Connect with us

ព័ត៌មានជាតិ

មន្ទីរសាធារណការខេត្តបាត់ដំបង កំពុងពន្លឿនការជួសជុលផ្លូវលើគោលដៅសំខាន់ៗឲ្យបានសម្រេចមុនរដូវធ្លាក់ភ្លៀង

បានផុស

នៅ

លោក ព្រួញ រិទ្ធិថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានចុះពិនិត្យសកម្មភាពក្រុមការងារ និងជំរុញការស្ថាបនាជួសជុលហេដ្ឋារចនាផ្លូវលើគ្រប់គោលដៅសំខាន់ៗតាមបណ្តាក្រុង/ស្រុក ដែលបានខូចខាត
កន្លងមកតាមរយៈជំនន់ទឹកភ្លៀង បង្កផលលំបាកដល់ការធ្វើដំណើររបស់សាធារណៈជន ជាពិសេសរាល់ការដឹកជញ្ជូន
កសិផលរបស់ប្រជាកសិករ ក៏ត្រូវបានប្រឈមផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះពិនិត្យនេះ បានធ្វើឡើងក្រោយពីលោកបានដឹកនាំមន្ត្រី ក្រោមឱវាទក្នុងកិច្ចប្រជុំមួយដែលបានធ្វើឡើងកាលពីនៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។ ក្នុងនោះមានលោក លោក ស្រី អនុប្រធានមន្ទីរប្រធានអនុប្រធានការិយាល័យ/អង្គភាព និងមន្ត្រីទទួលបន្ទុករៀបចំរបាយការណ៍ត្រួតពិនិត្យសេចក្តីព្រាង របាយការណ៍លទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារបន្តខែឧសភា ឆ្នាំ២០២៤។ លោកបន្តថា កិច្ចប្រជុំនេះ បានផ្តោតសំខាន់ទៅលើការលើកពីបញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរ ទៅតាមការិយា ល័យ/អង្គភាព ក្នុងរចនាសម្ព័ន្ធមន្ទីរនិងបង្កើនល្បឿនជុសជុលផ្លូវលើគោលដៅសំខាន់ឲ្យបានរួចរាល់មុនរដូវភ្លៀងធ្លាក់ជោគជាំនាពេលខាងមុខនេះ។

ឆ្លៀតក្នុងឱកាសនោះ លោកប្រធានមន្ទីរ បានគាំទ្រ និងបានផ្សព្វផ្សាយបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាម ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ទូទាំងប្រទេស។ ជាមួយគ្នានេះ លោកបានណែនាំដល់មន្ត្រីក្រោមឱវាទទាំងអស់ ហាមដាច់ខាត កុំឲ្យមានការពាក់ព័ន្ធក្នុងករណីគ្រឿងញៀន ដូចជាប្រើប្រាស់និងជួញដូរ ជាដើម។ លោកថា បើសិនជារកឃើញថាមន្ត្រីរូបណាម្នាក់ពាក់ព័ន្ទ មន្ត្រីរូបនោះនឹងប្រឈមនឹងផ្លូវច្បាប់ ដែលមិនអាចអត់អោនឲ្យបានឡើយ។

លោកបន្តថា ក្រោយពីបញ្ចប់កិច្ចប្រជុំ នៅថ្ងៃដដែលលោកបានចុះពិនិត្យលើការអនុវត្តការងារលើគម្រោងជួសជុលថែទាំប្រចាំជួសជុលខួប និងជួសជុលរងគ្រោះដោយជំនន់ទឹកភ្លៀង លើកំណាត់ផ្លូវជាតិ និងផ្លូវខេត្តដូចខាងក្រោម៖ ១.ការងារជួសជុលថែទាំប្រចាំដោយស្រោចកៅស៊ូលុបសំបុកមាន់ និងស្នាមប្រេះស្រុតលើកំណាត់ផ្លូវជាតិលេខ ៥៧B ចន្លោះគ.ម
៣០+០០០ ដល់គ.ម ៣៣+០០០ ស្ថិតនៅឃុំ អំពិលប្រាំដើម ស្រុក បវេល ។ ២.ការងារជួសជុលថែទាំប្រចាំ ដោយស្រោចកៅស៊ូ លុបសំបុកមាន់ លើកំណាត់ផ្លូវខេត្តលេខ ១៥៤H១ ចន្លោះគ.ម ០៣+២០០ ដល់គ.ម ០៤+០០០ ស្ថិតនៅឃុំនរា ស្រុកសង្កែ។ ៣.ការងារស្រោចកៅស៊ូរោយថ្ម១៩មម គម្រោងជួសជុលខួបរងគ្រោះដោយជំនន់ទឹកភ្លៀង លើកំណាត់ផ្លូវខេត្តលេខ១៥៦A ចន្លោះគ.ម ០៧+៤៣០ ដល់គ.ម ០៧+៧៦០ ស្ថិតនៅឃុំព្រែកនរិន្ន ស្រុកឯកភ្នំ។ ៤.ការងារជីកកាយយកដីគ្មានគុណភាពចេញរួចចាក់ថ្មម៉ិចកៀរកិនបង្ហាប់រត់ទឹក គម្រោងជួសជុលថែទាំខួបលើកំណាត់ផ្លូវខេត្តលេខ១៥៦BB២ ចន្លោះគ.ម ០៣+២០០ដល់ គ.ម ០៣+៥០០ ស្ថិតនៅ ឃុំនរា ស្រុកសង្កែ ។ ៥.សកម្មភាពថ្នាក់ដឹកនាំប្រធានមន្ទីរបានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារកំពុងអនុវត្តចាក់ដីល្បាយថ្មកៀរកិនបង្ហាប់ និងស្រោចទឹកធ្វើប្រអប់ចិញ្ចើមទប់ថ្មម៉ិចសង្ខាង គម្រោងជួសជុលថែទាំខួប លើកំណាត់ផ្លូវខេត្តលេខ ១៥៧A ចន្លោះគ.ម​១៩+៦០០​ដល់គ.ម ១៨+៩០០ ស្ថិតនៅ ឃុំកន្ទឺ២ ស្រុកបាណន់៦. ។ ៦.ចាក់ដីល្បាយថ្មកៀរកិនបង្ហាប់ពង្រីកផ្លូវ គម្រោងជួសជុលថែទាំខួប លើកំណាត់ផ្លូវខេត្តលេខ ១៥៧១ ចន្លោះគ.ម ០២+៧៥០ដល់គ.ម ០២+៩៥០ (ខាងស្តាំ)ស្ថិតនៅសង្កាត់វត្តគរ ក្រុងបាត់ដំបង។ ៧.ការងារជួសជុលថែទាំប្រចាំដោយជីកកាយយកដីគ្មានគុណភាពចេញរួចដាក់ថ្មម៉ិចកៀរកិនង្ហាប់រត់ទឹកលើកំណាត់ផ្លូវខេត្តលេខ១៥៧១A ចន្លោះគ.ម ០០+០០០ ដល់គ.ម ០២+០០០ ស្ថិតនៅសង្កាត់វត្តគរ ក្រុងបាត់ដំបង ។
៨.បន្តការងារជួសជុលថែទាំប្រចាំ ដោយចាក់ដីល្បាយថ្មកៀរកិនបង្ហាប់សម្រួលតួថ្នល់ លើកំណាត់ផ្លូវខេត្តលេខ១៥៧៣
ចន្លោះគ.ម ០៧+៤០០ ដល់គ.ម ០៦+ ៤០០ ស្ថិតនៅឃុំចែងមានជ័យ ស្រុកបាណន់ ។ ៩.ការងារជួសជុលថែទាំប្រចាំដោយស្រោចកៅស៊ូលុបសំបុកមាន់ លើកំណាត់ផ្លូវខេត្តលេខ១៥៩៤ ចន្លោះគ.ម ៣៦+០០០ដល់គ.ម ៣៧+០០០ ស្ថិតនៅឃុំឃ្លាំងមាស ស្រុកបវេល ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោកអភិបាលខេត្តក្រចេះ ចុះពិនិត្យមូលដ្ឋាន ​ដើម្បី​ជួយ​សង្គ្រោះស្រូវរដូវប្រាំងដែលកំពុងខ្វះទឹក

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋបាលរាជធានី ត្រៀមរៀបចំស្តង់លក់ម្ហូបអាហារ កន្លែងប្រគំតន្ត្រី គូរគំនូរ សៀករហ័សកម្ម បម្រើភ្ញៀវ មកដើរលេងកំសាន្ត ផ្លូវថ្មើរជើង (walk street)

ព័ត៌មានជាតិ១១ ម៉ោង មុន

អាជ្ញាធរខេត្តកំពង់ចាមចុះពិនិត្យការបង្កបង្កើនផលដំណាំស្រូវរបស់កសិករ ក្នុងស្រុកបាធាយ​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​អគារ​ប្រណីត​នៅ​​តំបន់​​ការពារ​ដោយ​យូណេស្កូ​​នៅ​​ Odesa រង​ការ​បំផ្លាញ​​

ព័ត៌មានជាតិ១៣ ម៉ោង មុន

ការដ្ឋានសាងសង់ស្ពានអាកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សាងសង់បានប្រមាណ៥២% ហើយ

Sokha Hotels

ព័ត៌មានពេញនិយម