Connect with us

ព័ត៌មានជាតិ

សមាគម​CEMEA​ មាន​វេ​ប​សាយ​និង​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់ខ្លួន​ជា​ផ្លូវការ​

បានផុស

នៅ

ភ្នំពេញ ៖ ក្នុង​គោលដៅ​ពង្រឹងសមត្ថភាព ក៏ដូចជា​ជំរុញ​ការផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ ដល់​មជ្ឈដ្ឋាន​ជាតិ អន្តរជាតិ សមាគម​សហគ្រិន​សារព័ត៌មាន​សេដ្ឋកិច្ចកម្ពុជា​(CEMEA)​បាន​បង្កើត​វេ​ប​សាយ និង​គេហទំព័រ​របស់ខ្លួន​ជា​ផ្លូវការ​ហើយ​។

វេ​ប​សាយ​របស់​សមាគម​នេះ​មានឈ្មោះ​www.cemea.biz និង​បណ្តាញ​ទំនាក់ទំនង​សង្គម​មានឈ្មោះ “​សមាគម​សហគ្រិន​សារព័ត៌មាន​សេដ្ឋកិច្ចកម្ពុជា​” និង​មាន​បណ្តាញ​ទំនាក់ទំនង​សង្គម​ដូចជា Tik Tok , Telegram ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​យិន លាង​គង់​ ប្រធាន​សមាគម​CEMEA បាន​មានប្រសាសន៍​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​២៤ មេសា​នេះ​ថា ក្រោយ​ការប្រជុំ​របស់​ថ្នាក់ដឹកនាំ​សមាគម យើង​បានសម្រេច​ដាក់​ដំណើរការ​វេទិកា​ខាងលើ​នេះ ដើម្បី​ជំរុញ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាក់ទង​នឹង​សេដ្ឋកិច្ច​ជាតិ អន្តរជាតិ វិស័យ​ហិរញ្ញវត្ថុ អចលនទ្រព្យ ផ្សារ​ហ៊ុន​ជាដើម និង​សារ​អប់រំ​ផ្សេងៗ ដើម្បី​បញ្ជ្រាប​ការ​យល់ដឹង​ដល់​ប្រជាពលរដ្ឋ ទាក់ទង​នឹង​ដំណើរ​វ​វត្ត​ន៍​នៃ​សេដ្ឋកិច្ច សង្គម ក៏ដូចជា​អប់រំ​ឲ្យ​សាធារណជន​បាន​យល់ដឹង​ពី​ជម្រើស​នៃ​ការវិនិយោគ ហានិភ័យ​ផ្សេងៗ ដែល​ពួកគេ​គួរ​ប្រុងប្រយ័ត្ន មុន​សម្រេចចិត្ត​បណ្តាក់ទុន​លើ​រឿង​អ្វីមួយ​។

លោក​បន្ត​ថា “​ការ​ផ្លាស់ប្តូរ​និន្នាការ​សង្គម គឺ​ផ្តើមចេញពី​វិស័យ​ព័ត៌មាន ដែលជា​កញ្ចក់​ឆ្លុះ​បង្ហាញ​ត​ឋ​ភាព​ពិត​ក្នុងសង្គម​ផង និង​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​នូវ​សកម្មភាព​ដែល​កើតមាន​ប្រចាំថ្ងៃ​ផង​”​។ លោក​បន្តថា “​ការផ្សព្វផ្សាយ​ព័ត៌មាន​វិជ្ជមាន ជាការ​សាប​ព្រួស​នូវ​ពុទ្ធ​ដ៏​ល្អ​ដល់​សង្គមជាតិ ផ្ទុយទៅវិញ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន ដែល​អវិជ្ជមាន ជាការ​សាប​ព្រូស​ថ្នាំពុល​ដល់​សង្គមជាតិ​”​។

លោក​យិន លាង​គង់​បាន​បន្ត​ថា បរិបទ​កម្ពុជា​បាន​ផ្លាស់ប្តូ​រហើយ និន្នាការ​សេដ្ឋកិច្ច សង្គម​កាន់តែ​រីកចម្រើន ហេតុនេះ​ទើប​ថ្នាក់​នាំ​សមាគម​CEMEA ចង់​រួមចំណែក​ជា​ផ្នែក​មួយ​របស់​រាជរដ្ឋាភិបាល ដើម្បី​ជំរុញ ក៏ដូចជា​ផ្សព្វផ្សាយ​ព័ត៌មាន​សេដ្ឋកិច្ច មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ បទ​វិភាគ ប្រកបដោយ​មូលដ្ឋាន​ក្រម​សីល​ធម៌​វិជ្ជាជីវៈ ដើម្បី​ចាក់គ្រឹះ ចំណេះដឹង​ដល់​ប្រជាជាតិ​នេះ ឲ្យ​មាន​ចំណេះដឹង​កាន់តែ​ទូលាយ សម្រាប់​ជា​មូលដ្ឋាន​សម្រេចចិត្ត ក្នុង​ដំណើរ​ជីវិត ក៏ដូចជា​អាជីវកម្ម​របស់​ពួកគេ​ប្រចាំថ្ងៃ៕
ដោយ ៖ គង់ សូរិយា


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម