ព័ត៌មានជាតិ
តើអ្នកដឹងទេ ធ្វើលិខិតឆ្លងដែនធម្មតាសម្រាប់មនុស្សចាស់ និងកូនក្មេងត្រូវចំណាយប្រាក់អស់ប៉ុន្មាន?
លិខិតឆ្លងដែនធម្មតានៃព្រះរាជាណាចក្រកម្ពុជា ពិតជាសំខាន់ណាស់សម្រាប់ពលរដ្ឋខ្មែរមិនថាមនុស្សចាស់ ឬ កូនក្មេងនោះទេ ដើម្បីធ្វើដំណើរទៅក្រៅប្រទេសដោយស្របច្បាប់។ ដូច្នេះ ពលរដ្ឋទាំងចាស់ ទាំងក្មេងដែលត្រូវទៅក្រៅប្រទេសតម្រូវឱ្យធ្វើលិខិតឆ្លងដែនជាមុន។ តើអ្នកដឹងទេលិខិតឆ្លងដែនធម្មតាមនុស្សធំត្រូវបង់សេវាប៉ុន្មាន? និងកូនក្មេងត្រូវបង់ប៉ុន្មាន? មានសុពលភាពប៉ុន្មានឆ្នាំ?

បើតាមឯកសារពីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឱ្យដឹងថា លិខិតឆ្លងដែនធម្មតាសម្រាប់មនុស្សធំមានសុពលភាព១០ឆ្នាំ។ ចំពោះសេវាធម្មតាមានតម្លៃ ១០០ដុល្លារ សម្រាប់រយៈពេល១៥ថ្ងៃនៃថ្ងៃធ្វើការ។ សេវារហ័សកម្រិតមធ្យម តម្លៃ១៥០ដុល្លារ រយៈពេល៧ថ្ងៃ នៃថ្ងៃធ្វើការ រីឯ សេវារហ័ស តម្លៃ២០០ដុល្លារ រយៈពេល១ថ្ងៃ នៃថ្ងៃធ្វើការ។ ចំណែកលិខិតឆ្លងដែនធម្មតារបស់កូនក្មេងក្រោមអាយុ៦ឆ្នាំ មានសុពលភាព ៥ឆ្នាំ។ សេវារបស់កូនក្មេងគឺ តម្លៃ៨០ដុល្លារ សម្រាប់សេវាធម្មតារយៈពេល ១៥ថ្ងៃ នៃថ្ងៃធ្វើការ។ សេវារហ័សកម្រិតមធ្យមមានតម្លៃ ១២០ដុល្លារ រយៈពេល៧ថ្ងៃនៃថ្ងៃធ្វើការ និងសេវារហ័សមានតម្លៃ ១៦០ដុល្លារ រយៈពេល១ថ្ងៃនៃថ្ងៃធ្វើការ។

ដើម្បីអាចធ្វើលិខិតឆ្លងដែនខ្មែរបាន ពលរដ្ឋត្រូវមានសញ្ញាតិខ្មែរ និងត្រូវមានឯកសារដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម សេចក្តីចម្លងសំបុត្រកំណើត ឬ សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (ច្បាប់ដើម)។ ចំពោះបែបបទ នៃការផ្តល់លិខិតឆ្លងដែនធម្មតាគឺ អ្នកស្នើសុំចាំបាច់ត្រូវបំពេញពាក្យសុំលិខិតឆ្លងដែនមួយច្បាប់ ដែលត្រូវផ្តិតស្នាមម្រាមដៃ ថតរូប និងចុះហត្ថលេខាផ្ទាល់នៅនាយកដ្ឋានលិខិតឆ្លងដែន ឬ សាខាលិខិតឆ្លងដែនប្រចាំតំបន់ រួមទាំងភ្ជាប់មកនូវេកសារច្បាប់ដើមផង។

ប្រសិនជាចង់ធ្វើលិខិតឆ្លងដែនធម្មតា គឺត្រូវទៅកាន់ទីតាំង ទី១ នៅនាយកដ្ឋានលិខិតឆ្លងដែន អាសយដ្ឋាន ភូមតាង៉ូវ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញទូរសព្ទលេខ ០៩៥ ២៧៩ ៥០០។ ទី២ ស្ថិតនៅ សាខាលិខិតឆ្លងដែនប្រចាំខេត្តបាត់ដំបង អាសយដ្ឋាន ដីឡូតិ៍លេខ F29 ភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ទូរសព្ទលេខ ០៧០៨៦៨៦៨៨។ ទីតាំងទី៣ នៅសាខាលិខិតឆ្លងដែនប្រចាំខេត្តបន្ទាយមានជ័យ អាសយដ្ឋាន ភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទូរសព្ទលេខ ០៦១ ២១១ ១៩៨។ ទី៤ សាខាលិខិតឆ្លងដែនប្រចាំខេត្តកោះកុង អាសយដ្ឋាន ភូមិន៤ សង្កាត់ដង់ទុង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ទូរសព្ទលេខ ០៨១ ៨៤៤ ៨១២ និងទីតាំងទី៥ គឺនៅទីស្នាក់ការផ្តល់លិខិតឆ្លងដែនធម្មតាប្រចាំផ្សារទំនើបអ៊ីអនម៉លសែនសុខ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទំនាក់ទំងតាមលេខ ០១១ ៥៨២ ២៧៧៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៦ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ