ព័ត៌មានជាតិ
ភ្លើងឆេះព្រៃ ទប់ស្កាត់មិនបាន រាលឆេះដល់ផ្ទះពលរដ្ឋ
លំនៅដ្ឋានរបស់ប្រជាពលរដ្ឋមួយខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង ដែលបញ្ហានេះបណ្ដាលមកពីភ្លើងឆេះព្រៃហើយទប់ស្កាត់មិនទាន់ទើបរាលដល់ផ្ទះពលរដ្ឋបែបនេះ។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៣រសៀល គឺមានករណីភ្លើងឆេះផ្ទះចំនួនមួយលើក នៅចំណុចភូមិស្ពានទំនាប ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
បើតាមការរៀបរាប់ពីម្ចាស់ផ្ទះឈ្មោះ ង៉ែត សុីម ភេទប្រុស អាយុ៥១ឆ្នាំ និងប្រពន្ធឈ្មោះ ពៅ ពេជ្រ ភេទ ស្រី អាយុ៥៣ ឆ្នាំ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ មានភ្លើងឆេះព្រៃរបស់ក្បែរភូមិ ប៉ុន្តែដោយសារតែពុំមានវិធានការណាមួយទប់ស្កាត់ឲ្យបានទាន់ពេលទើបភ្លើងនោះបានរាលមកដល់ផ្ទះរបស់ខ្លួនតែម្ដង រហូតដល់ឆេះទាំងស្រុង។ ផ្ទះនេះ សាងសង់ អំពីឈើ ដំបូលប្រក់សង្ក័សី មានទំហំ ៦មx៨ម ឆេះអស់ទាំងស្រុង។
ដោយឡែក សមត្ថកិច្ចមូលដ្ឋាន ក៏បានបញ្ជាក់អំពីមូលហេតុដែរថា ដោយសារភ្លើងឆេះព្រៃ បណ្តាលឱ្យរាលឆេះដល់ផ្ទះនេះ ហើយក៏ចេញរថយន្តពន្លត់អគ្គិភ័យមិនទាន់ដែរ ព្រោះការឆាបឆេះនេះវាមានសន្ទុះលឿនខ្លាំងពេក៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ