ព័ត៌មានជាតិ
ស្គាល់អត្តសញ្ញាណយោធិន១៥រូប ចំណោមអ្នកស្លាប់២០រូប ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅកំពង់ស្ពឺ
តាមរបាយការណ៍បឋមរបស់យោធភូមិភាគទី៣បានឱ្យដឹងថា ករណីផ្ទុះឃ្លាំងស្តុកគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៤.២៥នាទី បណ្តាលឱ្យយោធិនចំនួន ២០នាក់។ តាមរយការណ៍ដដែល ក្នុងចំណោមអ្នកស្លាប់ទាំង២០នាក់ គឺមាននាយទាហានខេត្តកោះកុងចំនួន ១៥នាក់ និងនាយទាហានទីបញ្ជាការយោធភូមិភាគ៣ខេត្តកំពង់ស្ពឺចំនួន ៥នាក់។

តាមរបាយការណ៍យោធិន១៥នាក់ គឺជាអ្នកដឹកជញ្ជូនគ្រាប់ខូចពីតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុងមកកាន់ទីបញ្ជាការយោធភូមិភាគទី៣ខេត្តកំពង់ស្ពឺ។ តាមលិខិតឧទ្ទេសនាមដែលចេញដោយមេបញ្ជាការសឹករងខេត្តកោះកុង បានឱ្យដឹងថាយោធិនអត្តសញ្ញាណយោធិនទាំងរូបមានអត្តសញ្ញាណដូចជា ទី១ វរសេនីយ៍ទោ ជា សំណាង តួនាទីជានាយសេនាធិការរង, ទី២ វរសេនីយ៍ត្រី បូរ ពឿន តួនាទីជានាយជ.បច្ចេកទេស, ទី៣ អនុសេនីយ៍ទោ ហ៊ី ហួន តួនាទីជ.អាវុធគ្រាប់ជ.បច្ចេកទេស, ទី៤ អនុសេនីយ៍ទោ សាត់ ងឿន តួនាទីជា ជ.ដឹកជញ្ជូនការិយាល័យទី៤, ទី៥ អនុសេនីយ៍ទោ លឿន សុខណា ជាមេបញ្ជាការរង អ.ធំការពារអាកាស, ទី៦ អនុសេនីយ៍ទោ ស៊ុម ពិសាល តួនាទី ជ.ចិត្តសាស្ត្រការិយាល័យទី៥, ទី៧ អនុសេនីយ៍ទោ យ៉ែន ឡូត តួនាទី ជ.បូកសរុប ការិយាល័យទី៤, ទី៨ អនុសេនីយ៍ត្រី អិន អុន តួនាទី ជ.បរិក្ខា ការិយាល័យទី៤, ទី៩ នាយចំណង់ ឃឹម មករា តួនាទី ជ.ដឹកជញ្ជូន ការិយាល័យទី៤ ,ទី១០ នាយចំណង់ វ៉ាង រិន មេបញ្ជាការរង អ.តការពារអាកាស, ទី១១ ពលបាលឯក ងយ ឈុនលី តួនាទី ជ.យោធាតំបន់ ការិយាល័យយោធាតំបន់ ,ទី១២ ពលបាលទោ ឌឹម សត្យា តួនាទី បុ.បើកបរ ការិយាល័យទី៤ ,ទី១៣ ពលបាល កើយ ភូក តួនាទី បុ.បើកបរ លេខាធិការដ្ឋាន ,ទី១៤ ពលបាលទោ ទួន បូរាជ តួនាទី ជ.បំភ័ន្តអក្ខរៈ ជ.បំភ័ន្តអក្ខរៈ និងទី១៥ ពលបាលទោ ចេន សុភ័ក្រ តួនាទីនាយក្រុម១ អ.ត.ផ បញ្ជូនសារ។
ចំណែកយោធិន៥រូបទៀត ដែលជានាយទាហានទីបញ្ជាការយោធភូមិភាគ៣ខេត្តកំពង់ស្ពឺ គេនៅមិនទាន់កំណត់អត្តសញ្ញាណបាននៅឡើយ។

ក្នុងឧបទ្ទវហេតុនេះ បណ្ដាលឱ្យខូតខាតចំពោះអាវុធ-គ្រាប់ មកពីខេត្តកោះកុងមាន រថយន្ត ០៥គ្រឿង (ផ្ទុះខ្ទេចរថយន្ត ១គ្រឿងរួមទាំងអាវុធ គ្រាបនៅលើរថយន្ត, រថយន្តមួយគ្រឿងទៀតខូចធ្ងន់ធ្ងរផ្នែកខាងក្រៅតែអាវុធគ្រាប់នៅលើនឹង, ០៣គ្រឿងទៀត មិនទាន់បានដាក់អាវុធគ្រាប់ចុះ។អគារខូចខាតធ្ងន់ធ្ងរ ចំនួន ០៤ខ្នង ក្នុងនោះមានអាវុធគ្រាប់ក្នុងឃ្លាំង០៣ខ្នង ខូចខាតទាំងស្រុង, អគារស្នាក់នៅ០១ខ្នង និងអគារការិយាល័យក្នុងទីបញ្ជាការយោធភូមិភាគ ខូចខាតផ្នែកខាងក្រៅរួមមានទ្វា បង្អួច និងដំបូល និងខូចខាតផ្ទះប្រជាពលរដ្ឋជុំវិញទីបញ្ជាការយោធភូមិភាគ ចំនួន ២៥ខ្នង។
ជុំវិញឧបទ្ទវហេតុនេះ សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចូលរួមរំលែកទុកជូនគ្រួសារ នៃសព និងបានបញ្ជាក់ថាពិធីបុណ្យរបស់យោធិនទាំង២០រូបនេះ រាជរដ្ឋាភិបាលនឹងផ្គត់ផ្គង់ការចំណាយទាំងស្រុង។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឧបត្ថម្ភជូនគ្រួសារយោធិនដែលស្លាប់ក្នុងមួយគ្រួសារចំនួន២ម៉ឺនដុល្លារ ឯគ្រួសាររងគ្រោះមួយគ្រួសារ២០លានរៀល៕
អត្ថបទពាក់ព័ន្ធ៖ សម្ដេចធិបតី ឧបត្ថម្ភជូនគ្រួសារយោធិនដែលស្លាប់មួយគ្រួសារ៨០លានរៀល ឯអ្នករងរបួស២០លានរៀល
ស្គាល់អត្តសញ្ញាណយោធិន១៥រូប ចំណោមអ្នកស្លាប់២០រូប ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅកំពង់ស្ពឺ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង