ព័ត៌មានជាតិ
កម្ពុជា ផ្ដល់បទអន្តរាគមន៍គន្លឹះ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តី នៅក្នុងតំបន់និយាយភាសាបារាំង
កម្ពុជា បានផ្ដល់បទអន្តរាគមន៍គន្លឹះមួយចំនួន ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពទី៤ នៅក្នុងតំបន់និយាយភាសាបារាំង ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តី CONFEMEN លើកទី៦០។ នេះ បើតាមការផ្ដល់ព័ត៌មាន ពីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នេះ។

បណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ជាតំណាង បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តី CONFEMEN លើកទី៦០ នៅក្នុងតំបន់និយាយភាសាបារាំង” នៅ ទីក្រុងអាប៊ីស្សង់ ប្រទេសកូតឌីវ័រ។

នៅក្នុងកិច្ចប្រជុំនេះ បណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ បានផ្ដល់បទអន្តរាគមន៍គន្លឹះមួយចំនួន ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពទី៤ គឺតម្រូវឱ្យមានយុទ្ធសាស្រ្តដ៏ជាក់លាក់ដែលអាចគ្របដណ្តប់លើការអប់រំចំណេះដឹងទូទៅ ការអប់រំបច្ចេកទេស និងការតម្រង់ទិសឆ្ពោះទៅរកមុខវិជ្ជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារួមមាន៖ ការទទួលបានការអប់រំពេញលេញ, គុណភាព នៃការអប់រំ, ការអប់រំពេញមួយជីវិត, ការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, ការអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM), ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ, ការតាមដាន និងវាយតម្លៃ។

គួរបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្រ្តី CONFEMEN លើកទី៦០ នេះ មានប្រធានបទ “ការអប់រំចំណេះដឹងទូទៅ ការអប់រំបច្ចេកទេស និងការតម្រង់ទិសឆ្ពោះទៅរកមុខវិជ្ជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា៖ បញ្ហា យុទ្ធសាស្ត្រ និងទស្សនវិស័យដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៤ នៅក្នុងតំបន់និយាយភាសាបារាំង” (Enseignement général, enseignement technique et orientation vers les filières scientifiques et technologiques : enjeux, stratégies et perspectives pour l’atteinte de l’ODD4 dans l’espace francophone)៕




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១១ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៨ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានជាតិ២១ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ