Connect with us

ព័ត៌មានជាតិ

ចាក់​វ៉ាក់សាំង​ដូស​​ទីពីរថ្ងៃ​នេះ​ អ្នក​ចាស់​ដូស​ទីមួយរួច កុំ​ឲ្យ​ហួស​ពេល​ឲ្យ​សោះ

បានផុស

នៅ

នៅថ្ងៃនេះ កម្ពុជា​នឹង​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំងដូស​ទី​ពីរលើ​ការ​បង្ការ​កូវីដ ១៩។ កម្ពុជា​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង Sinopharm នៅ​ថ្ងៃ ១០ កុម្ភៈ ហើយ​ការ​ចាក់​ដូស​ទី​ពីរ​នឹង​ចាប់ពីថ្ងៃទី២៤កុម្ភៈនេះ​ទៅ។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជាអ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បាន​ថ្លែង​ក្នុង​សារតេឡេក្រាម​ថា ការ​ចាក់វ៉ាក់សាំង​ដូស​ទី​ពីរ​នេះ រៀបចំ​​ឡើង​នៅ​ទីតាំង​ដដែល​។ លេីកទី១ចាក់នៅកន្លែងណា​ សូមអញ្ជេីញទៅចាក់លេីកទីពីរនៅកន្លែងដដែលតែកុំឲ្យហួសពី១៤​ ទៅ២៨ថ្ងៃ​ រាប់ពីថ្ងៃចាក់លេីកទី១។

វ៉ាក់សាំង Sinopharm ដែល​ជា​ជំនួយ​របស់​ចិន អាច​ចាក់​បាន​សម្រាប់​អ្នក​ដែល​មាន​អាយុចន្លោះ​ពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ។ ក្រសួង​សុខាភិបាល​បាន​រៀបចំ​ទីតាំងចំនួន ០៤ សម្រាប់​ចាក់​ដល់​ក្រុមគោលដៅ​មាន​ដូច​តទៅ៖

១.មន្ទីរពេទ្យកាល់ម៉ែត ៖ ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ

២.មន្ទីរពេទ្យព្រះអង្គឌួង ៖ ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ

៣.មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៖ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត

៤.មន្ទីរពេទ្យកុមារជាតិ ៖ អ្នកសារព័ត៌មាន

កម្ពុជាចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង​កូវីដ​ ១៩​ ជា​ផ្លូវការ​នៅថ្ងៃ ១០ កុម្ភៈ ដោយ​កំណត់​យក​អ្នកស្ម័គ្រចិត្ត​ជំហាន​ដំបូង​ក្នុង​ចំណោម​ថ្នាក់ដឹកនាំ​ និង​កូនៗ​របស់​ថ្នាក់​ដឹកនាំ​នៅក្នុង​ជួរ​រាជរដ្ឋាភិបាល​ និង​កងកម្លាំង​ប្រដាប់អាវុធ ដើម្បី​បង្កើន​ទំនុកចិត្ត​ដល់​ប្រជាពលរដ្ឋ​។

កម្ពុជា​​បាន​ទទួល​វ៉ាក់សាំង​ចំនួន ៦០ម៉ឺ​នដូស ក្នុង​នោះ ៣០ម៉ឺ​នដូសសម្រាប់​ក្រសួងសុខាភិបាល និង៣០ម៉ឺន​ដូ​សទៀ​តសម្រាប់​ក្រសួងការពារជាតិ។

ចាប់តាំ​ងពី​ការ​បើក​យុទ្ធនាការ​ចាក់វ៉ាក់សំាងសុីណូហ្វាម​ជំនួយ​របស់​ចិន គិត​ត្រឹមថ្ងៃ ២៣ កុម្ភៈ ក្រសួង​សុខាភិបាល​បាន​ដំណើរការ​ចាក់​វ៉ាក់សាំងលើក​ទីមួយ​​ដល់​ពលរដ្ឋ​បាន​ចំនួន ៧៧៧០ នាក់។ ក្រសួង​ការពារជាតិ​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វ៉ាម​ទៅ​ដល់​ថ្នាក់ដឹកនាំ និង​កងទ័ព ប៉ុន្តែ​មិន​ទាន់មានទិន្នន័យដែល​បាន​ចាក់​រួច​នៅ​ឡើយទេ៕

អត្ថបទ៖ ប៊ុណ្ណរ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៦ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍៨ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម៩ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ៨ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម