ព័ត៌មានជាតិ
សម្ដេចធិបតី៖ រដ្ឋបានបើកទូលាយនូវសិទ្ធិសេរីភាពរបស់សហជីព តែត្រូវស្របតាមច្បាប់
សម្ដេច ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាល បានផ្ដល់សិទ្ធិសេរីភាពយ៉ាងទូលំទូលាយដល់សហជីពនៅកម្ពុជា ក្នុងភាពជាតំណាងកម្មករនិយោជិក។ តែយ៉ាងណា សម្តេចនាយករដ្ឋមន្ត្រី បានលើកទឹកឱ្យគ្រប់ភាគីរួមគ្នាដោះស្រាយវិវាទការងារដោយសន្ដិវិធី ស្របតាមច្បាប់។

បើតាមរបាយការណ៍របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អត្រានៃការផ្សះផ្សារវិវាទការងារ ត្រឹមកម្រិតក្រសួង ឡើងដល់៨៤ភាគរយ នៅឆ្នាំនេះ នៃត្រីមាសទី១ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៣ មាន៧៦ភាគរយ។ សម្ដេចធិបតី ចាត់ទុកថា នេះជាការវិវត្តទៅមុខគួរឱ្យកត់សម្គាល់ ដែលបញ្ជាក់នូវភាពជឿជាក់ ភាពចាស់ទុំក្នុងការដោះស្រាយវិវាទនេះ និងគ្រប់ភាគីទាំងអស់នៃការដោះស្រាយបានកើនឡើង។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចតធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងបន្តគាំទ្រដល់ដំណើរការរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដែលជាយន្តការត្រីភាគីក្នុងការដោះស្រាយវិវាទការងារ និងយន្តការផ្សេងៗទៀត ហើយពេលជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បន្តលើកកម្ពស់សិទ្ធិសេរីភាពរបស់អង្គការវិជ្ជាជីវៈផងដែរ។

ជុំវិញការលើកឡើងនៃសិទ្ធិសេរីភាពរបស់សហជីពនៅកម្ពុជា ត្រូវបានសម្ដេចធិបតី បញ្ជាក់ដូច្នេះថា៖ «សូមមើលព្រៃទាំង មូល កុំមើលដើមឈើមួយដើម សូមឱ្យមើលស្ថានភាពរបស់សហជីព អង្គការវិជ្ជាជីវៈទាំងអស់នៅកម្ពុជា ដែលកំពុងបំពេញកាតព្វកិច្ចតំណាងឱ្យភាគីរៀងៗខ្លួន មានទាំងសមាគមនិយោជក មានទាំងសហជីព គ្រប់កម្រិត ដែលមកដល់ម៉ោងនេះ មានជាង ៦ ៣០០ ឆ្នាំ២០២៤ បើប្រៀបធៀបឆ្នាំ២០១៦ មានតែជាង ៣ពាន់ប៉ុណ្ណោះ»។
ក្នុងន័យនេះ សម្ដេចធិបតី បញ្ជាក់ថា នេះហើយ ជាសិទ្ធិសេរីភាពរបស់សហជីព ដែលបានបើកទូលាយ ដោយសម្ដេចសង្កត់ធ្ងន់ថា កុំយកសហជីពមួយ ឬពីរ បង្កើតជាបញ្ហាហើយ ដើរស្រែកប្រាប់ថា អត់សិទ្ធិៗនោះ មកចោទកម្ពុជា ថា បិតសិទ្ធិសេរីភាពសហជីពឱ្យសោះ។ ផ្ទុយទៅវិញ សម្ដេចធិបតី អះអាងថា៖ «សេរីភាពនេះ ត្រូវបន្តលើកស្ទួយ ដែលជាយន្តការមួយក្នុងការធានាសុខដុមនីយកម្ម សិទ្ធិស្មើគ្នា តម្លាភាព យុត្តិធម៌ ក្រោមច្បាប់ទាំងអស់គ្នា មានអីជជែកគ្នា ហើយរដ្ឋជួយដោះស្រាយបញ្ហា»៕

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង