ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ «បើខ្មែរ មិនគិតពីអនាគតរីកចម្រើនដោយខ្លួនឯងនោះ គ្មានបរទេសណាមកគិតជំនួសយើងទេ»
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ សង្កត់ធ្ងន់ថា «បើខ្មែរ មិនគិតពីអនាគតរីកចម្រើនដោយខ្លួនឯងនោះ គ្មានបរទេសណាមកគិតជំនួសយើងទេ»។
នៅរសៀលថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៤ នេះ តាមរយៈទំព័រហ្វេសប៊ុក ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងថា សូមចូលរួមអបអរសាទរ ពិព័រណ៍រថយន្ត លើកទី ១ នៅកម្ពុជា ដែលបង្ហាញពីភាពចម្រុះ នៃវិស័យយានយន្តនៅកម្ពុជា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យយានយន្តនៅកម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់។ កំណើន នៃក្រុមហ៊ុននាំចូល និងក្រុមហ៊ុនដំឡើងរថយន្តជាបន្តបន្ទាប់ បានបង្ហាញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល រួមទាំងការដាក់ចេញគោលនយោបាយនានា ដើម្បីលើកស្ទួយវិស័យឯកជន និងលើកកម្ពស់បរិយាកាសវិនិយោគ ដើម្បីបង្កើនប្រសិទ្ធភាព លើកកម្ពស់ផលិតកម្ម បង្កើតការងារ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋខ្មែរ។
ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងបន្តថា បន្ថែមលើបរិយាកាសអំណោយផល នៃគោលនយោបាយនានា និងការយកចិត្តទុកដាក់លើផ្នែកឯកជន ពីសំណាក់ រាជរដ្ឋាភិបាលកម្ពុជា ការរៀបចំពិព័រណ៍រថយន្ត នាថ្ងៃនេះ ជាផ្នែកមួយយ៉ាងសំខាន់ នៃការចូលរួមចំណែករបស់ផ្នែកឯកជន ក្នុងការបង្ហាញឲ្យកាន់តែច្បាស់ពីសក្ដានុពល នៃសេដ្ឋកិច្ចកម្ពុជា ជាពិសេសការរីកចម្រើន នៃវិស័យយានយន្តនៅកម្ពុជា។ ឯកឧត្ដម សង្ឃឹមថា គំនិតផ្ដួចផ្ដើម នៃការរៀបចំពិព័រណ៍រថយន្តនេះ នឹងបន្តកើនមានឡើងជាប្រចាំ និងជាបន្តបន្ទាប់។
ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងបន្តទៀតថា ថ្ងៃនេះ និយាយពីសក្ដានុពលសេដ្ឋកិច្ចរបស់កម្ពុជាក្នុងវិស័យយានយន្តក៏ពិតមែន តែ ឯកឧត្ដម សូមយកឱកាសនេះ លើកឡើងនូវការគិតគូរ និងចក្ខុវិស័យវែងឆ្ងាយ ដែលខ្មែរជាអ្នកគិតគូរពីអនាគតរបស់ខ្មែរដោយខ្លួនឯងចំពោះអនាគតសេដ្ឋកិច្ច សង្គម ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគយ៉ាងច្រើនឥតគណនា និងផលប្រយោជន៍នានាដែលបម្រើដល់ប្រជាពលរដ្ឋខ្មែរក្នុងការអភិវឌ្ឍកសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរ ក៏ដូចជាបង្កើតជាប្រព័ន្ធរំដោះទឹកជំនន់ជាដើម។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បន្ថែមថា ក្នុងនាមជាកូនខ្មែរ ឯកឧត្ដម គាំទ្រយ៉ាងពេញទំហឹងលើគម្រោង«ព្រែកជីកហ្វូណនតេជោ» ដែលបានផ្ដួចផ្ដើមគំនិតដោយ សម្ដេចតេជោ ក្នុងរាជរដ្ឋាភិបាលនីតិកាលទី ៦ និងបន្តអនុវត្តប្រកបដោយថាមពល ដោយ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក្នុងនីតិកាលទី ៧។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បន្ថែមទៀតថា កម្ពុជា មានបំណងស្មោះត្រង់ ក្នុងការគិតគូរពីនិរន្តរភាពយូរអង្វែង លើការរីកចម្រើន នៃអនាគតជូនប្រជាពលរដ្ឋខ្មែរ។ បើខ្មែរ មិនគិតពីអនាគតរីកចម្រើនដោយខ្លួនឯងនោះ គ្មានបរទេសណាមកគិតជំនួសទេ៕
អត្ថបទ ៖ ពិសី
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?