ព័ត៌មានជាតិ
ព្រែកជីកហ្វូណនតេជោ អាចនឹងបើកការដ្ឋានសាងសង់នៅចុងឆ្នាំនេះ ឬយ៉ាងយូរដើមឆ្នាំ២០២៥
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់នៅព្រឹកថ្ងៃអាទិត្យ នេះ ថា គម្រោងព្រែកជីកហ្វូណនតេជោ អាចនឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅចុងឆ្នាំ២០២៤ នេះ ឬយ៉ាងយូរបំផុតនៅឆ្នាំ២០២៥។ សម្ដេចបានព្រលយបែបនេះ ក្នុងឱកាសសំណេះសំណាលជាមួយសមាគម សហជីព កម្មករសេដ្ឋកិច្ចក្រៅប្រពន្ធ័ និង សមាគមន៍បុគ្គលិកសិក្សា អបអរសាទរខួបលើកទី១៣៨ទិវាពលកម្មអន្តរជាតិនៅជ្រោយចង្វា នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំឮកថយក្រោយថា កាលពីអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចទៅកាន់ប្រទេស នៅខែតុលា ឆ្នាំ២០២៣ កន្លងទៅ កម្ពុជាបានចុះហត្ថលេខាជាមួយក្រុមហ៊ុនចិនលើកិច្ចព្រមព្រៀងដើម្បីគម្រោងព្រែកជីកមួយនេះម្ដងរួចហើយ។
ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រីក៏បានបង្ហើបឱ្យដឹងថា កម្ពុជា នឹងចុះហត្ថលេខាជាមួយក្រុមហ៊ុនម្ដងទៀត នៅរយៈពេលប៉ុន្មានខែឆាប់ៗខាងមុខនេះ ពោលគឺនៅអំឡុងខែកក្កដា ខែសីហា ឬខែកញ្ញា។

គួរជម្រាបជូនថា នៅទូទាំងនគរ រាប់ទាំងសម្ដេចតេជោ ស្ថាប័នកំពូលរបស់ជាតិ មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាអ្នកជំនួញ និស្សិត យុវជន និងពលរដ្ឋខ្មែរ នៅទូទាំងនគរបានចេញមកគាំទ្រចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ប្រៀបបាននឹងគ្រាប់ទឹកភ្លៀងធ្លាក់រាប់សិបគ្រាប់ក្នុងពេលតែមួយ ដែលសម្ដេចធិបតី បានចាត់ទុកថា រូបភាពបែបនេះ ជាកម្លាំងជាតិនិយមដ៏ធំធេង មានតម្លៃជាងលុយ១០ពាន់លានដុល្លារ៕


-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?