Connect with us

ព័ត៌មានជាតិ

WHO បង្ហាញឈ្មោះវ៉ាក់សាំងកូវីដ-១៩ បានប្រកាសប្រើក្នុងគ្រាអាសន្ន

បានផុស

នៅ

ឆ្លើយតបទៅនឹងសំណួរបស់ កម្ពុជាថ្មី នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ការបំភ្លឺពីមន្ទីរពិសោធន៍លើបញ្ហាវីរុសកូវីដ-១៩”  ដែលរៀបចំដោយ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២១នេះ តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បានបង្ហាញឈ្មោះវ៉ាក់សាំង ដែលអង្គការសុខភាពពិភពលោក (WHO) បានអនុញ្ញាតឱ្យប្រើប្រាស់គ្រាមានអាសន្នក្នុងវិបត្តិកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជា បានឆ្លើយតបទៅនឹងសំណួររបស់ កម្ពុជាថ្មី ដោយមានប្រសាសន៍បង្ហាញថា បច្ចុប្បន្នមានបេក្ខភាពវ៉ាក់សាំងជាច្រើនដែលកំពុងស្ថិតក្នុងការផលិត ចំណែកវ៉ាក់សាំងដែលស្ថិតក្នុងបញ្ជីប្រើប្រាស់ពេលអាសន្ន ឬបន្ទាន់នេះ ដោយមកដល់ថ្ងៃទី១៥ កុម្ភៈនេះ មានចំនួន១៥វ៉ាក់សាំងហើយ។

លោកស្រីវេជ្ជបណ្ឌិត លី អាយលែន មានប្រសាសន៍ថា៖ “WHO បានអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងក្នុងគ្រាអាសន្នចំនួន៣ហើយ។ សម្រាប់ការអនុញ្ញាតិឱ្យប្រើប្រាស់ក្នុងគ្រាអាសន្ននេះ ទី១​ គឺកាលពីថ្ងៃទី៣១ ធ្នូ ២០២០ អង្គការសុខភាពពិភពលោក បានអនុញ្ញាតវ៉ាក់សាំង Pfizer បន្ទាប់មកទៀតនៅថ្ងៃទី១៥ ខែកុម្ភៈនេះ WHO បានអនុញ្ញាតវ៉ាក់សាំងចំនួន២ទៀត ឈ្មោះតែមួយទេគឺ Astrazeneca មួយមកពីកូរ៉េខាងត្បូង និងមួយទៀតផលិតនៅប្រទេសឥណ្ឌា”។

តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជារូបនេះ បញ្ជាក់បន្ថែមថា៖ “ក៏មានបេក្ខភាពវ៉ាក់សាំងផ្សេងៗទៀតដែលស្ថិតក្នុងដំណាក់កាលចុងក្រោយហើយ ក្រោមការវាយតម្លៃរបស់WHO រួមទាំងវ៉ាក់សាំងពីប្រទេសចិនគឺ Sinopharm​ និង Sinovac។ ហើយក្នុងពេលឆាប់ៗខាងមុននេះ កម្ពុជានឹងទទួលបានវ៉ាក់សាំងពីWHO តាមរយៈយន្តការសម្របសម្រួលពីWHO គឺវ៉ាក់សាំង Astrazeneca”។

គួររំលឹកថា ក្នុងខែកុម្ភៈ​ ឆ្នាំ២០២១ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រើប្រាស់នូវវ៉ាក់សាំងកូវីដ១៩ ចំនួន៣ មានឈ្មោះដូចជា Sinopharm COVID-19 និង Sinovac’s COVID-19 ដែលផលិតដោយសាធារណរដ្ឋប្រជាមានិតចិន និងវ៉ាក់សាំង AstraZeneca’s COVID-19 ដែលបានប្រើប្រាស់ប្រកបដោយសុវត្ថិភាពនៅក្នុងប្រទេសចិន និងចក្រភពអង់គ្លេស ព្រមទាំងបណ្ដាប្រទេសមួយចំនួន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់ (Emergency Use Authorization)៕

អត្ថបទ៖ ច័ន្ទ វីរៈ

សូមអានព័ត៌មានពាក់ព័ន្ធ៖

WHOប្រចាំកម្ពុជាបង្ហាញប្រភពមេរោគកូវីដ-១៩ថ្មី កំពុងឆ្លងជាង១០០ប្រទេស

ហេតុផលតំណាង WHO ប្រចាំនៅកម្ពុជា និង នាយិកាវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម