ព័ត៌មានជាតិ
ទំនិញគេចពន្ធនាំចូលតាមច្រករបៀងកំពង់ស្រឡៅ ជារៀងរាល់យប់ អាជ្ញាធរស្រុកឆែប ថាអត់ដឹង
សេចក្តីរាយការណ៍បានឲ្យដឹងថា ទំនិញគេចពន្ធជាច្រើនមុខមានដូចជា ស្រូវ អង្ករ លៀស ស្ពៃក្ដោប គ្រាប់ផ្លែសំរង គ្រាប់ចន្ទី បារី ដំឡូងក្រៀម ស៊ីម៉ង់ ប្រេងម៉ាស៊ុត ប្រេងសាំង ជ្រូក ជាដើម ត្រូវបានក្រុមឈ្មួញនាំចូលមកពីប្រទេសឡាវ តាមច្រករបៀងកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ជារៀងរាល់យប់ ដោយរលូន។

ប្រភពព័ត៌មានបានឲ្យដឹងថា ទំនិញគេចពន្ធទាំងនោះត្រូវបានសមត្ថកិច្ចដែលប្រចាំការក្នុងតំបន់នោះ ឲ្យចេញនៅពេលយប់ដឹកចែកចាយតាមបណ្ដាលខេត្តមួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ប្រភពបន្តថា ការនាំទំនិញគេចពន្ធចូលមកដោយមិនបានបង់ពន្ធចូលរដ្ឋបែបនេះ វាគឺជាអំពើខុសច្បាប់ និងពុករលួយជាប្រព័ន្ធនៅច្រករបៀងកំពង់ស្រឡៅ ហើយមហាជនលើកឡើងថា នេះហើយជាភាពអសកម្មរបស់មន្ត្រីជំនាញនៅក្នុងខេត្តព្រះវិហារតែម្តង។
ជុំវិញករណីនេះដែរ អាជ្ញាធរស្រុកឆែប បានឱ្យដឹងនៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះថា ការនាំទំនិញពីច្រករបៀងកំពង់ស្រឡៅ អាជ្ញាធរដែនដីនៅស្រុកឆែប មិនបានគ្រប់គ្រងនោះទេ គឺពាក់ព័ន្ធនឹងសមត្ថកិច្ចដែលប្រចាំការនៅតំបន់នោះ។ អាជ្ញាធរបន្តទៀតថា បច្ចុប្បន្នតំបន់ច្រករបៀងកំពង់ស្រឡៅ នៅមិនទាន់មានមន្ត្រីជំនាញនៅច្រកណាមួយច្បាស់លាស់នៅឡើយទេ។ គឺមានតែមន្ត្រីសមត្ថកិច្ចដែលប្រចាំការនៅតំបន់នោះតែប៉ុណ្ណោះ។

មហាជនបានលើកឡើងថា តំបន់ច្រករបៀងកំពង់ស្រឡៅ ជាតំបន់ដែលលួចនាំចេញនូវទំនិញគេចពន្ធជាច្រើនប្រភេទដោយមិនបានបង់ពន្ធចូលរដ្ឋនោះទេ គឺចូលហោ ប៉ៅមន្ត្រីជំនាញនៅតំបន់នោះតែម្ដង។ គេរំពឹងថា លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នឹងចាត់ឱ្យមន្ត្រីពាក់ព័ន្ធចុះស៊ើបអង្កេតករណីនាំចូលទំនិញកិច្ចពន្ធខុសច្បាប់ទាំងនេះចូលមកប្រទេសកម្ពុជាតាមច្រករបៀងកំពង់ស្រឡៅ ដើម្បីធ្វើយ៉ាងណាឲ្យមន្ត្រីប្រមូលពន្ធចូលរដ្ឋមានការកើនឡើង៕ឮ
អត្ថបទ៖ ជុន កុសល





-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង