ព័ត៌មានជាតិ
មន្ត្រី ប.ស.ស បង្ហាញពីភាពខុសគ្នា នៃការប្រើបណ្ណរវាងបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកជាមន្ត្រីរាជការ
មន្ត្រីបេឡាជាតិសន្តិសុខសង្គម(ប.ស.ស) បានលើកឡើងថា បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកជាកម្មករ-និយោជិត ពេលទៅចុះឈ្មោះធ្វើបណ្ណ ប.ស.ស មិនអាចប្រើប្រាស់បានភ្លាមៗ ដូចអ្នកក្នុងបន្ទុកជាមន្ត្រីរាជការទេ ពោលគឺត្រូវបង់ថវិកា ២ ខែ ជាប់ៗគ្នាសិន ទើបអាចប្រើប្រាស់សេវានៅតាមមន្ទីរពេទ្យនានាជាដៃគូរបស់ ប.ស.ស បាន។

បើតាម កញ្ញា មីនា ជាមន្ត្រីទទួលបន្ទុកព័ត៌មានបេឡាជាតិសន្តិសុខសង្គម បានពន្យល់ថា តាមគោលការណ៍ បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកកម្មករ-កម្មការិនី ចុះឈ្មោះធ្វើបណ្ណ ប.ស.ស នៅមិនទាន់មានសុពលភាពអាចប្រើប្រាស់សេវានៅតាមមន្ទីរពេទ្យនានាជាដៃគូរបស់ ប.ស.ស បានទេ លុះត្រាតែគាត់ត្រូវបង់ភាគទាន ២ ខែ ជាប់គ្នា ជាមុនសិន ទើបអាចមានសុពលភាពប្រើប្រាស់បាន ដោយក្នុង ១ ខែ បង់ភាគទាន ១៥ ៦០០ រៀល ផ្ទុយពីអ្នកក្នុងបន្ទុកជាមន្ត្រីរាជការពេលទៅធ្វើបណ្ណ ប.ស.ស ភ្លាម អាចមានសុពលភាពប្រើប្រាស់បានភ្លាមៗ តែម្ដង។
កញ្ញា មីនា បានបន្តថា ការដែលអ្នកក្នុងបន្ទុកជាមន្ត្រីរាជការពេលទៅធ្វើបណ្ណ ប.ស.ស ភ្លាម អាចប្រើប្រាស់បានភ្លាមៗ គឺដោយសាររាជរដ្ឋាភិបាលទទួលបន្ទុកជាអ្នកបង់ជំនួសដោយមិនមានការកាត់ប្រាក់ខែពីសាមីជាមន្ត្រីរាជការឡើយ។

កញ្ញា បានបញ្ជាក់ថា ចាប់តាំងពីរដ្ឋាភិបាលបានអនុញ្ញាតឱ្យបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកជាកម្មករ-កម្មការិនី និងមន្ត្រីរាជការរួចមក ឃើញថា ពួកគាត់បានមកចុះឈ្មោះធ្វើបណ្ណ ប.ស.ស យ៉ាងច្រើនកុះករ មិនថាចាស់ ឬ កុមារ នោះទេ។ ព្រោះថា ពេលពួកគាត់មានបណ្ណ ប.ស.ស នឹងទទួលបានការពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋ និង ឯកជនជាដៃគូរបស់ ប.ស.ស ដែលនៅជិតបំផុត ដោយឥតគិតថ្លៃ ព្រមទាំងទទួលបានអត្ថប្រយោជន៍ជាច្រើនទៀតផងដែរ៕
អត្ថបទ ៖ សំអឿន


-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?