Connect with us

ព័ត៌មានជាតិ

ហេតុអ្វីក្រុមប្រឆាំងតែងតែវាយប្រហារ និងរិះគន់ ជេរប្រមាថ លោក ព្រាប កុល?

បានផុស

នៅ

លោក ព្រាប កុល អតីតប្រធានអង្គការតម្លាភាព ត្រូវបានព្រះមហាក្សត្រតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ចុងនីតិកាលទី៦ នៃរដ្ឋសភា និងតែងតាំងជាថ្មីម្ដងទៀតនៅនីតិកាលទី៧ នៃរដ្ឋសភា។ ក្រោយលោក ព្រាប កុល ទទួលបានការតែងតាំង លោក ទទួលបានការវាយប្រហារ និងរិះគន់ពីសំណាក់ក្រុមប្រឆាំងយ៉ាងចាស់ដៃ។ តើមូលហេតុអ្វីបានជាក្រុមប្រឆាំងតែងតែវាយប្រហារ និងរិះគន់ ជេរប្រមាថលោក ព្រាប កុល បែបនេះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងការបញ្ចេញមតិឆ្លើយឆ្លងជាមួយលោក ព្រាប កុល លើទំព័រហ្វេសប៊ុក អ្នករាយការណ៍ព័ត៌មានឱ្យវិទ្យុអាស៊ីសេរី លោក មួង ណារ៉េត បានមើលឃើញថាការណ៍ដែលក្រុមប្រឆាំងរិះគន់ មាក់ងាយ ឬជេរប្រមាថយ៉ាងចាស់ដៃទៅលើអតីតប្រធានអង្គការតម្លាភាពរូបនេះ  គឺព្រោះតែក្រុមប្រឆាំងខឹងសម្បា ស្តាយស្រណោះ អាឡោះអាល័យ  ហើយដែលមិននឹកស្រមៃថាលោកលោក ព្រាប កុល ចូលរួមជាមួយរដ្ឋាភិបាល ចាកចោលពួកគេបែបនេះសោះ។ មូលហេតុមួយផ្សេងទៀត គឺពលរដ្ឋគិតខុសពីលោក ព្រាប កុល។

លោក មួង ណារ៉េត  បានមើលឃើញទៀតថា ក្រុមប្រឆាំងរិះគន់ វាយប្រហារ លោក ព្រាប កុល ព្រោះពលរដ្ឋអាចយល់ថា រដ្ឋាភិបាលមានមនុស្ស ច្រើនរាប់មិនអស់ សុទ្ធតែបញ្ញវន្ត បណ្ឌិត សាស្ត្រាចារ្យ នៅតាមក្រសួងមន្ទីររដ្ឋ ដែលមិនដឹងយកទៅណាអស់ ដែលមិនចាំបាច់អីត្រូវដណ្ដើមរូបលោក ព្រាប កុល ពីស្ថាប័នឯករាជ្យ  ដែលកំពុងខ្សត់មនុស្សដូចលោកខ្លាំងនោះ។

ចំពោះការរិះគន់ ការវាយប្រហារ និងការមាក់ងាយ ការប្រមាថពីសំណាក់ក្រុមប្រឆាំងមកលើលោក ព្រាប កុល បែបនេះ អ្នករាយការណ៍ព័ត៌មានឱ្យវិទ្យុអាស៊ីសេរីយល់ថា គឺជារឿងមិនសមគួរ។

ជាការឆ្លើយតបពីសំណាក់ លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីវិញ លោកបានឆ្លើយថា លោកបម្រើជាតិមាតុភូមិតាមឧត្តមគតិ ឆន្ទ: សមត្ថភាព និងលទ្ធភាពរបស់លោក ប៉ុន្តែលោកមិនបានព្យាយាមស្វែងរកការកោតសរសើរ ឬតម្រូវចិត្តរបស់ពលរដ្ឋ ឬសកម្មជននយោបាយ ឆ្វេង ឬស្តាំនិយម ឬនិន្នាការនយោបាយណាមួយឡើយ។

លោក ព្រាប កុល អះអាងថា លោកចូលរួមជាមួយរដ្ឋាភិបាល ព្រោះលោកអាចរួមចំណែកកែលម្អសង្គមជាតិ តាមយន្តការរាជរដ្ឋាភិបាល ដែលកំពុងដឹកនាំ និងកាច់ចង្កូតដោយបញ្ញាវន្តនៃអ្នកជំនាន់ថ្មី។ លោក ព្រាប កុល ពន្យល់ថា ការងារកែទម្រង់មិនអាចធ្វើមួយថ្ងៃ មួយខែ ឬមួយឆ្នាំបានលទ្ធផលទេ ដូច្នេះលោករដ្ឋមន្ត្រីប្រតិភូមនាយករដ្ឋមន្រ្តី បានស្នើរឱ្យជនរួមជាតិមេត្តាយោគយល់ និងចូលរួមការងារកែទម្រង់ជាមួយរដ្ឋាភិបាលទាំងអស់គ្នា។

ចំពោះការរិះគន់ វាយប្រហារ ព្រោះតែការខកចិត្ត ឬមិនពេញចិត្តចំពោះការសម្រចចិត្តចូលបម្រើការងារក្នុងជួររដ្ឋាភិបាលនោះ លោក ព្រាប កុល បានតបថា ក្រុមប្រឆាំងគ្រាន់តែអាចរំសាយចិត្តប៉ុណ្ណោះ  ប៉ុន្តែការរិះគន់ ការវាយប្រហារ ការប្រមាថលោក មិនមានផលចំណេញសម្រាប់ជាតិឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

អាមេរិក ចង្អុលចំមុខរុស្ស៊ី ថា អាចជាអ្នកបាញ់ទម្លាក់យន្តហោះអាស៊ែរបៃហ្សង់ ស្លាប់មនុស្ស៣៨នាក់

ព័ត៌មានជាតិ១៥ នាទីutes មុន

លោក វង្សី វិស្សុត រម្លឹកថ្នាក់ដឹកនាំ និងមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី គោរពតាមអភិក្រមទាំង៥របស់សម្ដេចតេជោ

ព័ត៌មានជាតិ២៤ នាទីutes មុន

សមត្ថកិច្ចបន្តចុះបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាបបាន៣ទីតាំងទៀត ក្នុងស្រុកឯកភ្នំ

ព័ត៌មានជាតិ៤០ នាទីutes មុន

អភិបាលខេត្តកណ្ដាល ប្រាប់ពលរដ្ឋឃុំឈ្វាំង និងឃុំជ្រៃលាស់នៃស្រុកពញាឮ មកផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី

ព័ត៌មានជាតិ៤៥ នាទីutes មុន

ឈ្មួញព្យាយាម​ទម្លាក់​តម្លៃ កសិករកែច្នៃម្ទេសស្រស់​ជា​​ម្ទេសហុយ ១គីឡូក្រាម​លក់​បានពី ១៥ ០០០ ទៅ ១៧ ០០០ រៀល

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

ព្រាប សុវត្ថិ នាំយកតួអង្គយក្ខឡើងឆាកតន្ត្រី បំផុសការគាំទ្រល្ខោនបាសាក់ខ្មែរ

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

ព័ត៌មានជាតិ២១ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម