Connect with us

ព័ត៌មានជាតិ

មកដល់ពេលនេះ​ មានក្រុមហ៊ុនចំនួន ១៨ ដាក់ពាក្យ​ស្នើ​សុំវិនិយោគអគារ​ជាប់គាំង​នៅ​ខេត្តព្រះសីហនុ

បានផុស

នៅ

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបាន​អះអាង​ថា មានអ្នកវិនិយោគចំនួន ១៨ ក្រុមហ៊ុន បានដាក់ពាក្យស្នើ​សុំធ្វើការវិនិយោគនៅអនុគណ:កម្មាធិការដោះស្រាយអគារជាប់គាំងក្នុង​ខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយគណ:ប្រតិភូមកពីក្រុងក្វាងចូវ ដឹកនាំដោយលោក Wang Fuzhu អនុលេខាធិការបក្សនៃក្រុមហ៊ុន Guangzhou industrial Investment Holding Group ប្រទេសចិន នៅរសៀលថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៤ លោក​គួច ចំរើន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញកម្មវិធីពិសេសដោះស្រាយបញ្ហា​អគារជាប់គាំនៅខេត្តព្រះសីហនុ ដោយបានប្រកាសលើកទឹកចិត្តជាច្រើនក្នុងការវិនិយោគ។

លោក​ថា ​មកដល់ពេលនេះ មានអ្នកវិនិយោគចំនួន ១៨ ក្រុមហ៊ុន បានដាក់ពាក្យស្នើ​សុំធ្វើការវិនិយោគនៅអនុ​គណ:កម្មាធិការ​​ដោះស្រាយអគារជាប់គាំងរបស់​ខេត្ត។

ខេត្តព្រះសីហនុនិងខេត្តជាំងស៊ូ ប្រទេសចិនបានចងសម្ព័ន្ធមេត្រីភាពជាខេត្តបងប្អូនលើវិស័យឧស្សាហកម្ម អប់រំ សុខាភិបាល ដោយផ្អែកលើផែនការសកម្មភាពវិនិយោគប្រកបដោយសក្តានុពល និងភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញ ឬវត្ថុធាតុដើមចេញចូល។

នៅក្នុងឱកាសនោះ លោក គួច ចំរើន បានលើកពី​ភូមិសាស្រ្ត​និង​សក្តានុពលរបស់ខេត្តព្រះសីហនុដែល​មានក្រុងចំនួន ២ ស្រុកចំនួន ៣ មានឆ្នេរប្រវែង ១៧៥ គីឡូម៉ែត្រ កោះចំនួន ៣២ មានកំពង់ផែសមុទ្រទឹកជ្រៅស្រូបយកការដឹកជញ្ជូនចេញចូលនៅទូទាំងប្រទេសចំនួន ៧០ ភាគរយ និង​មានព្រលានយន្តហោះអន្តរជាតិ។

លោក​បន្ត​ថា មុនកូវីដ-១៩ ទទួលបានភ្ញៀវទេសចរចំនួន ២ លាននាក់ក្នុងមួយឆ្នាំ។ ក្រោយកូវីដ-១៩ ឆ្នាំ ២០២៣ ទទួលភ្ញៀវទេសចរបាន​ជាង ៤០ ម៉ឺននាក់។ ខេត្តមានផ្លូវល្បឿនលៀនដំបូងគេក្នុងប្រទេសកម្ពុជាសាងសង់ដោយក្រុមហ៊ុនមិត្តចិន ផ្លូវល្បឿនលឿន​នេះទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុ។

លោកអភិបាលខេត្តបានបញ្ចាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងរៀបចំផែនការមេប្រើប្រាស់ដីធ្លីអភិវឌ្ឍខេត្ត។

លោក Wang Fuzhu បានមើលឃើញពីការអភិវឌ្ឍរីកចម្រើនរបស់ខេត្តព្រះសីហនុ ពិសេសគោលនយោបាយពិសេសបស់រាជរដ្ឋាភិបាល ក្នុងការលើកទឹកចិត្តដល់អ្នកវិនិយោគមកធ្វើការវិនិយោគមក​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រមួយ​នេះ។

លោក Wang Fuzhu បានបន្តថា ខេត្តព្រះសីហនុមានទីតាំងល្អសម្រាប់ធ្វើការវិនិយោគ ហើយអ្នកវិនិយោគមកទីក្រុង ក្វាងចូវ មានទំនុកចិត្តនិងចាប់អារម្មណ៍វិនិយោគនៅក្នុងខេត្តព្រះសីហនុនៅពេលខាងមុខ៕

អត្ថបទ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម