Connect with us

ព័ត៌មានជាតិ

ការ​សាងសង់​ផ្លូវ​៣៨ខ្សែ ក្នុង​ខេត្ត​សៀមរាប ​​បែងចែក​ជា​បួន​ប្រភេទ

បានផុស

នៅ

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ថ្លែង​ថា ការសាងសង់​ផ្លូវចំនួន​៣៨​ខ្សែ នៅ​ក្នុង​ខេត្ត​សៀមរាប ត្រូវ​បាន​បែងចែក​ជា​បួន​ប្រភេទ ក្នុង​នោះ៖ ប្រភេទ​ទី​មួយ ចាក់​បេ​តុង ចំនួន២៥សង់ទីម៉ែត្រ ដូច​ជា​ផ្លូវវាង​ក្រុង ដោយ​កន្លែង​ខ្លះ​ចាក់​បេតុង តែ​មិន​អ៊ុត​បេតុង​កៅស៊ូ(AC)​ពី​លើ​ទេ ប្រភេទ​ទីពីរ ចាក់​បេតុង ចំនួន២០​សង់ទីម៉ែត្រ និងកន្លែងខ្លះ៧សង់ទី​ម៉ែត្រ យោង​ទៅ​តាម​ស្ថានភាព​ភូមិសាស្ត្រ ស្ថានភាព​ចរាចរណ៍ និង​ការ​ដឹក​ជញ្ជូន ប្រភេទ​​ទីបី ជួសជុល​គ្រឹះ មិន​ចាំបាច់​ចាក់​បេតុង ហើយ​អ៊ុត​កៅស៊ូ​បេតុង តែម្ដង និងប្រភេទទីបួន អ៊ុតកៅស៊ូបេតុង១៥​សង់ទីម៉ែត្រ ពី​លើ​តែម្ដង ដោយ​សារ​គ្រឹះ​ផ្លូវ​នោះ នៅ​មាន​ភាព​រឹងមាំ​ស្រាប់​ទៅ​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែ នៅ​ក្រុង​សៀមរាប ខេត្ត​សៀមរាប នា​ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​លើក​ឡើង​ថា ក្រុម​ការងារ​អន្តរក្រសួង បាន​ចុះ​ពិនិត្យ​សិក្សា​លម្អិត​លក្ខណៈ​បច្ចេកទេស​ផ្លូវ ដែល​ត្រូវ​សាងសង់ បានពិនិត្យជ្រើសរើស​រួចរាល់ខ្សែផ្លូវ​អាទិភាព ដែលត្រូវសាងសង់ ប្រវែង​សរុបចំនួន១០៨គីឡូម៉ែត្រ បានពិភាក្សា​លម្អិត​លើ​ការ​ងារ​បច្ចេកទេស ជាមួយអង្គភាពទទួលសាងសង់ បានតម្រូវ​ឱ្យអង្គភាពសាងសង់អនុវត្តតាម​លក្ខខណ្ឌ​តម្រូវ​នៃ​ស្តង់ដារ បច្ចេកទេស បានធ្វើបញ្ជីប៉ាន់​តម្លៃ​ចប់សព្វគ្រប់ និងបានប្រគល់​​ជូនអង្គភាពសាងសង់រួចរាល់​ហើយ​ផងដែរ។

​​អង្គភាពដែលទទួលយកការងារសាងសង់ផ្លូវទាំង៣៨ខ្សែនេះ រួមមាន៖ កងវិស្វកម្មសម្តេចតេជោ ខេត្ត​សៀមរាប កងវិស្វកម្ម១០៨ នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ របស់ក្រសួងសាធារណការ និងដឹក​ជញ្ជូន នាយកដ្ឋានជួសជុល និងថែទាំផ្លូវក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គនាយកដ្ឋានសាធារ​ណការ នាយកដ្ឋានសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់ និងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត សៀម រាប។
​​
សូម​ជម្រាប​ថា ពិធីបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែ នៅ​​ខេត្ត​សៀមរាប គ្រោង​ធ្វើឡើង​ក្រោម​អធិបតី​ភាព​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នាថ្ងៃទី១៦ ខែ​វិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ៕


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម