចំណេញ ផ្លូវក៏មានគុណភាព ដើម្បីផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការអាស្រ័យផលលើផ្លូវនេះ។
លោក ជា ណារ៉ុន អភិបាលក្រុងសួង បានថ្លែងបញ្ជាក់ពីការប្រកួតប្រជែងថ្ងៃនេះ លទ្ធផលក្នុងសង្កាត់សួង/ក្រុងសួង ផ្លូវបេតុង១ខ្សែប្រវែង ២៤០ ម៉ែត្រ ទទឹង៦ម៉ែត្រ បានទៅក្រុមហ៊ុន ថេង រីតា ដែលមានតម្លៃប៉ាន់ស្មានជិត១៩៥លានរៀល ហើយតម្លៃដេញបាន ជិត១៩០លានរៀល។

រីឯនៅក្នុងសង្កាត់វិហារលង់ ផ្លូវប្រវែង២២០ម៉ែត្រ ទទឹង៦ម៉ែត្រ តម្លៃប៉ាន់ស្មានជិត១៧៩លានរៀល តម្លៃដេញ១៧៣ លានរៀល បានទៅក្រុមហ៊ុន ហួត ឆៃលីម។
ចំពោះក្រុមហ៊ុនទាំងពីរបន្ទាប់ពីបានសិទិ្ធក្នុងការសាងសង់ហើយ ត្រូវរួសរាន់ប្រញាប់ដាក់គ្រឿងចក្រធ្វើទៅតាមកិច្ចសន្យា កុំអូសក្រឡានាំឲ្យខាតពេលវេលា គ្មានការលួចបច្ចេកទេស ធ្វើឲ្យទាន់សភាពការណ៍ ដើម្បីប្រគល់ផ្លូវជូនប្រជាពលរដ្ឋឲ្យពួកគាត់មានលទ្ធភាពអាស្រ័យផលលើផ្លូវនេះ។
ផ្លូវល្អអាចទទួលយកបាន ដោយមានការឯកភាពពីក្រុង គណៈកម្មការលទ្ធកម្មសង្កាត់ទាំងពីរ ទាំងខាងបច្ចេកទេស និងប្រជាពលរដ្ឋ នោះទើបជាភាពជោគជ័យរបស់យើងទាំងអស់គ្នា៕
សាន វិឡែម ២៥.៤.២០២៤

-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច