ព័ត៌មានជាតិ
មហាជនគាំទ្រពេញទំហឹងចំពោះប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ
ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស និយាយដោយឡែក ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បានចេញញាតិគាំទ្រយ៉ាងផុល ផុសទៅលើប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជា ពាក់ព័ន្ធនឹងគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្រ្តលើកដំបូងនៅកម្ពុជា។
ប្រជាពលរដ្ឋកម្ពុជា បានសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ស្របតាមអនុសាសន៍របស់សមេ្តចតេជោ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។ គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោង ប្រវត្តិសាស្ត្រលើកទី១ សម្រាប់វិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រពន្ធ័ទន្លេមេគង្គ និងផ្លូវសមុទ្រ។ តាមការសិក្សាផ្លូវទឹកនេះ មានប្រវែងប្រមាណ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។
ដោយសារតែការមើលឃើញពីអត្ថប្រយោជន៍ជាច្រើននៃគម្រោងព្រែកជីកហ្វូណនតេជោ បានធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេស រួមទាំងមន្ត្រីរាជការគ្រប់ស្រទាប់វណ្ណៈបានចេញញាត្តិគាំទ្រយ៉ាងផុលផុសចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដ៏មានសារសំខាន់មួយនេះ។
យោងអនុសាសន៍របស់សម្តេចតេជោ នាថ្ងៃទី២៦ ខែមេសា គឺព្រែកជីកហ្វូណនតេជោ មានអត្ថប្រយោជន៍ជាច្រើនចំណុចសម្រាប់លើកកម្ពស់សេដ្ឋកិច្ចកម្ពុជា ដូចជា៖ ការផ្តល់ភាពងាយស្រួលលើការដឹកជញ្ជូនទៅកាន់សមុទ្រដោយមិនឆ្លងកាត់ប្រទេសដទៃ ធ្វើឱ្យមានការរីកចំរើនទាំងនៅភាគនិរតី និងទូទាំងប្រទេសកម្ពុជាតែម្តង គឺអាចដឹកជញ្ជូនតាមព្រែកជីកនេះ។
លើសពីនេះ ទាក់ទាញវិនិយោគិនកាន់តែច្រើនមកវិនិយោគនៅកម្ពុជា ដោយសារភាពងាយស្រួលក្នុងការដឹកជញ្ជូន មិនចាំបាច់បង់ថ្លៃបន្ថែមពេលដឹកជញ្ជូនចេញទៅសមុទ្រ បង្កើតឱ្យមានប្រពន្ធ័ដឹកជញ្ជូនប្រទាក់ក្រឡាគ្នារវាងផ្លូវទឹក និងផ្លូវ គោក ក្លាយជាប្រភពផ្គត់ផ្គង់ទឹកនៅខេត្តក្នុងភាគនិរតីនៃប្រទេស ជួយរំដោះទឹកជំនន់ក្នុងខេត្តភាគនីរតី និងជួយបង្កើនផលត្រី ហើយប្រជាពលរដ្ឋអាចទាញទឹកសម្រាប់ធ្វើវារីវប្បកម្ម (ចិញ្ចឹមត្រី ចិញ្ចឹមបង្ក ជាដើម៕
ដោយ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សុខភាព១ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ចរាចរណ៍៣ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ