ព័ត៌មានជាតិ
មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដាក់បទបញ្ជាឱ្យមេបញ្ជាការចូលកាន់តំណែងថ្មី ត្រូវបន្កការងារឱ្យកាន់តែមានប្រសិទ្ធភាព
ក្នុងពិធីប្រកាសចូលកាន់តំណែង និងបំពាក់ឋានន្តរសក្តិមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងថ្ងៃទី ២៥ ខែមេសាឆ្នាំ២០២៤ លោក សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសដាក់បទបញ្ជាឱ្យមេបញ្ចាការកងរាជអាវុធហត្ថចូលកាន់តំណែងថ្មី ត្រូវរួមគ្នាបង្កើនអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីការពារសន្តិភាពនិងសេចក្តីសុខជូនប្រជាពលរដ្ឋ។

លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសមានប្រសាសន៍ថា៖ មេបញ្ជាការចូលកាន់តំណែងថ្មីត្រូវដឹកនាំបំពេញការងារឱ្យកាន់តែរីកចម្រើន អភិវឌ្ឍអង្គភាពនិងធ្វើឱ្យមន្ត្រីក្នុងអង្គភាពមានជីវភាពល្អប្រសើរឡើង ប្រកបដោយភាពទទួលខុសត្រូវដូចទិសស្លោកថា ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើច្បាប់ត្រូវតែគោពរ បទល្មើសត្រូវតែបង្ក្រាប និងពាក្យមួយឃ្លាទៀត ជួយគិតជួយធ្វើ រួមគ្នាទទួលខុសត្រូវ។

លោកនាយឧត្តមសេនីយ៍មេបញ្ជាការមានប្រសាសន៍បន្ថែមថា៖ ដើម្បីជាតិយើងរុងរឿងក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត កម្លាំងកងរាជអាវុធហត្ថទាំងអស់ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរខេត្ត មន្ទីរអង្គភាពឱ្យកាន់តែរឹងម៉ាំបន្ថែមទៀត ដើម្បីបន្តបំពេញកាតព្វកិច្ចរបស់ខ្លួនឱ្យកាន់តែមានឧត្តមភាព និងបម្រើប្រជាពលរដ្ឋដោយឥតរើសអើង និងមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។
លោកនាយឧត្តមសេនីយ៍បន្តថា៖ ប្រទេសកម្ពុជាយើងមានការអភិវឌ្ឍរីកចម្រើនឡើងគឺដោយសារសន្តិភាព ហើយយើងទាំងអស់គ្នា មានវត្តមានបានកំពុងបម្រើការងារសព្វថ្ងៃនេះ ក៏ផ្តើមចេញពីសុខសន្តិភាព ដែលអគ្គមគ្គុសទេសដ៍ថ្លៃថ្លាគឺសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយលរដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជារកបានមកដោយលំបាកបំផុត។
ឆ្លើតតមនឹងការផ្តល់មុខតំណែងនេះ លោកឧត្តមសេនេយ៍ត្រីសេងសុភាពមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានប្តេជ្ញាខិតខំប្រឹងប្រែងដឹកនាំធ្វើឱ្យអង្គភាពមានការអភិវឌ្ឍរីកចម្រើន និងតម្រង់ទិសក្នុងកិច្ចសហប្រតិបត្តិការ បង្ការ បង្រ្កាប សង្គ្រោះ ដោយអនុវត្តទៅតាមគោលការណ៍ច្បាប់ប្រកបដោយគុណភាពនិងប្រសិទ្ធភាព។
សូមបញ្ចាក់ថា៖ ពិធីប្រកាសតែតាំង និងផ្លាស់ប្តូរមុខតំណែងនេះ ត្រូវបានផ្ទេរភារកិច្ចលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងទៅបម្រើការងារនៅបញ្ជាការដ្ឋានរាជអាវុធហត្ថលើផ្ទៃប្រទេស និងតែងតាំងលោកឧត្តមសេនេយ៍ត្រី សេង សុភាព ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងជំនួសវិញ៕
អត្ថបទ៖ ងិនលីម

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?