ព័ត៌មានជាតិ
ខេត្តចំនួន៦ គ្មានគ្រោះថ្នាក់ចរាចរណ៍ពេលបុណ្យចូលឆ្នាំខ្មែរ ត្រូវបានសម្ដេចធិបតី ផ្ដល់រង្វាន់លើកទឹកចិត្ត
ខេត្តចំនួន៦ បានរកឃើញថា មិនមានគ្រោះថ្នាក់ចរាចរណ៍សោះក្នុអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំនេះ។ ជាការលើកទឹកចិត្តដល់ខេត្តទាំង៦នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសផ្ដល់រង្វាន់ ដោយក្នុង១ខេត្តៗ ទទួលបានថវិកាចំនួន២០០លានរៀល និងភេសជ្ជៈ១ពាន់កេស។

ខេត្តចំនួន៦ ដែលមិនមានគ្រោះថ្នាក់ចរាចរណ៍ ហើយទទួលបានការកោតសរសើរពីសម្តេចធិបតី ហ៊ុន ម៉ាណែតនោះ រួមមានខេត្តត្បូងឃ្មុំ ព្រៃវែង កោះកុង ប៉ៃលិន កំពង់ឆ្នាំង និងខេត្តមណ្ឌលគិរីផង។ ការប្រកាសផ្ដល់រង្វាន់របស់សម្តេចធិបតី បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤នេះ នៅវិមានសន្តិភាព។
គួរជម្រាបថា ការផ្តល់រង្វាន់នេះ ជាការឆ្លើយតបចំពោះការសន្យារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កន្លងទៅ ដោយសម្តេចធិបតី បានប្រកាសថា នឹងផ្តល់រង្វាន់សម្រាប់ខេត្តណា ដែលមិនមានគ្រោះថ្នាក់ចរាចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ