Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី ថា គោលនយោបាយលើក្រដាសល្អហើយ តែត្រូវឱ្យភាពជាក់ស្ដែងលើដីកាន់តែប្រសើរថែមទៀត

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា​ គោលនយោបាយនៅលើក្រដាសល្អហើយ តែធ្វើយ៉ាងណាត្រូវតែឱ្យភាពជាក់ស្ដែងនៅលើដីកាន់តែប្រសើរឡើងថែមទៀត នៅពេលទាក់ទាញវិនិយោគិនមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អញ្ជើញសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សាប្រមាណជាង៥ពាន់នាក់ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធានាអនុវត្តគោលការណ៍ដែលបានដាក់ចេញដោយប្រសិទ្ធភាព ​គឺជាកិច្ចការដ៏សំខាន់ ហើយកិច្ចការងារដែលរាជរដ្ឋាភិបាលខិតខំ គឺធ្វើយ៉ាងណាបង្កើតនូវប្រសិទ្ធភាព និងបង្កើតយន្តការច្រើន។

សម្ដេចធិបតី បញ្ជាក់ដូច្នេះថា «គោលនយោបាយនៅលើក្រដាសល្អហើយ ប៉ុន្តែសំខាន់ទាក់ទាញគេមកហើយ ឱ្យលើប្រដាស លើដី ដូចគ្នា យ៉ាងហោចណាស់កុំឱ្យមានគម្លាតខ្លាំងពេក។ ហេតុនេះហើយ បានទាមទារនូវយន្តការតាមដាន អនុវត្ត និងដោះស្រាយជាប្រចាំ»។ សម្ដេចធិបតី បន្តថា សួម្បីតែក្នុងវិស័យការងារ ពិតណាស់ មានច្បាប់ការងារ ដែល ចែងអំពីសិទ្ធិរបស់កម្មករ និយោជិក និងនិយោជក ប៉ុន្តែដល់អនុវត្ត ពេលខ្លះអត់បានត្រឹមត្រូវ ឬពេលខ្លះមានបញ្ហា ដែលត្រូវមានយន្តការតាមដានរបស់ក្រសួង យន្តការអាជ្ញាកណ្ដាល មុនទៅតុលាការ ដើម្បិតាមដានដោះស្រាយបញ្ហា។

ដូច្នេះថា សម្ដេចធិបតី សង្កត់ធ្ងន់ថា ការធានាការអនុវត្តគោលការណ៍ដែលមានប្រសិទ្ធភាពនេះ គឺសំខាន់ណាស់ ហើយសំខាន់បំផុត គឺបង្កើតបរិយាកាសវិនិយោគបានល្អ​ ក្រៅពីរាជរដ្ឋាភិបាលជួយ គឺត្រូវធ្វើយ៉ាងណាបង្កើតប្រតិបត្តិបរិយាកាសសុខដុមនីយកម្មក្នុងរោងចក្រ សហគ្រាស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

ត្រី Blobfish ក្លាយជាសត្វមានរូប​អាក្រក់បំផុតក្នុងពិភពលោក

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តុលាការ​​អង់គ្លេស​រក​ឃើញ​ថា​ បុរស​ពីរ​នាក់​​មាន​ពិរុទ្ធ​​ពី​បទ​លួច​បង្គន់មាស​

ព័ត៌មានជាតិ១ ម៉ោង មុន

អៀរឡង់ ផ្តល់មូលនិធិ៨០ម៉ឺនអឺរ៉ូ ដើម្បីជួយសហគមន៍ជនបទភាគខាងជើងប្រទេសកម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

សំរាមជាច្រើនកន្លែងក្នុងខេត្តមណ្ឌលគិរី ត្រូវបានសម្អាត ដើម្បីលើកកម្ពស់សោភណភាព ស្របពេលបុណ្យចូលឆ្នាំថ្មីខិតចូលមកដល់

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ

សេចក្ដីជូនដំណឹង២០ ម៉ោង មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសាងសង់ដោះស្រាយ នឹងបញ្ចប់សរុប 3172 ផ្ទះហើយ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ហ៊ូធី បាញ់​មីស៊ីល​ដាក់​អ៊ីស្រាអែល ក្រោយហ្គាហ្សា​ផ្ទុះ​អាវុធ​ឡើង​វិញស្លាប់​មនុស្ស​ជាង​៤០០​នាក់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ប្រជាជនថៃមកពី១៩​ខេត្ត តវ៉ា​ដោយ​ដឹកត្រី​ទីឡាព្យ៉ា​​ថ្ពាល់​ខ្មៅចាក់នៅមុខវិមានរដ្ឋាភិបាល

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ពូទីន ព្រមឈប់បាញ់តែលើសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រថាមពលអ៊ុយក្រែន ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម