ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាលដាក់ផែនការបង្កើនអត្រាផ្តល់ឈាមដោយស្ម័គ្រចិត្តឲ្យបានពី៣០ដល់៥០%
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានដាក់ផែនការបង្កើនអត្រាផ្តល់ឈាមដោយស្ម័គ្រចិត្តឱ្យបានពី៣០ដល់៥០% ខណៈបច្ចុប្បន្នអត្រាផ្តល់ឈាមដោយស្ម័គ្រចិត្តនៅកម្ពុជាមានត្រឹមតែ២០%ប៉ុណ្ណោះ។

ថ្លែងបើកយុទ្ធនាការបរិច្ចាគឈាមនៅមន្ទីរពេទ្យកាល់ម៉ែត្រកាលពីថ្ងៃទី២៥មេសា ក្រោមប្រធានបទ «រួមគ្នាបរិច្ចាគឈាម សង្រ្គោះជីវិត» លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា «តាមគោលដៅរបស់ក្រសួងធ្វើយ៉ាងណាបង្កើនអត្រាផ្តល់ឈាមដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃនេះឱ្យបានពី២០ទៅ៣០% ឬ៤០ដល់៥០%សិនហើយដើម្បីសម្រេចគោលដៅនេះត្រូវបង្កើនការផ្សព្វផ្សាយពីសារសំខាន់នៃការផ្តល់ឈាមដល់ប្រជាពលរដ្ឋក្នុងនោះបុរសក្នុង១ឆ្នាំអាចផ្តល់បាន៤ដងនិងស្ត្រីបាន៣ដង។ព្រោះថាឈាមអាចកកើតឡើងវិញទេពីប្រព័ន្ធផលិតខួរឆ្អឹង៣ខែអាចឡើងមកវិញហើយ»។
ជាមួយគ្នានេះលោករដ្ឋមន្ត្រីបានលើកទឹកចិត្តក្នុងអង្គភាពវិស័យក្រសួងសុខាភិបាលរៀបចំកម្មវិធីផ្តល់ឈាមដើម្បីឱ្យមជ្ឈមណ្ឌលជាតិផ្តល់ឈាមទៅប្រមូលទទួលឈាមក៏ដូចជាអង្គភាពក្រសួងស្ថាប័នពាក់ព័ន្ធចូលរួមផ្តល់ឈាមផងដែរ។លើសពីនេះទៀតការចូលរួមរបស់ប្រជាពលរដ្ឋទូទៅអាចចូលរួមបរិច្ឆាគឈាមបាននៅមជ្ឈមណ្ឌ លជាតិផ្តល់ឈាមឬនៅតាមកន្លែងកម្មវិធីបរិច្ឆាគឈាមនានា។ទន្ទឹមនេះប្រជាពលរដ្ឋត្រូវថែទាំសុខភាពនិងបរិភោគអាហារឱ្យបានល្អដើម្បីចូលរួមបរិច្ចាគឈាម។លើសពីនេះការចូលរួមរបស់វិស័យឯកជនក៏មានសារសំខាន់ដែរដើម្បីបំពេញស្តុឈាមឱ្យបានគ្រប់គ្រាន់សំដៅជួយសង្គ្រោះអាយុជីវិតអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់។

លោក រដ្ឋមន្ត្រីបានបន្តថាបច្ចុប្បន្ននេះផ្តល់ឈាមដោយស្ម័គ្រចិត្តនៅកម្ពុជាមានប្រមាណ២០%ទើបធ្វើឱ្យស្តុកឈាមយើងមិនគ្រប់គ្រាន់សម្រាប់ជួយសង្គ្រោះជីវិតអ្នកជំងឺនិងជនរងគ្រោះដែលទាមទារឱ្យមានអ្នកផ្តល់ឈាមជំនួសពីក្រុមគ្រួសារឬសាច់ញាត់អ្នកជំងឺពេលគ្រួសារឈឺម្តងៗមិនដូចនៅបណ្តាប្រទេសជឿនលឿនមានអត្រាផ្តល់ឈាមដោយស្ម័គ្រចិត្តរហូតដល់ទៅ៩០%មិនចាំបាច់ផ្តល់ឈាមជំនួសពីក្រុមគ្រួសារអ្នកជំងឺទេ។
លោករដ្ឋមន្ត្រីបានបន្តថា« ដូចនេះការចូលរួមផ្តល់ឈាមពីសំណាក់បុគ្គលិកពេទ្យនិងមន្ត្រីរាជការក្រសួងនិងនិស្សិតពេទ្យនាពេលនេះគឺមានសាសំខាន់ណាស់ដើម្បីបង្កើនអត្រាឈាមនៅក្នុងស្តុកឈាមមានពេញលេញគ្រប់គ្រាន់នៅពេលអ្នកជំងឺត្រូវការឈាមហើយក្រុមគ្រួសារអ្នកជំងឺក៏មិនមានលំបាកក្នុងការថែទាំអ្នកជំងឺផងនិងត្រូវទៅផ្តល់ឈាមជំនួសទៀតដែរ»។

លោករដ្ឋមន្ត្រីបានអំពាវនាវដល់ប្រជាពលរដ្ឋថាការបរិច្ចាគឈាមនេះជាបុណ្យកុសល្យដ៏ធំធេងក្នុងការជួយសង្គ្រោះអាយុជីវិតមនុស្សព្រោះថាឈាមមកដល់ពេលនេះមិនទាន់មានមន្ទីរពិសោធន៍នៅលើលោកណាអាចផលិតបានទេគឺមានតែមនុស្សជាអ្នកផ្តល់ប៉ុណ្ណោះ។
ពិសេសអ្នកស្ម័គ្រចិត្តទូទៅនៅទូទាំងប្រទេសទាំងប្រជាពលរដ្ឋមន្ត្រីរាជការបុគ្គលិកកម្មករទាំងវិស័យសាធារណៈនិងឯកជនគឺជាកម្លាំងសរុបដើម្បីធ្វើយ៉ាងណាឱ្យអត្រាបរិច្ចាគឈាមរបស់យើមានការកើនឡើងខណៈបច្ចុប្បន្ននេះលោកបានផ្តល់ឈាមបានចំនួន១០ដងហើយនិងបន្តផ្តល់បន្តបន្ទាប់ទៀត។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានមានប្រសាសន៍ថាស្ថានភាពតម្រូវការឈាម ក្នុងឆ្នាំ២០២៣កន្លងមក យើងត្រូវការឈាមមួយប្លោកដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺរៀងរាល់៥នាទីម្តង។ តម្រូវការឈាម ប្រចាំថ្ងៃ សរុបមាន៣០០ ទៅ ៣៥០ ប្លោកនៅរាជធានីភ្នំពេញ។ តម្រូវការទូទាំងប្រទេសមានប្រមាណជាង១៤៣,១៤៣ ប្លោក ដែលកើនលើសពីឆ្នាំមុនៗ៣០% ហើយមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានគ្របដណ្តប់ជាង៧៥%នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស៕
អត្ថបទ៖ សំអឿន


-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត