ព័ត៌មានជាតិ
អាកាសធាតុក្តៅ តើក្រសួងអប់រំមានគម្រោងបន្ថយម៉ោង ឬសិក្សាតាមអនឡាញ ឬទេ?
ក្រសួងអប់រំ យុវជន និងកីឡា មិនមានគម្រោងកាត់បន្ថយម៉ោងសិក្សា ឬរៀនតាមអនឡាននៅក្នុងកំឡុងពេលអាកាសធាតុក្តៅខ្លាំងនេះទេ បើទោះបីជាបច្ចុប្បន្នកម្ពុជាមានសីតុណ្ហភាពឡើងកម្តៅចាប់ពី ៣៩ ដល់ជាង ៤០អង្សាក៏ដោយ។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍នៅថ្ងៃទី២៩ ខែមេសា នេះថា ក្រសួងមិនមានគម្រោងកាត់បន្ថយម៉ោងសិក្សា ឬរៀនតាមអនឡាននៅក្នុងកំឡុងពេលអាកាសធាតុក្តៅខ្លាំងនេះទេ។ ប៉ុន្តែក្រសួងតែងតែយកចិត្តទុកដាក់ចំពោះសុខភាពសិស្ស និងណែនាំសិស្សឱ្យញ៉ាំអាហារឱ្យបានគ្រប់គ្រាន់ ញ៉ាំទឹកឱ្យបានច្រើន និងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយ មន្ទីរអប់រំ យុវជន និងកីឡា ក៏ដូចជាសាលារៀននានា ដើម្បីបង្កើនការយកចិត្តទុកដាក់ និងរាយការណ៍ពីស្ថានភាពតាមសាលារៀនមក មន្ទីរ និងក្រសួងឱ្យបានដឹង និងដោះស្រាយបញ្ហានានាឱ្យបានទាន់ពេលវេលា។

លោកស្រី ឃួន វិច្ឆិកា មានប្រសាសន៍បន្តថា៖ “ឥឡូវនេះ ស្ថានភាពនៅតាមសាលារៀននីមួយៗមានលក្ខណៈល្អប្រសើរ នៅមិនទាន់មានបញ្ហាអ្វីមួយប៉ះពាល់ដល់ដំណើរការសិក្សារបស់សិស្សនៅឡើយទេ ដោយសាលានីមួយៗអាចដោះស្រាយបានរៀងៗខ្លួន តែក្រសួងឱ្យសាលារាយការណ៍ដែរប្រសិនបើមានបញ្ហាអ្វីមួយ ដើម្បីឱ្យក្រសួងអាចដោះស្រាយបានទាន់ពេល ហើយក្នុងករណីសាលាស្នើសុំក្រសួងកាត់បន្ថយម៉ោងសិក្សា ឬរៀនតាមអនឡាញក្រសួងក៏ពិចារណាទៅលើសំណើទាំងអស់នោះដែរ”។

យ៉ាងណាក៏ដោយ លោកស្រីបានបន្ថែមថា តាមការព្យាកររបស់ ក្រសួងធនធានទឹក និងឧត្តុនិយម បានបញ្ជាក់ថា នៅពេលខាងមុខនេះនឹងឈានចូលដល់រដូវវស្សាឆាប់ៗហើយ។ ដូចនេះកម្តៅក៏នឹងមានការថយចុះជាបន្តបន្ទាប់ដែរ។

គួររំលឹកថា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឱ្យគ្រប់គ្រឹះស្ថានសិក្សា កាត់បន្ថយម៉ោងសិក្សាដើម្បីបង្ការទប់ស្កាត់ហានិភ័យ និងចៀសវាងជំងឺផ្សេងៗ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់សិស្ស និងគ្រូបង្រៀននៅក្នុងកំឡុងពេលអាកាសធាតុក្តៅខ្លាំង។ ក្នុងនោះនៅពេលព្រឹក ចូលរៀននៅម៉ោង ៧:០០ និងចេញនៅម៉ោង ១០ និង ៣០ នាទី ដែលពីមុនសិស្សចេញនៅម៉ោង ១១:០០។ នៅពេលរសៀលចូលរៀននៅម៉ោង ១៣ និង ៣០ នាទី និងចេញនៅម៉ោង ១៧:០០៕
អត្ថបទ៖ សំអឿន

-
KPT+៧ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល