ព័ត៌មានជាតិ
មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ទទួលបានថវិកាបរិច្ចាគ៣០លានរៀលពីធនាគារហត្ថា
នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ទទួលបានថវិកាបរិច្ចាគចំនួន ៣០លានរៀលពីធនាគារហត្ថា ដែលជាផ្នែកមួយក្នុងការចូលរួមចំណែកជួយសង្គ្រោះដល់កុមារកម្ពុជា។

មន្ទីរពេទ្យកុមារអង្គរ ជាមន្ទីរពេទ្យកុមារមានកេរ្តិ៍ឈ្មោះល្បីមួយនៅក្នុងខេត្តសៀមរាប ផ្តល់សេវាថែទាំឯកទេសដល់កុមារដែលមានស្ថានភាព ជំងឺរ៉ាំរ៉ៃ កម្រ និងមានសភាពស្រួចស្រាវធ្ងន់ធ្ងរ នៅទូទាំងប្រទេសកម្ពុជា។ ។ លោក Wee Mun Seng អនុប្រធានអគ្គនាយក នៃធនាគារហត្ថា បាននិយាយថា “យើងខ្ញុំមានកិត្តិយសលើកិច្ចសហការជាមួយមន្ទីរពេទ្យកុមារអង្គរ ក្នុងការចូលរួមបំពេញបេសកកម្មផ្តល់សេវាថែទាំសុខភាពដ៏មានសារៈសំខាន់ដល់កុមារនៅក្នុងប្រទេសកម្ពុជា។ យើងខ្ញុំជឿជាក់លើកម្លាំងរួបរួមក្នុងការផ្តល់ផលជាវិជ្ជមានទៅឲ្យសង្គមទាំងមូល។ ការចូលរួមប្រាក់ឧបត្ថម្ភនេះ សបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់យើងក្នុងការជួយគាំទ្រដល់សុខុមាលភាពសហគមន៍ដែលយើងកំពុងផ្តល់សេវាកម្មជូន”។

រីឯ លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ មានប្រសាសន៍ថា ក្នុងនាមតំណាងឲ្យថ្នាក់ដឹកនាំ គ្រូ ពេទ្យនិងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកុមារអង្គរ ពិតជាមានមោទនភាពបំផុត ដែលបានទទួលការឧបត្ថម្ភគាំទ្រនេះ ក្នុងការជួយលើកស្ទួយដល់វិស័យសុខាភិបាល ដើម្បីឲ្យសុខុមាលភាពកុមារកម្ពុជាឲ្យកាន់តែប្រសើរឡើង ព្រោះពួកគេគឺជាអនាគតដ៏រឹងមាំនៃប្រទេសកម្ពុជាយើង។ លោកបានបន្តថា ការចូលរួមប្រាក់ឧបត្ថម្ភសប្បុរសធម៌នេះ នឹងរួមចំណែកដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងការបំពេញបេសកកម្មផ្តល់សេវាថែទាំសង្រ្គោះជីវិត សេវាវះកាត់ផ្សេងៗ និងសេវាស្តារនីតិសម្បទាដទៃផ្សេងទៀត សម្រាប់កុមារកម្ពុជាដែលកំពុងត្រូវការសេវាទាំងអស់នេះ។

បន្ទាប់ពីផ្តល់ប្រាក់សម្បុរធម៌ដល់មន្ទីរពេទ្យ តំណាងធនាគារ និងប្រតិភូធនាគារ បានចុះជួបសំណេះសំណាលជាមួយ មាតាបិតា អាណាព្យាបាល កុមារដែលមានជំងឺកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យកុមារអង្គរ ព្រមទាំងបានឧបត្ថម្ភថវិកាមួយចំនួនដល់អ្នកជំងឺផងដែរ ៕
ដោយ៖ គឿន វេត



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១២ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី