ព័ត៌មានជាតិ
កសិករដាំដំឡូងមី ប្រឈមការខូចខាតធ្ងន់ធ្ងរ ដោយសាររលកកម្តៅមិនធ្លាប់មាន
ប្រជាកសិករនៅតាមបណ្តាស្រុកគោលដៅសំខាន់ៗមួយចំនួន ស្ថិតនៅប៉ែកខាងលិចនៃខេត្តបាត់ដំបងកំពុងប្រឈមកត្តាធម្មជាតិយ៉ាងធ្ងន់ធ្ងរទៅលើដំណាំដំឡូងមីនៅក្នុងឆ្នាំនេះ។

កសិករក្នុងស្រុកភ្នំព្រឹក លោក រិនដា បានលើកឡើងថា ដំឡូងមីលោកបានដាំដុះលើទំហំដី ១០ ហិកតាកំពុងតែរងការខូចខាតជាបណ្តើរៗ។
លោកថា នឹងអាចឈានដល់ខូចខាតលើទំហំធំនៅពេលខាងមុខ បើទោះបីប្រើវិធីដាក់ដំណក់ទឹកក៏គ្មានបានលទ្ធផលល្អសម្រាប់ទប់ទល់កម្តៅ ខណះឆ្នាំនេះលោកថាអ្នកដាំដំឡូមីបានខូចខាតប្រហែល ៥០ ភាគរយហើយ។
លោកថា ជាទូទៅរាល់ឆ្នាំឲ្យតែធា្លក់ភ្លៀងចន្លោះពីខែ ១ ដល់ខែ ៣ រូបលោកក៏ដូចជាអ្នកភូមិផ្សេងទៀតចាប់ផ្តើមដាំដុះជាបន្តបន្ទាប់ គឺរយះពេលជាង ២០ ឆ្នាំមកហើយមិនដែលមានកម្តៅខ្លាំងដូចឆ្នាំនេះទេ។ សូម្បីតែប្រភពទឹកនានាមិនដែលរីងស្ងួតគ្រប់រដូវកាលក៏ត្រូវបានរីងស្ងួតអស់ក្នុងឆ្នាំនេះដែរ។
ចំណែកកសិករម្នាក់ទៀតក្នុងស្រុកបាណន់ លោក សារុម បានលើកឡើងថា ដំឡូងរបស់លោកដែលបានដាំចាប់ពីដើមខែ ២ បានខូចខាតទាំងស្រុងលើផ្ទៃដី ៥ ហិកតា រួមដំឡូងបងប្អូនរបស់លោកជាច្រើនហិកតាទៀតក៏ត្រូវខូចខាតដូចគ្នា ហើយក៏បានភ្ជួរដីសារថ្មីរង់ចាំអាកាសធាតុល្អបន្តិចទើបបន្តការដាំម្តងទៀត ។
កសិករដាំដំឡូងមីកំពុងរងផលប៉ះពាល់ពីអាកាសធាតុជាបន្តបន្ទាប់ ដោយសារតែសម្ពាធនៃកម្តៅមានកម្រឹតខ្ពស់ សូម្បីតែដំណាំផ្សេងៗទៀតក៏ខូចខាតដែរ។ នៅក្នុស្រុកកំរៀងមានប្រជាកសិករប្រកបរបរដាំដំឡូងមីលើផ្ទៃដីជាង ១ ពាន់ហិកតា រងផលប៉ះពាល់ប្រហែល ៥០ ភាគរយ។
បើតាមលោក ហេង សិទ្ទ មន្ត្រីនៃមន្ទីរកសិកម្មខេត្តបានឲ្យដឹងថា រហូតមកដល់ពេលនេះនៅតាមបណ្តាស្រុកទាំង ៧ នៅប៉ែកខាងលិចខេត្តបាត់ដំបង រហូតមកដល់ពេលនេះ ខាងមន្ទីរនៅមិនទាន់ទទួលតួលេខណាមួយនៅឡើយ ទៅលើផលប៉ះពាល់លើផលដំណាំដំឡូងមីពីរលកកម្តៅ។
តែក្នុងនោះលោកដឹងតែស្រុកសំពៅលូនដែលកសិករបានដាំដុះដំឡូងមីលើផ្ទៃជាង ១ ពាន់ហិកតា តែមកដល់ថ្ងៃនេះ ក៏មិនទាន់បានទទួលរបាយការណ៍លើផលប៉ះពាល់នៅឡើយដែរគ្រាន់តែដឹងថា ឆ្នាំនេះរងផលប៉ះពាល់ច្រើនដោយសារកសិករមិនអនុវត្តតាមការណែនាំពីមន្ត្រីជំនាញលើការដាំដុះ។
លោកបន្តថា បើតាមការណែនាំពីក្រសួង បានណែនាំមិនឲ្យកសិករដាំដំឡូងមី ធ្វើការដាំដុះប្រញាប់ប្រញាល់ពេកទេ នៅក្នុងចន្លោះពីដើមឆ្នាំរហូតដល់ខែ ៤ ឆ្នាំនេះ។ក្រសួងក៏បានចេញសេចក្តីប្រកាសជាសាធារណះ ដើម្បីឲ្យប្រជាកសិករបានដឹងហើយ ឲ្យមានការប្រយ័ត្នប្រយ៉ែងក្នុងការដាំដំណាំផ្សេងៗក្រោមរលកកម្តៅ ដែលមានកម្រិតខ្ពស់។
លោកថា ក្រៅពីនេះមន្ត្រីនៃមន្ទីរកសិកម្ម ក៏បានធ្វើការណែនាំមួយចំនួនឲ្យកសិករដាំដំឡូងមីទូទាំងខេត្តដែលធ្វើការដាំដុះរង់ចាំដល់ខែ ៥ ធ្វើការដាំដុះ ទើបគ្មានរងផលប៉ះពាល់លើទំហំធំបែបនេះ។
លោកថា ដោយសារកសិករមិនបានអនុវត្ត ហើយធ្វើតាមទម្លាប់រាល់ឆ្នាំ ទើបមានលទ្ធផលមិនល្អបែបនេះធ្វើឲ្យប៉ះពាល់ដល់កម្រិតជីវិភាពគ្រួសាររបស់ពួកគាត់ថែមទៀតផង៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី