Connect with us

ព័ត៌មានជាតិ

រដ្ឋចំណាយថវិកាជាង ១៣០០ លានដុល្លារ ជួយដល់គ្រួសារក្រីក្រប្រយុទ្ធនឹងកូវីដ-១៩

បានផុស

នៅ

ដោយផ្អែកលើភាពប្រសើរឡើងនូវស្ថានភាពនៃជំងឺកូវីដ-១៩ មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.)នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សម្រេចបិទបញ្ចប់ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រឹមថ្ងៃទី២៤ ខែមេសាឆ្នាំ២០២៤ ដោយរដ្ឋចំណាយថវិកាអស់ជាង ១៣០០ លានដុល្លារអាមេរិក។

សេចក្តីជូនដំណឹងរបស់ ម.ជ.ជ. ចុះថ្ងៃទី​ ២៦ ខែមេសានេះ បានឱ្យដឹងថា ក្រោយបញ្ចប់កម្មវិធីខាងលើ រដ្ឋនឹងដាក់ឱ្យអនុវត្តនូវកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលជាកម្មវិធីជំនួយសង្គមលក្ខណៈអចិ​ន្ត្រៃយ៍ និងប្រក្រតី ចាប់ខែមេសា ឆ្នាំ២០២៤ តទៅ។ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ជនមានពិការភាព ជនចាស់ជរាចាប់ពីអាយុ៦០ឆ្នាំឡើង អ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍។ សម្រាប់គ្រួសារមានបណ្ណសមធម៌មានសុពលភាព និងសមាជិកជាជនងាយរងគ្រោះទៅសាលាឃុំ សង្កាត់ ដើម្បីចុះឈ្មោះចូលកម្មវិធី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងលទ្ធផលនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចាប់ពីថ្ងៃ ២៥ ខែមិថុនា​ ឆ្នាំ ២០២០ ដល់ថ្ងៃទី​២៤ ខែមីនា ឆ្នាំ ២០២៤ រដ្ឋចំណាយថវិកាចំនួន ៥,៣៦៧,៩៥៥១,៧៦១,០០០(ប្រាំពាន់បីរយហុកប្រាំពីរប៊ីលានប្រាបួនរយហាសិបមួយលានប្រាំពីរពាន់ហុកសិបមួយពាន់រៀលគត់)ស្មើនឹង ១៣៤១.៩៨ លានដុល្លារអាមេរិក។

មន្រ្តីផ្សព្វផ្សាយកម្មវិធីជាតិជំនួយសង្គមដល់ពលរដ្ឋ

ជាមួយគ្នានេះដែរ មូលនិធិជាតិជំនួយសង្គម គូសបញ្ជាក់ថា ចាប់តាំងពីថ្ងៃដាក់ឱ្យអនុវត្តកម្មវិធីនេះ ទទួលបានលទ្ធផលល្អប្រសើរ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបានសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់គ្រួសារ ក្រីក្រ និងងាយរងគ្រោះ ដែលមានបណ្ណសមធម៌ ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩។

ដើម្បីបង្ករលក្ខណៈងាយស្រួល និងរក្សានិរន្តរភាពកម្មវិធី ម.ជ.ជ. បន្តទទួលបណ្ដឹងតវ៉ារបស់អ្នកទទួលផលពាក់ព័ន្ធនឹងការអនុវត្តកម្មវិធីខាងលើ រហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។

គួរបញ្ជាក់ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រួវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសដាក់ឱ្យអនុវត្តដើម្បីជួយដល់ជនងាយរងគ្រោះក្នុងអំឡុងរីករាលដាលនៃជំងឺកូវីដ ដោយទទួលបានការសាទរជាច្រើនពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

ការឧបត្ថម្ភនេះ បានផ្តល់ជូនជនគ្រួសារក្រីក្រ និងងាយរងគ្រោះរួមមាន កុមារអាយុ ០-៥ ឆ្នាំ  មនុស្សវ័យ​ចាស់អាយុពី ៦០ឆ្នាំ ជនមានពិការភាព និងគ្រួសារដែលមានជំងឺអេដស៍ ដោយក្នុងមួយគ្រួសារទទួលបានថវិកាទៅតាមប្រភេទមុខសញ្ញា និងគោលដៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម