ព័ត៌មានជាតិ
មេបញ្ជាការទ័ពពិសេស ប្រាប់ឱ្យកងទ័ពត្រូវស្មោះត្រង់ដាច់ខាតចំពោះរាជរដ្ឋាភិបាល ដែលដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត
ឧត្តមសេនីយ៍ មេបញ្ជាការទ័ពពិសេស បានប្រាប់ទៅកាន់នាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានទ័ពពិសេស ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ និងរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស បានផ្តាំផ្ញើដល់នាយទាហាន នាយទាហាន រង និងពលទាហានទាំងអស់ ត្រូវគោរពឱ្យបានម៉ឺងម៉ាត់នូវរាល់បទបញ្ជា បទវិន័យ លក្ខន្តិកៈផ្សេងៗរបស់កងយោធពលខេមរភូមិន្ទ ដោយត្រូវបំពេញការងារប្រកបដោយទំនួលខុសត្រូវខ្ពស់ និងជាពិសេសត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ មាតុភូមិ និងរាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

មតិថ្លែងសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហាន ចំណុះបញ្ជាការដ្ឋានទ័ពពិសេស នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ស៊ុំ សំណាង ក៏បានដាក់បទបញ្ជាឱ្យកងទ័ពពិសេស ចូលរួមឱ្យបានខ្លាំងក្លាថែមទៀតក្នុងការសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីចូលរួមបង្ការ បង្ក្រាបរាល់បទល្មើសផ្សេងៗ និងត្រៀមចូលរួមសង្គ្រោះគ្រោះមហន្តរាយនានា ដែលអាចកើតឡើងជាយថាហេតុ។
លោកមេបញ្ជាការ ថែមទាំងបានជំរុញឱ្យនាយទាហាន នាយទាហានរង និងពលទាហាន ត្រូវមានមុខនៅក្នុងអង្គភាពជាប់ជាប្រចាំ ដើម្បីអនុវត្តការងារត្រៀមប្រយុទ្ធ ការងារហ្វឹកហ្វឺនជំនាញផ្សេងៗឱ្យបានផុសផុល សំដៅបង្កើនសមត្ថភាពជំនាញរបស់ខ្លួន ការងារបង្កបង្កើនផល ចិញ្ចឹមសត្វ កសាងហេដ្ឋារចនាសម្ព័ន្ធនានា និងការងារកសាងជំនុំជំរកស្នាក់នៅរបស់កងទ័ព ដែលជាកត្តាចាំបាច់បំផុត ហើយជៀសឱ្យឆ្ងាយពីគ្រឿងញៀន៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ