Connect with us

ព័ត៌មានជាតិ

ក្បាលរថភ្លើង១១គ្រឿង ដែលទិញពីជប៉ុន បានដឹកមកដល់កំពុងផែព្រះសីហនុហើយ នៅថ្ងៃទី២៧ ខែមេសា នេះ

បានផុស

នៅ

នៅព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៤នេះ ក្បាល​​ម៉ាស៊ីន​រថភ្លើង​ល្បឿនលឿន​ចំនួន ១១​គ្រឿង ដែលក្រុមហ៊ុន Royal Railway Cambodia ជាក្រុមហ៊ុន របស់​អ្នកឧកញ៉ា គិត ម៉េង បញ្ជាទិញ​ពី​ប្រទេសជប៉ុន ​​បាន​ដឹកជញ្ជូន​​តាម​កប៉ាល់​មកដល់កំពង់ផែព្រះសីហនុប្រទេសកម្ពុជា ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្បាល​​​រថភ្លើង​​​ដឹក​អ្នកដំណើរ​ល្បឿនលឿន ម៉ាក KiHa 183 Series DMU​​​​ចំនួន ១១ គ្រឿង​នេះ​ ​នឹង​ត្រូវ​ដឹកជញ្ជូន​ពី​តំបន់​ហុកកៃដូ មក​កាន់​ប្រទេស​កម្ពុជា ដោយ​បាន​ចាកចេញ​ពី​កំពង់ផែ Hakodate នៅ​ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤។

ក្បាលរថភ្លើង​​​​ល្បឿន​លឿន​របស់​ជប៉ុន​ម៉ាក KiHa 183 Series DMU អាច​រត់​បាន​ល្បឿន​ដល់ ១១០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

បច្ចុប្បន្ន​កម្ពុជា​មានផ្លូវ​ដែក​ចំនួន​ពីរ​ខ្សែ​រ​ ​គឺ​ភ្នំពេញ​-​ប៉ោយ​ប៉ែត​ ​និង​ភ្នំពេញ​-​ខេត្ត​ព្រះ​សី​ហ​នុ​។​ ​បណ្តាញ​ផ្លូវដែក​នេះ​ស្ថិតនៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​Royal​ ​Railway​ ​ដែល​ជា​ក្រុមហ៊ុន​បុត្រ​ស​ម្ព័ន្ធ​របស់​ក្រុមហ៊ុន​ ​Royal​ ​Group​។រដ្ឋាភិបាល​​គ្រោង​នឹង​កែ​លម្អ​ផ្លូវដែក​ដែល​មានស្រាប់​ទៅជា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​។

តាមព័ត៌មានកន្លងមក ក្រសួងសាធារណការ និងដឹកជញ្ជូនបានសិក្សា គម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើងភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿនដំបូងគេនៅកម្ពុជា។

បើតាមក្រសួងសាធារណការ គម្រោងផ្លូវរថភ្លើងល្បឿនលឿន មានប្រវែង ៣៨២គីឡូម៉ែត្រ ដែលត្រូវការទុនវិនិយោគជាង ៤ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះមានរួមបញ្ចូលទាំងក្បាល និងទូរថភ្លើងសម្រាប់ដំណើរការ ដែលប្រើរយៈពេល​សាងសង់ចំនួន ៤ឆ្នាំ។

ផ្លូវនេះ មានខ្នាតទទឹងប្រវែង ១.៤៣៥មីលីម៉ែត្រ ហើយល្បឿនសម្រាប់ធ្វើចរាចរណ៍គឺ ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង និងមានស្ថានីយសរុបចំនួន៣៣ សម្រាប់ដំណើរការ។ ក្នុងនោះមានស្ថានីយចំនួន១៩ ក្នុងផែនការរយៈពេលខ្លី និងគ្រោងបន្ថែមចំនួន ១៤ទៀត ក្នុងផែនការរយៈពេលវែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

​​មេដឹកនាំ​ចិន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ការជាមួយ​វៀតណាម ​ក្នុងដំណើរ​ទស្សនកិច្ច​ដែលហ៊ុំព័ទ្ធ​ដោយសង្គ្រាម​ពាណិជ្ជកម្ម​​​ដ៏ស្រួចស្រាល​

ព័ត៌មានជាតិ៤៧ នាទីutes មុន

ថ្ងៃទី ១ ពិធីបុណ្យចូលឆ្នាំ ​ទេសចរ​មក​លេង​ខេត្តបាត់ដំបងកើនឡើង​ ទាំង​ទេសចរជាតិ​និង​អន្តរជាតិ

ព័ត៌មានជាតិ១ ម៉ោង មុន

ថ្ងៃដំបូង «សង្ក្រាន្ដវត្តភ្នំ»មានពលរដ្ឋជិត៥០ម៉ឺននាក់ទៅលេងបាញ់ទឹក លាបម្សៅ នៅវត្តភ្នំ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​អាមេរិករៀបចំ​ផែនការ​​ដកខ្លួន​ពីអង្គការ​អន្តរ​ជាតិ​​ស្ទើរទាំងអស់​​នៅឆ្នាំ​ក្រោយ​ និងកាត់បន្ថយ​ការចំណាយ​ដ៏សម្បើម​ពីក្រសួងការបរទេស​

ព័ត៌មានជាតិ៣ ម៉ោង មុន

តំបន់​ទេសចរណ៍ទឹកជួរកាំពី​​ ថ្ងៃទីមួយ​ចូលឆ្នាំថ្មី ទទួល​ទេសចរទៅកម្សាន្ត​​ប្រមាណ ៣,៣៥៣ នាក់

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ខ្យល់កន្ត្រាក់
សន្តិសុខសង្គម២៣ ម៉ោង មុន

ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង

សត្វផ្សោត
ព័ត៌មានជាតិ២២ ម៉ោង មុន

មន្ត្រីជលផលខេត្តកំពត សង្គ្រោះសត្វផ្សោតសមុទ្រកម្រ៣ក្បាលឲ្យចូលតំបន់ទឹកជ្រៅវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​លោ ស៊ី ជីនពីង ទៅ​ដល់រដ្ឋធានី​ហាណូយ​សម្រាប់​ទស្សនកិច្ច​២ថ្ងៃ​​ ១៤-​១៥មេសា​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​អាមេរិករៀបចំ​ផែនការ​​ដកខ្លួន​ពីអង្គការ​អន្តរ​ជាតិ​​ស្ទើរទាំងអស់​​នៅឆ្នាំ​ក្រោយ​ និងកាត់បន្ថយ​ការចំណាយ​ដ៏សម្បើម​ពីក្រសួងការបរទេស​

Sokha Hotels

ព័ត៌មានពេញនិយម