ព័ត៌មានជាតិ
យុវជនសង្គមស៊ីវិល និងក្រសួងបរិស្ថាន ធ្វើកម្មវិធីចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម ដើម្បីការអប់រំ និងបរិស្ថាន
សមាគមយុវជនខ្មែរមហានគរ នៃបណ្ដុំអង្គការសមាគមសង្គមស៊ីវិល សហការជាមួយរដ្ឋបាលខណ្ឌព្រែកព្នៅ ដោយមានការគាំទ្រពីក្រសួងបរិស្ថាន បានរៀបចំកម្មវិធីចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម លើកទី១៣ ក្រោមប្រធានបទ «ការអប់រំ និងបរិស្ថាន» នៅសាលាបឋមសិក្សាបឹងប្រីយ៍ ស្ថិតក្នុងសង្កាត់ពន្សោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
![](https://www.kampucheathmey.com/wp-content/uploads/2024/04/image-1775-1024x682.png)
ពិធីនេះបានរៀបចំឡើងនាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ដោយវត្តមានចូលរួមពីលោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល និងលោក ឆើម សេរីវឌ្ឍន៍ អភិបាលរងខណ្ឌព្រែកព្នៅ រួមទាំងវត្តមានអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់។
លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លើកឡើងថា ក្រសួងបរិស្ថាន នៅក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧នេះ បានកំណត់ទិសដៅការងារ ជាអាទិភាព គឺការលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋ សំដៅផ្លាស់ប្តូរឥរិយាបទ និងទម្លាប់ការរស់នៅក្នុងភាពស្អាត បរិស្ថានបៃតង និងអព្យាក្រឹត្យកាបូន។
![](https://www.kampucheathmey.com/wp-content/uploads/2024/04/image-1776-1024x682.png)
លោកអនុរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងអង្គកាដៃគូក្នុងការចែករំលែកការស្រឡាញ់ និងការអប់រំបរិស្ថាន រួមជាមួយពិធីដាំកូនឈើ នៅតាមសាលារៀន ជាពិសេសជាមួយសិស្សានុសិស្ស ដើម្បីបង្កើតសកម្មភាពមេត្រីបរិស្ថាន ដែលជាការរួមចំណែកដល់ការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន គឺផ្តោតសំខាន់លើមុំយុទ្ធសាស្រ្ត៣សំខាន់ ភាពស្អាត ភាពបៃតង និងចីរភាព។
ស្ថិតក្នុងឱកាសនោះ លោក ខ្វៃ អាទិត្យា ក៏បានលើកឡើងពីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា ក្រោមប្រធានបទ «ថ្ងៃនេះខ្ញុំមិនប្រ់ថង់ប្លាស្ទិកទេ» ផងដែរ៕
![](https://www.kampucheathmey.com/wp-content/uploads/2024/04/image-1777-1024x682.png)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?