Connect with us

ព័ត៌មានជាតិ

កម្ពុជាបានរកឃើញវីរុសកូវីដ-១៩ប្រភេទថ្មី ចំនួន៦ករណី

បានផុស

នៅ

ឆ្លើយតបទៅនឹងសំណួរបស់ កម្ពុជាថ្មី នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ការបំភ្លឺពីមន្ទីរពិសោធន៍លើបញ្ហាវីរុសកូវីដ-១៩”  ដែលរៀបចំដោយ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២១នេះ នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បង្ហាញថា កម្ពុជាបានរកឃើញប្រភេទវីរុសកូវីដ-១៩ប្រភេទថ្មី ៦ករណីហើយ ក្នុងនោះក៏មានពាក់ព័ន្ធការឆ្លងចូលសហគមន៍ “ព្រឹត្តិការណ៍ ២០ កុម្ភៈ” ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីវេជ្ជបណ្ឌិត ឡូរ៉ង់ បារីល នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានឆ្លើយតបទៅនឹងសំណួររបស់ កម្ពុជាថ្មី ដោយបានបង្ហាញថា ទាក់ទងទៅនឹងការពិនិត្យរកមេរោគកូវីដ-១៩ប្រភេទថ្មី គឺយើងមិនពិនិត្យរកគ្រប់សំណាកដែលមានលទ្ធផលវិជ្ជមានទាំងអស់នោះទេ។ យើងពិនិត្យរកប្រភេទវីរុសថ្មី តែលើសំណាកណាដែលមានវីរុសច្រើន យើងចង់ដឹងថា តើសំណាកដែលមានមេរោគច្រើនហ្នឹងវាជាប្រភេទមេរោគអ្វី។

លោកស្រីវេជ្ជបណ្ឌិត ឡូរ៉ង់ បារីល មានប្រសាសន៍ថា៖ “ក្នុងចំណោមមេរោគថ្មីហ្នឹង វាមានចំនួន៦ករណី ហើយក្នុងនោះ៣ករណីមកពីព្រះរាជាណាចក្រអង់គ្លេស និង៣ករណីទៀត គឺពាក់ព័ន្ធនឹងការឆ្លងក្នុងសហគមន៍ “ព្រឹត្តិការណ៍ ២០ កុម្ភៈ” នេះ។

លោកស្រីវេជ្ជបណ្ឌិត ឡូរ៉ង់ បារីល មានប្រសាសន៍បន្តថា៖ “នាងខ្ញុំចង់បញ្ជាក់ថា វិទ្យាស្ថានប៉ាស្ទ័រ មានសមត្ថភាពពិនិត្យរកមើលគ្រប់ប្រភេទវីរុសថ្មីទាំងអស់នៅក្នុងពិភពលោក ប៉ុន្តែកន្លងមកនេះ អ្វីដែលយើងបានរកឃើញវីរុសនៅប្រទេសកម្ពុជា យើងទើបតែរកឃើញវីរុសដែលមានប្រភពពីអង់គ្លេសហ្នឹងទេ”។

គួរឱ្យដឹងដែរថា គិតដល់ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ ពាក់ព័ន្ធការឆ្លងចូលសហគមន៍លើកទី៣ “ព្រឹត្តិការណ៍ ២០ កុម្ភៈ” សរុបចំនួន ៩៩នាក់ ក្នុងនោះទើបរកឃើញថ្មី២៣នាក់។

ដូចនេះកម្ពុជាមានអ្នកជំងឺកូវីដ-១៩ សរុបទាំងអស់ចំនួន៥៩៣នាក់ ដោយក្នុងនោះ មានអ្នកជាសះស្បើយចំនួន ៤៧៧នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១១៦នាក់៕

អត្ថបទ៖ ច័ន្ទ វីរៈ

សូមអានព័ត៌មានពាក់ព័ន្ធ៖ WHO បង្ហាញឈ្មោះវ៉ាក់សាំងកូវីដ-១៩ បានប្រកាសប្រើក្នុងគ្រាអាសន្ន

WHOប្រចាំកម្ពុជាបង្ហាញប្រភពមេរោគកូវីដ-១៩ថ្មី កំពុងឆ្លងជាង១០០ប្រទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម