Connect with us

ព័ត៌មានជាតិ

លោក ព្រាប កុល៖ អ្នកនយោបាយ «មាត់ពាំភ្លើងជើងពូកែរត់» សម រង្ស៊ី ពុំដែលផ្តល់អាទិភាពដល់ផលប្រយោជន៍រួមរបស់ជាតិ និងប្រជាពលរដ្ឋជាធំឡើយ

បានផុស

នៅ

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ព្រាប កុល បានហៅបុគ្គល សម រង្ស៊ី ថា ជាអ្នកនយោបាយ «មាត់ពាំភ្លើងជើងពូកែរត់» ហើយតាមរយៈការប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណន-តេជោ កាន់តែបញ្ជាក់ថា បុគ្គលនេះ ពុំដែលគិតដល់ប្រយោជន៍ជាតិជាធំឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងបែបនេះពីលោក ព្រាប កុល គឺក្រោយមានការចោទប្រកាន់ដោយគ្មានមូលដ្ឋានពីសំណាក់បុគ្គល សម រង្ស៊ី ជុំវិញគម្រោងព្រែកជីកហ្វូណន-តេជោ ថា ជាការបម្រើឱ្យផលប្រយោជន៍ផ្នែកយោធារបស់ចិន ជាដើម។ ការចោទប្រកាន់នេះ បានផ្ទុយស្រឡោះពីការពិតនៃគោលបំណងនៃគម្រោងព្រែកជីកហ្វូណន-តេជោ ដែលសាងសង់ឡើងសម្រាប់តែបម្រើឱ្យផលប្រយោជន៍សង្គម-សេដ្ឋកិច្ចកម្ពុជា។

សំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ លោក ព្រាប កុល បានរៀបរាប់ដូច្នេះ ថា៖ «ព្រោះតែគំនុំផ្ទាល់ខ្លួន គំនិតនិន្ទាឈ្នានីសលក្ខណ:ឯកជន ធ្វើឱ្យអ្នកនយោបាយ “មាត់ពាំភ្លើងជើងពូកែរត់” បានបង្ហាញឱ្យពលរដ្ឋខ្មែរឃើញកាន់តែច្បាស់ថាខ្លួនពុំដែលបានផ្តល់អាទិភាពទៅដល់ផលប្រយោជន៍រួមរបស់ជាតិ និងប្រជាពលរដ្ឋជាធំឡើយ»

លោក ព្រាប កុល ថា អ្នកនយោបាយរូបនេះមិនល្ងង់ដល់ថ្នាក់គិតមិនឃើញអំពីអត្ថប្រយោជន៍សម្រាប់សេដ្ឋកិច្ចជាតិនៃព្រែកជីកហ្វូណន-តេជោ ដែលនឹងផ្តល់ភាពងាយស្រួល លឿនរហ័ស និងសន្សំសំចៃ សម្រាប់ការដឹកជញ្ជូនផលិតផលកសិកម្ម កសិឧស្សាហកម្ម និងគ្រប់ប្រភេទនៃមុខទំនិញផ្សេងៗទៀត ដែលជាកត្តាដ៏សំខាន់សម្រាប់ការធ្វើពាណិជ្ជកម្ម និងជាគន្លឹះសម្រាប់ការប្រកួតប្រជែងជាមួយប្រទេសជិតខាង ក៏ដូចជាការបង្កើតផ្លូវដង្ហើមដោយខ្លួនឯងលើផ្នែកដឹកជញ្ជូនតាមផ្លូវទឹក នោះទេ។

លោក​ សង្កត់ធ្ងន់ថា អ្នកនយោបាយមាត់ពាំភ្លើងជើងពូកែរត់​ កាន់តែបង្ហាញឱ្យពលរដ្ឋខ្មែរ និងអន្តរជាតិដឹងពីផ្នត់គំនិតអគតិនិយម និងអាត្មានិយមរបស់ខ្លួន ដែលទង្វើនេះបានធ្វើឱ្យសមាជិក សកម្មជន និងសម្ព័នមិត្តរបស់ខ្លួន បានដើរចេញ ឬអ្នកខ្លះឈប់រាប់រកដោយស្ងាត់ស្ងៀម ដែលនេះជាការវិវត្តន៍ទៅរកទីបញ្ចប់នៃអនាគតនយោបាយមានតែគោលដៅ តែខ្វះយុទ្ធវិធីស៊ីអារម្មណ៍របស់ខ្លួន។

ជាមួយគ្នានេះ លោក ព្រាប កុល ក៏បានអំពាវនាវឱ្យជនរួមជាតិនាំគ្នាឈរពីក្រោយរាជរដ្ឋាភិបាលគាំទ្រការសាងសង់ព្រែកជីកហ្វូណនតេជោដ៏ធំជាងគេ និងជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម