ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពង់ធំ ដាក់វិធានការបន្ទាន់ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ចាត់វិធានការបន្ទាន់ការពារទប់ស្កាត់ និងបង្ក្រាបបទ ល្មើស ធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្ត ជាពិសេសស្រុកទាំងប្រាំមួយដែលពាក់ព័ន្ធទៅនឹងការកែសម្រួល ផ្ទៃដី ចេញពីតំបន់ទន្លេសាប។
នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ គណៈបញ្ជាការឯកភាពខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំ លើការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្ត។

ក្នុងឱកាសនោះ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍លើកឡើងថា ដោយអនុវត្តន៍តាមអនុសាស្រ្តរបស់រាជ រដ្ឋាភិបាល គណៈបញ្ជាការឯកភាពខេត្តកំពង់ធំ ត្រូវតែបង្កើននូវសកម្មភាពសកម្មបន្ថែមទៀត ដើម្បីធ្វើការ ការពារទប់ស្កាត់ និងបង្រ្កាបបទល្មើសល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រ។
លោកអភិបាលខេត្តបន្តថា កិច្ចការងារ នេះអាចដំណើរការទៅបានដោយប្រសិទ្ធភាព លុះត្រាតែគណៈបញ្ជាការឯកភាពទាំងមូលធ្វើការដោយការទទួល ខុសត្រូវ និងយកចិត្តទុកដាក់បំផុត ដែលក្នុងនោះត្រូវប្រើប្រាស់កម្លាំងរួមគ្នា រវាងគណៈបញ្ជាការឯកភាពស្រុក និងអាជ្ញាធរពាក់ព័ន្ធ។

ការរៀបចំកម្លាំងត្រូវធ្វើជាប្រចាំ មានទីបញ្ជាការស្រាលប្រចាំបញ្ជារគ្រប់ពេលនិងចុះល្បាត នៅក្នុងភូមិសាស្រ្តរៀងៗខ្លួន។ ឯកឧត្តមបន្ថែមថា កិច្ចការងារចាំបាច់ចំពោះមុខបន្ទាន់ ត្រូវពិនិត្យជាក់ ស្តែងលើការទន្ទ្រានដោយខុសច្បាប់ក្នុងចេតនា កាន់កាប់ដីពីសំណាក់ឈ្មួញខុសច្បាប់ ដោយយកប្រជាពលរដ្ឋ ធ្វើជាខែល ទាំងដីតំបន់ផ្នែកខាងលើ និងដីតំបន់ជុំវិញបឹងទន្លេសាប។
ចំពោះមុខនេះ អភិបាលក្រុង ស្រុក ទាំងប្រាំមួយ ក្នុងខេត្តកំពង់ធំ រួមមាន ក្រុងស្ទឹងសែន ស្រុកតាំងគោក ស្រុកបារាយណ៍ ស្រុកសន្ទុក ស្រុកកំពង់ស្វាយ និងស្រុកស្ទោង ដែលមានដីតំបន់បី ត្រូវការពារឲ្យបានជាដាច់ខាត និងត្រូវធានាថា ផ្ទៃដីដែល សេសសល់ក្រោយការកាត់ឆ្វៀលរបស់រាជរដ្ឋាភិបាល ដែលជាដីរក្សាទុករដ្ឋ ត្រូវបានការពារ មិនឲ្យមានការទន្ទ្រាបន្ត។
ការការពារ ត្រូវផ្អែកលើផែនទី និងអនុវត្តន៍ កំណត់ដោយ ទីស្តីការគណៈរដ្ឋមន្រ្តី លេខ ៧៧ សជណ.ដប សម្រេចកែសម្រួលផ្ទៃដីបង្កបង្កើនផលទំហំប្រមាណ ២៧ ៧៧៤ហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ចេញពីតំបន់បី នៃបឹងទន្លេសាប និងអនុវត្តន៍តាមផែនទី នៃអនុក្រឹត្រលេខ ២៩ អនក្រ.បក ស្តីពីការកំណត់តំបន់ទ្រនាប់ នៃដែនព្រៃលិចទឹក (តំបន់២) នៃបឹងទន្លេសាបក្នុងភូមិសាស្រ្តខេត្តកំពង់ធំ៕
អត្ថបទ៖ ឈាង មករា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ