Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី៖មហាសេដ្ឋី ពុង ឃាវសែ ចង់ឱ្យកូនខ្មែរធ្វើព្រលានយន្តហោះថ្មីដំណាក់កាលទី២ខ្លួនឯង លែងពឹងបរទេសទាំងស្រុង

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត  បានលាតត្រដាងពីបំណងរបស់លោកអ្នកឧកញ៉ា ពុង ឃាវសែ​ ដែលជាអ្នកគ្រប់គ្រងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅថា លោកអ្នកឧកញ៉ា មានបំណងចង់ឱ្យកូនខ្មែរមានសមត្ថភាពធ្វើក្នុងការសាងសង់អាកាសយានដ្ឋានលំដាប់ថ្នាក់4F ដំណាក់កាលទី២ ដោយខ្លួនឯង លែងចាំបាច់ពឹងលើអ្នកជំនាញការបរទេសទាំងស្រុងដូចដំណាក់កាលទី១ ដែលបច្ចុប្បន្នកំពុងសាងសង់ និងសាងសង់រួចនៅចុងឆ្នាំ២០២៤នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី បានលាតត្រដាងបំណងរបស់អ្នកជំនួញអាត់កឺបែបនេះ ក្នុងឱកាសសំណេះសំណាលជាមួយសមាគម សហជីព កម្មករសេដ្ឋកិច្ចក្រៅប្រពន្ធ័ និង សមាគមន៍បុគ្គលិកសិក្សា អបអរសាទរខួបលើកទី១៣៨ទិវាពលកម្មអន្តរជាតិនៅជ្រោយចង្វា នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។

​​សម្ដេចធិបតី បានអះអាងថា ដើម្បីសម្រេចបំណងដែលចង់ឱ្យកូនខ្មែរមានសមត្ថភាពសាងសង់អាកាសយានដ្ឋានថ្មីដោយខ្លួនឯង លោកអ្នកឧកញ៉ា បានគិតគូររួចជាស្រេចតាំងពីមុនពេលសាងសង់មកម៉្លេះ ពោលគឺក្នុងពេលសាងសង់អាកាសយានដ្ឋានដំណាក់កាលទី១នេះ លោក ពុង ឃាវសែ បានបញ្ជូនវិស្វករខ្មែរឱ្យបំពេញការងារក្នុងការដ្ឋានជាមយជំនាញការមកបីក្រៅប្រទេស ដោយធ្វើលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ដូច្នេះថា « ពេលដែលធ្វើដំណាក់កាលទី១ គាត់(លោកអ្នកឧកញ៉ា ពុង ឃាវសែ)បានបញ្ជូនវិស្វករខ្មែរ ពីក្រុមហ៊ុនគាត់ក៏ដោយ មកធ្វើការជាមួយវិស្វករបរទេស ដើម្បីធ្វើទាំងប្រព័ន្ធភ្លើង ទាំងប្រព័ន្ធអីទាំងអស់ ហើយគាត់គិតថាថ្ងៃក្រោយបើសិនជាធ្វើស្លាបមួយចំហៀងទៀតយើងនឹងពឹងផ្អែកទៅលើវិស្វករ និងជំនាញខ្មែរយើងច្រើនជាងពីក្រៅប្រទេសដូចដំណាក់កាលទី១»

សម្ដេចប្រមុខរាជរដ្ឋាភិបាលបានអះអាងថា រាល់ពេលសាងសង់គម្រោងធំៗនីមួយៗ រដ្ឋតែងតែគិតគូរពីការដាក់បញ្ចូលនូវវិស្វករឱ្យចូលរួមធ្វើការជាមួយអ្នកជំនាញវិស្វករមកពីក្រៅប្រទេស ក្នុងគោលដៅដើម្បីទៅថ្ងៃអនាគតកម្ពុជា នឹងធ្វើគម្រោងធំៗ ដោយប្រើប្រាស់ធនធនជាតិសុទ្ធសាធលែងចាំបាច់ ពឹងបរទេសដោយខ្វះមិន​បានតទៅទៀត។

គួរជម្រាបជូនថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ គឺបែងចែកជាបីដំណាក់កាល។ ដំណាក់កាលទី១ សាងសង់ចាប់ពីឆ្នាំ២០២០ ដល់២០២៤ នឹងដាក់ ឱ្យប្រើប្រាស់ផ្លូវការនៅឆមាសទី១ ឆ្នាំ២០២៥ ដោយអាចអនុញ្ញាតឱ្យយន្តហោះខ្នាតធំដូចជា Airbus A380-800 និង Boeing 747-800 ចុះចូលចតបានដោយសេរី ជាមួយនឹងសមត្ថភាពទទួលអ្នកដំណើរបានចំនួន១០លាននាក់។ ដំណាក់កាលទី២ សាងសង់ចាប់ពីឆ្នាំ២០៣០ ដល់ឆ្នាំ២០៥០ ក្រោយសាងសង់រួច មានលទ្ធភាពទទួលអ្នកដំណើរចំនួន៣០លាននាក់ក្នុងមួយឆ្នាំ ចំណែកដំណាក់ទីបី និងសាងសង់ក្រោយឆ្នាំ២០៥០ ក្រោយធ្វើរួចមានសមត្ថភាពទទួលអ្នកដំណើរ៥០លាននាក់ក្នុងមួយឆ្នាំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម