Connect with us

ព័ត៌មានជាតិ

បញ្ចប់ទស្សនកិច្ចជោគជ័យនៅស្វីស និងអាល្លឺម៉ង់ លោក ស សុខា ដឹកនាំប្រតិភូមកដល់កម្ពុជាវិញហើយ

បានផុស

នៅ

លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ បន្ទាប់ពីបំពេញទស្សនកិច្ចប្រកបដោយជោគជ័យ រយៈពេល៨ថ្ងៃ នៅស្វីស និងអាល្លឺម៉ង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយលោក ស សុខា បានព្រឹត្តទៅដោយមានការសម្របសម្រួល និងគាំទ្រពីរដ្ឋាភិបាលស្វីស និងអាល្លឺម៉ង់ ក្នុងគោលបំណងដកស្រង់បទពិសោធន៍បន្ថែមលើប្រព័ន្ធគ្រប់គ្រង និងការអនុវត្តល្អៗពីប្រទេសស្វីស និងអាល្លឺម៉ង់ ដើម្បីជំរុញដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាននៅកម្ពុជា។

ផ្ដើមទស្សនកិច្ចនៅស្វីស លោក ស សុខា បានជួបពិភាក្សាការងារជាមួយលោក Alexandre Fesel រដ្ឋលេខាធិការក្រសួងការបរទេសស្វីស ដោយភាគីស្វីស បានសន្យាបន្តគាំទ្រកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងផ្ដល់ជំនួយបច្ចេកទេសនានា គាំទ្រការបណ្ដុះបណ្ដាលធនធានមនុស្ស និងអ្នកអនុវត្តច្បាប់លើជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យា ការលាងលុយកខ្វក់ សន្តិសុខតាមប្រព័ន្ធអ៊ីនធើណេត និងគាំទ្រគម្រោងពង្រឹងសមត្ថភាពមន្រ្តីរដ្ឋបាលថ្នាក់ក្រោមជាតិ។

លោក ស សុខា និងគណៈប្រតិភូ បានជួបពិភាក្សាជាមួយអភិបាលក្រុង Bern អភិបាលក្រុង Zollikofen ដោយបានស្ដាប់បទបង្ហាញដោយមន្រ្តីជាន់ខ្ពស់ស្វីស និងអ្នកជំនាញការសរុបចំនួន៥ ប្រធានបទពាក់ព័ន្ធនឹងប្រព័ន្ធនយោបាយស្វីស តួនាទីទីក្រុង ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ការចូលរួមរបស់ប្រជាពលរដ្ឋស្វីស និងយន្តការជាក់ស្ដែងនៃលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់ និងការទទួលខុសត្រូវក្នុងវិស័យសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងអញ្ជើញទស្សនានិងស្វែងយល់អំពីស្វីស និងទីក្រុងបុរាណ។

នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ គណៈប្រតិភូកម្ពុជា បានបន្តដំណើរទៅកាន់អាល្លឺម៉ង់។ លោក ស សុខា បានជួបពិភាក្សាការងារជាមួយលោកអភិបាលក្រុង Kempten ទស្សនកិច្ចនិងស្ដាប់បទបង្ហាញចំនួន៥ ពាក់ព័ន្ធប្រព័ន្ធរដ្ឋបាលមូលដ្ឋាននៅអាល្លឺម៉ង់និងបទពិសោធន៍ក្រុង Kempten ភាពខុសគ្នារវាងរដ្ឋបាលមូលដ្ឋានស្វីសនិងអាល្លឺម៉ង់ យុទ្ធសាស្រ្តទីក្រុងឆ្លាតវៃ ការចូលរួមរបស់យុវជនក្នុងកិច្ចការដ្ឋបាលមូលដ្ឋាន និងកិច្ចសហប្រតិបត្តិការអន្តរទីក្រុងក្នុងវិស័យការពារ និងសង្គ្រោះពលរដ្ឋក្នុងគ្រាអាសន្ន។

បន្ទាប់មកគណៈប្រតិភូ បានបន្តកម្មវិធីទស្សនកិច្ចនៅទីក្រុងម៉ូនិក ដោយលោក ស សុខា អមដំណើរដោយគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Eric Beißwenger រដ្ឋមន្រ្តីនៃរដ្ឋបាវ៉ារីយ៉ា ទទួលបន្ទុកកិច្ចការអឺរ៉ុបនិងអន្តរជាតិ និងបន្តបានស្ដាប់បទបង្ហាញចំនួន៤ រួមមាន ប្រព័ន្ធអភិបាលកិច្ចពហុកម្រិតនៃរដ្ឋនាវ៉ារីយ៉ា ភារកិច្ចនិងមុខងារអាជ្ញាធរដ្ឋបាលថ្នាក់ខ្ពស់ ការត្រួតពិនិត្យរដ្ឋបាលមូលដ្ឋាន និងការរៀបចំពហុកម្រិតសម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយ និងការពារប្រជាពលរដ្ឋនៅរដ្ឋបាវ៉ារីយ៉ា ព្រមទាំងអញ្ជើញទស្សនាសួនច្បារពេញនិយម English Garden។

នេះជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកទី២ របស់លោក ស សុខា បន្ទាប់ពីចូលកាន់មុខតំណែងជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ស្វីស និងអាល្លឺម៉ង់ បានចូលរួមគាំទ្រយ៉ាងសកម្មដល់ដំណើរកែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិនៅកម្ពុជា រួមទាំងការឈានទៅរៀបចំជាប្រវត្តិសាស្រ្តការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី១ ឆ្នាំ២០២២៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៥១ នាទីutes មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ១ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

កីឡា២ ម៉ោង មុន

កីឡាករ​បាល់ទះ៤​រូប​រកចំណូលបានច្រើនជាង​គេ​​បំផុតបច្ចុប្បន្ន

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការរាជធានី ៖ សមត្ថកិច្ច​ទាំង១៤ខណ្ឌ សូម​ជួយ​សម្រួល​ចរាចរណ៍​ទីតាំង​មមាញឹក ជា​ពិសេស​សាលារៀន​ដើម្បី​រំដោះ​ការ​កក់ស្ទះ

សន្តិសុខសង្គម២៣ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានជាតិ៩ ម៉ោង មុន

ពិធីករប្រដាល់ប្រើសម្ដីលែបខាយលើនារី, រដ្ឋមន្ត្រីមហាផ្ទៃ ថាជាទង្វើជ្រុលហួស ប៉ះពាល់តម្លៃស្ត្រី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

Sokha Hotels

ព័ត៌មានពេញនិយម