ព័ត៌មានជាតិ
សម្ដេចធិបតី ព្រមានហាមបង្កើតមូលនិធិប្រមូលលុយជីកព្រែកហ្វូណនតេជោ ព្រោះរដ្ឋមានគម្រោងគាំទ្ររួចស្រេច
នៅថ្ងៃអាទិត្យ នេះ សម្ដេចធិបតី បានព្រមានទៅកាន់ជនឆ្លៀតឱកាស ហាមបង្កើតមូលនិធិប្រមូលលុយជីកព្រែកហ្វូណនតេជោ ព្រោះរដ្ឋមានគម្រោងធានាគាំទ្ររួចស្រេចហើយ។ សម្ដេចធិបតី បានចេញមកដូច្នេះ ក្នុងឱកាសសំណេះសំណាលជាមួយសមាគម សហជីព កម្មករសេដ្ឋកិច្ចក្រៅប្រពន្ធ័ និង សមាគមន៍បុគ្គលិកសិក្សា អបអរសាទរខួបលើកទី១៣៨ទិវាពលកម្មអន្តរជាតិនៅជ្រោយចង្វា នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។

សម្ដេចប្រមុខរាជរដ្ឋាភិបាល បានចេញមកព្រមានបែបនេះ គឺបន្ទាប់ពីមានពលរដ្ឋកម្ពុជាជាច្រើនចង់រួមវិភាគទានជាមួយរាជរដ្ឋាភិបាល ដើម្បីសាងសង់ព្រែកជីកហ្វូណនតេជោ។ ចំពោះទឹកចិត្តជាតិនិយមរបស់ពលរដ្ឋក្នុងការជួយគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ សម្ដេចធិបតីបានថ្លែងអំណរអរគុណ ប៉ុន្តែសម្ដេចនាយករដ្ឋមន្ត្រីបានអះអាងថា នាពេលនេះ រដ្ឋមិនមានតម្រូវការចាំបាច់ឱ្យចូលរួមជាថវិការនោះទេ ត្បិតថារដ្ឋមានគម្រោងហិរញ្ញវត្ថុធានារាប់សិបឆ្នាំរួចមកហើយ។
យ៉ាងសម្ដេចធិបតី នៅតែអរគុណចំពោះពលរដ្ឋកម្ពុជាទាំងនគរ ដែលបានបង្ហាញចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ។ សម្ដេចបានចាត់ទុកការបង្ហាញកម្លាំងជាតិនិយមរបស់ពលរដ្ឋ គឺមានតម្លៃធំធេងខ្លាំង ធំធេងជាងថវិការ១០ពាន់លានដុល្លារទៅទៀត។

សម្ដេចធិបតី បានគូសបញ្ជាក់ថា កម្លាំងគាំទ្រព្រែកជីកប្រវត្តិសាស្ត្រសម័យថ្មីនេះ គឺជាកម្លាំងជាតិនិយមដ៏មហិមាធំ ជាកម្លាំងមហិមាដែលកម្ពុជារួមគ្នាធ្វើ ដើម្បីផលប្រយោជន៍ខ្មែរ ដើម្បីឯករាជ្យជាតិ ដើម្បីភាពជាម្ចាស់តកូនតទៅ។
សម្ដេចធិបតី បានសង្កត់ធ្ងន់ដូច្នេះថា «ខ្ញុំសូមបញ្ជាក់ ហើយសូមអរគុណណាស់ចំពោះទឹកចិត្ត តែសូមកុំបង្កើតមូលនិធិ ឬមួយក៏ប្រមូលអីថវិការ ខ្ញុំសូមបញ្ជាក់ក្រែងលោមានអ្នកឆ្លៀតឱកាស អត់មានទេ រដ្ឋាភិបាលអត់មានគម្រោងបង្កើតឬមួយក៏ប្រមូលថវិការបងប្អូន ដើម្បីយកចូល ដើម្បីគម្រោងនេះទេ» ។

ជាមួយគ្នានេះ សម្ដេច ក៏បានហាមដាច់ណាត់ទៅកាន់ជនឆ្លៀតឱកាស ហាមយករូបថតសម្ដេច ទៅបង្កើតមូលនិធិផ្សេងៗដើម្បីទ្រទ្រង់គម្រោងព្រែកជីកនេះ ព្រោះរដ្ឋាភិបាលគ្មានគោលការណ៍ប្រមូលថវិការពីប្រជាពលរដ្ឋឡើយ រដ្ឋចង់បានតែកម្លាំងចិត្តដែលជាកម្លាំងជាតិនិយមដ៏មហិមាគឺគ្រប់គ្រាន់ធំធេងពេកទៅហើយ។
ទន្ទឹមនឹងនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ទោះមានឬមិនមានថវិការពីសំណាក់ការវិនិយោគរបស់ក្រុមហ៊ុនបរទេស ក៏ដាច់ខាតកម្ពុជាត្រូវតែធ្វើឱ្យទាល់តែបានចំពោះគម្រោងព្រែកជីកនេះ។ សម្ដេចក័៏បានព្រលយឱ្យដឹងថា រដ្ឋាភិបាលបានរៀបចំនូវសេណារីយ៉ូបីដំណាក់រួចទៅហើយ ដែលកន្លងមកសម្ដេចបានជជែកពិភាក្សាជាមួយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល រួចមកហើយ។
ប្រមុខរាជរដ្ឋាភិបាលបានអះអាងដូច្នេះ «សេណារីយ៉ូបីដំណាក់ រូបមន្តបី ដែលត្រូវធានាឱ្យបាន គម្រោងនេះដាច់ខាតត្រូវតែធ្វើឱ្យចេញ មានការចូលរួម ឬមិនចូលរួមពីវិនិយោគបរទេសនិយាយឱ្យច្បាស់ចឹងតែម្ដង»៕


-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?