Connect with us

ព័ត៌មានជាតិ

កម្ពុជា កូរ៉េ ពិភាក្សា វឌ្ឍនភាពសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល

បានផុស

នៅ

វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានដឹកនាំក្រុមការងារគ្រប់គ្រងគម្រោង ទទួលជួបពិភាក្សាការងារជាមួយ Mr. Kim Youn-suk ប្រធាននាយកដ្ឋានប្រតិបត្តិការទី១ នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) និងក្រុមការងារ។ កិច្ចពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងតាមដានវឌ្ឍនភាពការងារអនុវត្តគម្រោងសាងសង់ មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្រោមឥណទានកម្ចី (EDCF Loan) របស់សាធារណរដ្ឋកូរ៉េ។ នេះបើតាមការផ្ដល់ព័ត៌មាន ពីក្រសួងសុខាភិបាល នៅរសៀលនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាលទ្ធផល ស្ថិតក្នុងដំណាក់កាលទី១ ក្រសួងសុខាភិបាល បានឈានមកដល់ដំណើរការនៃការដាក់ស្នើអនុម័តពីភាគីកូរ៉េទៅលើឯកសារវាយតម្លៃជ្រើសរើសក្រុមហ៊ុនសាងសង់ និងឯកសារដេញថ្លៃស្តីពីការផ្គត់ផ្គង់ និងបំពាក់សម្ភារបរិក្ខាពេទ្យ និងការតំឡើងប្រព័ន្ធព័ត៌មានសុខាភិបាល (HIS) សម្រាប់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ ជាមួយគ្នានេះផងដែរ លោកជំទាវនាយកគម្រោង បានស្នើឱ្យភាគីកូរ៉េ ជួយពន្លឿនការពិនិត្យ និងអនុម័តទៅលើការងារខាងលើនេះ ដើម្បីឱ្យក្រសួងសុខាភិបាល មានលទ្ធភាពបន្តនីតិវិធី និងឆាប់បានដំណើរការចាប់ផ្តើមការងារសាងសង់។

ទន្ទឹមនឹងនេះ លោកជំទាវនាយកគម្រោង ក៏បានពិភាក្សាទៅលើដំណាក់កាលទី២ ដែលក្រសួងសុខាភិបាល បានត្រៀមខ្លួន និងរៀបចំលើកសំណើរួចជាស្រេច ក្នុងការពង្រីកវិសាលភាពហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកទេស របស់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងការសាងសង់អាគារថ្មីជំនួសអាគារចាស់ របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។

Mr. Kim Youn-suk បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រសួងសុខាភិបាល ដែលបានខិតខំប្រឹងប្រែង សម្រេចសមិទ្ធផល ប្រកបដោយផ្លែផ្កា និងទទួលយកអនុសាសន៍ក្នុងការពន្លឿនការពិនិត្យ និងអនុម័ត ទៅលើឯកសារការងារខាងលើ និងពិនិត្យទៅលើសំណើពង្រីកវិសាលភាពគម្រោង នៅក្នុងដំណាក់កាលទី២។

គួរបញ្ជាក់ថា ក្នុងដំណាក់កាលទី១នេះ សំណង់អាគារមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល មានទំហំ ២៦ ១៥២ ម៉ែត្រការ៉េ កំពស់ ៨ ជាន់ រួមទាំងជាន់ក្រោមដី ដោយសាងសង់លើផ្ទៃដីទំហំ ២៣ ២៤៤ ម៉ែត្រការ៉េ ជាមួយនឹងគ្រែសរុបមានចំនួន ២០០ គ្រែ ព្រមទាំងគ្រោងបង្កើនចំនួនគ្រែរហូតដល់ ៤០០ គ្រែ នៅក្នុងដំណាក់កាលទី២ ។ ក្នុងកិច្ចពិភាក្សានេះ ក៏មានការអញ្ជើញចូលរួមពី អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ សាស្រ្តាចារ្យសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សាស្ត្រាចារ្យជំនួយសាកលវិទ្យាធិការរង និងប្រធានអង្គភាពលទ្ធកម្មក្រសួងសុខាភិបាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

អ្នកក្រុងហាណូយ អង្គុយចាំទិញមាស ​តាំងពី​ម៉ោង​ ៣​ ទៀប​ភ្លឺ នៅថ្ងៃនាំសំណាងល្អ

ព័ត៌មានជាតិ១៧ នាទីutes មុន

តាកែវ កណ្តាល និង​សៀមរាប ​​សាងសង់​បង្គោល​អង់តែនទូរសព្ទ​​បន្ថែម​បាន ១៩២ ក្នុងផែនការ ៣៩៤ បង្គោល

ព័ត៌មានជាតិ១៨ នាទីutes មុន

ឱកាសការងារជាង ៦០ ០០០ កន្លែង កំពុងរង់ចាំអ្នក

ព័ត៌មានជាតិ២០ នាទីutes មុន

គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង នឹងបញ្ចប់ការងារសាងសង់នៅចុងឆ្នាំ២០២៥

មីនតោន
សន្តិសុខសង្គម២៥ នាទីutes មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

Sokha Hotels

ព័ត៌មានពេញនិយម