ព័ត៌មានជាតិ
ផ្ទះមួយខ្នងរួមនឹងសម្ភារៈមួយចំនួន ត្រូវបានអគ្គិភ័យឆេះគ្មានសល់ និងរបួសស្រាលម្នាក់
បាត់ដំបង ៖ បើតាមរបាយការណ៍បឋមពីសមត្ថកិច្ចមកថា ហេតុការណ៍អគ្គិភ័យឆាបឆេះនេះបានកើតឡើងកាលពីវេលាម៉ោង២និង៥២នាទី នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅត្រង់ចំណុចក្រុមទី១៦ភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

នៅក្នុងហេតុការណ៍នេះបានបណ្តាលឲ្យម្ចាស់ផ្ទះឈ្មោះយ៉ាត សាម ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ រងរបួសស្រាល។

ប្រភពខាងលើបន្តថា ការខូចខាតក្នុងហេតុការណ៍ខាងលើនេះរួមមាន ផ្ទះតម្កល់ទំហំ៧មx៩មធ្វើពីឈើប្រក់ស័ង្កសីជញ្ជាំងស័ង្កសីក្រាលបាតក្តារ(ខូចខាតទាំងស្រុង)។ ក្នុងនោះលុយខ្មែរ៣,០០០,០០០៛,ធុងបាស់០២គ្រឿង,ទូរទស្សន៍០២គ្រឿង,កង់០១គ្រឿងរួមជាមួយឯកសារនិងសម្លៀកបំពាក់ត្រូវបានខូចខាតទាំងស្រុង សរុបការខូចខាតទាំងអស់ប្រហែល៤០,០០០,០០០រៀល(សែសិបលានរៀល)។

សមត្ថកិច្ចបានបញ្ជាក់ពីមូលហេតុនៃការឆេះនេះថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី(ទុស្សេខ្សែភ្លើង)ហើយភ្លាមៗនោះបានចេញរថយន្ត០៥គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គិភ័យស្រុក០១គ្រឿង,រថយន្តទឹកច្នៃ០១គ្រឿង,រថយន្តសង្គ្រោះ០១គ្រឿងនិងរថយន្តស៊ីរ៉ែន០១គ្រឿងនិងប្រើប្រាស់ទឹកអស់០៤ឡាន,ឡានធំ១ឡាន,រថយន្តច្នៃ០៣ឡានទើបគ្រប់គ្រងភ្លើងបាន។ ចំណែកម្ចាស់ផ្ទះដែលបានរងគ្រោះដោយសារភ្លើងឆេះក៏ត្រូវបានសមត្ថកិច្ចយករថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យខេត្តបាត់ដំបងផងដែរ៕
ដោយ ៖ សៅ សារិទ្ធ





-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត