Connect with us

ព័ត៌មានជាតិ

ខណ្ឌដូនពេញ​ជិត​មាន​តំបន់​ទេសចរណ៍​កម្សាន្ត​ថ្មី​​​មានទាំង​ហាង​ទំនិញ ភោជនីយដ្ឋានដូច​តំបន់ PubStreet

បានផុស

នៅ

ផ្លូវថ្មើរជើងរាជធានីភ្នំពេញមានទំហំ ៥៧ ហិកតា ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ដែលមានទាំងហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បារ និងរៀបចំជាកន្លែង Pub street ផងនោះ គ្រោងនឹងរៀបចំឡើងនៅដើមខែឧសភាឆ្នាំ ២០២៤ នេះ ដើម្បីបម្រើ​​ឲ្យ​ភ្ញៀវជាតិ អន្តរជាតិបានមកទិញទំនិញ និងដើរលេងកម្សាន្ត​ពេលយប់ ហើយគម្រោងនេះនឹងរៀបចំ​ឲ្យ​បាន​រួចរាល់នៅមុនចូលឆ្នាំសកលឆ្នាំ ២០២៥ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះបើតាមកិច្ចប្រជុំស្តីពីការងាររៀបចំផ្លូវថ្មើរជើងស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះនៅសាលារាជធានីភ្នំពេញ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបាន​ឲ្យ​ដឹងថា ផ្លូវថ្មើរជើងរាជធានីភ្នំពេញ បែងចែងជា ៣ តំបន់ មានទំហំ ៥៧ ហិកតា ដោយផ្លូវថ្មើរជើងតំបន់ទី១ មានទីតាំងនៅមុខប្រៃសណីយ៍មាន​ព្រំប្រទល់

-ខាងជើង៖ ផ្លូវលេខ៩៤
-ខាងត្បូង៖ ផ្លូវលេខ១០៦
-ខាងលិច៖ ផ្លូវលេខ១៣
-ខាងកើត៖ តិរិវិថីព្រះស៊ីសុវត្ថិ (តំបន់នេះនឹងរៀបចំឡើងជាតំបន់វិថីម្ហូបអាហារ និងហាងទំនិញ)

ផ្លូវថ្មើរជើងតំបន់ទី២ មានមានព្រំប្រទល់៖

-ខាងជើង៖ ផ្លូវលេខ ១០៦
-ខាងត្បូង៖ ផ្លូវលេខ ១៨៤
-ខាងលិច៖ ផ្លូវលេខ១៣-
-ខាងកើត៖ តិរិវិថីព្រះស៊ីសុវត្ថិ (តំបន់នេះរៀបចំជាតំបន់ pop street)។

ផ្លូវថ្មើជើងតំបន់ទី៣ មានព្រំប្រទល់៖

-ខាងជើង៖ ផ្លូវលេខ ១៨៤
-ខាងត្បូង៖ មហាវិថីព្រះសីហនុ
ខាងលិច៖ ផ្លូវលេខ០៧
-ខាងកើត៖ តិរិវិថីព្រះស៊ីសុវត្ថិ (រៀបចំជាតំបន់ លំហែកាយ)។

លោកសាំ ពិសិដ្ឋ បញ្ជាក់ថា តំបន់ទាំង ៣ នេះ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំឡើងឲ្យ​មាន​សោភណ្ឌភាព​ស្រស់បំព្រង ជាតំបន់បៃតង មានសួនច្បារ តាំងភ្លើងចម្រុះពណ៌ មានបង្គន់អនាម័យ ចំណតយានយន្តបណ្តោះអាសន្ន មានហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បារ និងជាកន្លែងpop streetផងដែរ។

តំបន់នេះក្រោយការរៀបចំរួចនឹងបើក​ឲ្យ​ភ្ញៀវជាតិ អន្តរជាតិចូលទិញទំនិញនិងកំសាន្តសប្បាយ ចាប់ពីម៉ោង ៦ ល្ងាចដល់ម៉ោង ១១ យប់។

លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំនោះបានលើកឡើងថា គម្រោងនេះបានសិក្សារួចអស់ហើយ ដូច្នេះលោកជម្រុញ​ឲ្យ​ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ចាប់ផ្តើមអនុវត្តការងាររៀបចំចាប់ពីពេលនេះតទៅ ដោយប្រើប្រាស់ពេលវេលា ៦ ខែ ពោលគឺឲ្យ​រួចរាល់ នៅមុនចូលឆ្នាំសកលឆ្នាំ ២០២៥ ដើម្បី​ឲ្យ​តំបន់នេះ ក្លាយជាតំបន់មានហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បា និងជាកន្លែង pop streetផងដែរ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សមាជិកណាតូមួយប្រទេស កំពុងភ័យថា រុស្ស៊ី នឹងវាយប្រហារខ្លួន ២-៣ឆ្នាំទៀត

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

រុស្ស៊ី ចោទ អ៊ុយក្រែន រំលោភបទឈប់បាញ់បុណ្យ Easter ជាង ១ ៣០០ដង ឯអ៊ុយក្រែន ចោទរុស្ស៊ីវិញ រំលោភ ជិត៣ ០០០ដង

ព័ត៌មានជាតិ២៣ ម៉ោង មុន

កម្ពុជា កំពុងត្រូវការកម្លាំងពលកម្ម ជាង ៦ ម៉ឺនកន្លែង បម្រើវិស័យឧស្សាហកម្ម សេវាកម្ម និង កសិកម្ម

Sokha Hotels

ព័ត៌មានពេញនិយម