Connect with us

ព័ត៌មានជាតិ

ទំនប់​​ស្ទាក់ទឹក​ដូនទ្រីផ្តល់ក្តីសង្ឃឹម ជាសមិទ្ធផលប្រវត្តិសាស្ត្របម្រើ​ដល់វិស័យកសិកម្ម

បានផុស

នៅ

ទំនប់ស្ទាក់ទឹកដូនទ្រីគឺជាសមិទ្ធផលប្រវត្តិសាស្ត្រសម្រាប់បម្រើ​ដល់វិស័យកសិកម្ម ខណៈទំនប់ស្ទាក់ទឹកនេះនឹងផ្តល់ប្រភព​ទឹក​ចែកចាយគ្រាប់គ្រាន់ក្រោយពីការស្ថាបនាជួសជុលរួចរាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី លី សុគា ពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​បាត់ដំបង​បានលើកឡើងថា «ទំនប់មួយនេះមើលទៅអស្ចារ្យណាស់ មានទីតាំងល្អ មានប្រភពទឹកល្អ ហើយមានទេសភាពស្អាត មិនត្រឹមជាផលប្រយោជន៍សម្រាប់បម្រើ​ដល់កសិកម្មប៉ុណ្ណោះទេ គឺបានផ្តល់ជាកន្លែងកម្សាន្ត យ៉ាងរីករាយផង​ដែរ។

មន្ត្រីនៃមន្ទីរជំនាញបានឲ្យ​ដឹង​ថា ការសាងសង់ទំនប់ដូនទ្រីស្ថិតក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង ​ក្នុងគោល​បំណងដើម្បីផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់ដល់ប្រព័ន្ធធារាសាស្រ្ត និង​ជួយ​កាត់បន្ថយគ្រោះទឹកជំនន់បានមួយភាគនៅតំបន់ផ្នែកខាងក្រោម​បឹង​ទន្លេសាប។

ទំនប់ដូនទ្រីជាទំនប់ដែលមានផ្ទៃរងទឹកភ្លៀងធំរហូតដល់ ៦១៣,៤ គីឡូម៉ែត្រក្រឡា មានសមត្ថភាពស្តុកទឹកបានរហូតដល់ ១៦៣,១ លានម៉ែត្រគូប និងមានសក្តានុពលស្រោចស្រពផ្ទៃដីស្រូវវស្សាចំនួន ៣៣ ០០០ ហិកតា និងស្រោចស្រពផ្ទៃ​ដីស្រូវប្រាំង ៤ ៥០០ ហិកតា។

លោក ឡុង ផល្គុន ប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តបាត់ដំបងបាន​ឲ្យ​ដឹង​ថា ទំនប់ដូនទ្រី​គឺជាគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត ប្រើបច្ចេកវិទ្យាយ៉ាងទំនើប ស្ថាបនា​ឡើង​ទុកជាប្រយោជន៍សម្រាប់ជួយ​ដល់​ការ​អភិវឌ្ឍ​វិស័យកសិកម្មរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់។

អាងស្ទាក់ទឹក​ដូនទ្រី​ទទួលបានប្រភពទឹកពីភ្នំនៅក្បែរនោះ ដែល​ទាញ​យក​ទឹក​ប្រើប្រាស់លើស្រុកចំនួន ៣ គឺ ស្រុករុក្ខគិរី, ស្រុកមោងឬស្សី និង ស្រុកគាស់ក្រឡ។

ស្របពេលការសាងសង់កំពុងត្រូវបានពន្លឿន ដើម្បីឲ្យបានរួចរាល់ក្នុងរយះពេលឆាប់ៗខាងមុខនេះ កាលពី​នៅថ្ងៃទី​ ២៧ ខែមេសា សម្ដេចក្រឡាហោម ស ខេង ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បាន​ចុះពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់ទំនប់ស្ទាក់ទឹកដូនទ្រី ដែលស្ថិតក្នុង ស្រុករុក្ខគិរី ខេត្តបាត់ដំបង ធ្វើយ៉ាង​ណាពន្លឿនក្នុងការសាងសង់ឲ្យបានរួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

ជម្រះមន្ទិលបញ្ហាព្រំដែន, ក្រុមយុវជនចុះស្វែងយល់ពីព្រំដែនកម្ពុជា-វៀតណាម ក្នុងក្រុងសំពៅពូន

សេដ្ឋកិច្ច៥ នាទីutes មុន

ក្រុមហ៊ុន Santana Agro ចុះកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីសើម ៣០០ តោន ពីសហគមន៍កសិកម្មទំនើបខេត្តកំពង់ធំ

សេចក្ដីជូនដំណឹង៥ នាទីutes មុន

ក្រុមហ៊ុន Visa តែងតាំង អ្នកស្រី Lisa Sargent ជានាយិកាគ្រប់គ្រងថ្មី ប្រចាំប្រទេសកម្ពុជា

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ផុតរញ្ជួយដី, ថៃ ប្រឈមការវាយប្រហារដោយរលកកម្តៅនិងព្យុះរដូវក្តៅ លាយឡំរន្ទះ

ប្រព័ន្ធធារាសាស្ត្រ
ព័ត៌មានជាតិ១២ នាទីutes មុន

ពលរដ្ឋក្នុងឃុំចំនួន៣ នៃស្រុកកងមាស ទទួលបាន​ប្រព័ន្ធធារាសាស្ត្រជាសមិទ្ធផលថ្មី សម្រាប់បង្កបង្កើនផលដំណាំកសិកម្ម

Sokha Hotels

ព័ត៌មានពេញនិយម