Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ កាន់តែមានភាពងាយស្រួលនៅពេលស្នើសុំសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល

បានផុស

នៅ

ក្រសួងយុត្តិធម៌ នឹងដាក់ឱ្យដំណើរការសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលក្នុងដំណាក់កាលទី២ ចាប់ពីខែឧសភា ឆ្នាំ ២០២៤ តទៅ ដែលការធ្វើទំនើបកម្មនេះនឹងអនុញ្ញាតឱ្យអ្នកស្នើសុំធ្វើការបំពេញពាក្យសុំព្រឹត្តិបត្រថ្កោលទោស ដោយភ្ជាប់នូវឯកសារចាំបាច់មួយចំនួនតាមអនឡាញ ព្រមទាំងអាចទូទាត់ប្រាក់សេវាតាមប្រព័ន្ធអេឡិចត្រូនិក (E-payment) ផងដែរ។

គួររំឭកថា ក្រសួងយុត្តិធម៌ បានដាក់ឱ្យដំណើរការសាកល្បងលើការផ្តល់សេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលក្នុងដំណាក់កាលទី១ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលបានផ្តល់ភាពងាយស្រួលដល់សាធារណជនទាំងក្នុងការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ និងការបំពេញពាក្យស្នើសុំព្រឹត្តិបត្រថ្កោលទោសពីចម្ងាយ។ ប៉ុន្តែដំណាក់កាលទី១ នេះ ពុំទាន់អនុញ្ញាតឱ្យអ្នកស្នើសុំអាចទូទាត់ថវិកា ឬភ្ជាប់នូវឯកសារចាំបាច់មួយចំនួនតាមអនឡាញបាននោះទេ។

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ ដើម្បីធ្វើទំនើបកម្មឱ្យកាន់តែងាយស្រួល ការដាក់ឱ្យដំណើរការសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលក្នុងដំណាក់កាលទី២ ​នេះនឹងជួយសម្រួល និងអនុញ្ញាតឱ្យអ្នកស្នើសុំធ្វើការបំពេញពាក្យសុំព្រឹត្តិបត្រថ្កោលទោស ដោយភ្ជាប់នូវឯកសារចាំបាច់មួយចំនួនតាមអនឡាញ ព្រមទាំងអាចទូទាត់ប្រាក់សេវាតាមប្រព័ន្ធអេឡិចត្រូនិក (E-payment) ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៤ ខាងមុខនេះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងយុត្តិធម៌ ចុះថ្ងៃទី ២៥ មេសា ឆ្នាំ ២០២៤។

ក្រសួងបញ្ជាក់ថា៖«នៅពេលដល់ថៃ្ងកំណត់ទទួលយកព្រឹត្តិបត្រថ្កោលទោស, សម្រាប់សាធារណជននៅក្នុងប្រទេស ត្រូវអញ្ជើញមកទទួលដោយផ្ទាល់នៅ នាយកដ្ឋានកិច្ចការថ្កោលទោស នៃក្រសួងយុត្តិធម៌ និងត្រូវភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើមពាក់ព័ន្ធនានា និង សម្រាប់សាធារណជននៅក្រៅប្រទេស ត្រូវអញ្ជើញមកទទួលដោយផ្ទាល់នៅបណ្តាស្ថានទូត ឬស្ថានកុងស៊ុលកម្ពុជា ឬនៅតាមការិ​យាល័យប្រៃសណីយ៍ ដែលនៅជិតបំផុត និងត្រូវភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើមពាក់ព័ន្ធនានា»។

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ សង្ឃឹមថា ការដាក់ឱ្យដំណើរការសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលក្នុងដំណាក់កាលទី២ នឹងបង្កលក្ខណៈកាន់តែងាយស្រួល ជាពិសេស ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋបានលឿន និងរហ័ស។  
បន្ថែមពីនេះលោករំពឹងផងដែរថា តាមរយៈធ្វើទំនើបកម្មនេះ​នឹងរួមចំណែកដល់ការកាត់បន្ថយអំពើពុករលួយ និងភាពមិនប្រក្រតីនានា។ លោកថ្លែងប្រាប់ឱ្យដឹងនៅថ្ងៃទី២៥ មេសានេះថា៖‍«ការដាក់ឱ្យដំណើរការតាមប្រព័ន្ធឌីជីថលជារឿងល្អ ឆ្លើយតបទៅនឹងសម័យកាលបច្ចេកវិទ្យាដែលផ្តល់សេវារហ័ស ទាន់ចិត្ត ហើយអាចនឹងបំបាត់នូវអំពើពុករលួយ និងភាពមិនប្រក្រតីមួយចំនួន»។

ដើម្បីប្រើប្រាស់សេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលក្នុងដំណាក់កាលទី២នេះ តម្រូវឱ្យសាធារណជន ទាញយកកម្មវិធីដែលមានឈ្មោះថា “CR-MOJ” ពី APP Store សម្រាប់ប្រព័ន្ធ IOS ឬពី PLAY Store សម្រាប់ ប្រព័ន្ធ Android ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម