ព័ត៌មានជាតិ
សម្តេចតេជោ ជឿថា គោលដៅ១ពាន់លានដុល្លារនៃពាណិជ្ជកម្មជាមួយតួកគី អាចសម្រេចបានឆាប់ៗ
ការដាក់គោលដៅ១ពាន់លានដុល្លារនៃការដោះដូរទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងតួកគី នឹងអាចសម្រេចទៅបាន នាពេលខាងមុខឆាប់ៗ។ នេះជាក្ដីរំពឹងប្រកបដោយភាពជឿជាក់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ចំពោះមុខឯកអគ្គរដ្ឋទូតតួកគីប្រចាំនៅកម្ពុជា។

នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនៅវិមានព្រឹទ្ធសភានេះ លោកស្រី ឯកអគ្គរដ្ឋទូតតួកគី បានសម្ដែងក្តីរីករាយ ដែលឃើញទំនាក់ទំនងរវាងកម្ពុជា និងទួកគី មានការរីកចម្រើនជាលំដាប់ ក្នុងនោះ មានការបើកការិយាល័យពាណិជ្ជកម្ម ថ្វីត្បិតតែទំហំពាណិជ្ជកម្មមានទំហំតូចក៏ដោយ។
លោកស្រី ឯកអគ្គរដ្ឋទូត បញ្ជាក់ថា ប្រទេសទាំងពីរ ក៏បានឯកភាពគ្នាក្នុងការជំរុញទំហំពាណិជ្ជកម្មនេះឱ្យកើនដល់ ១ពាន់លានដុល្លារផងដែរ នាពេលខាងមុខ ក៏ដូចជាបង្កើនទំនាក់ទំនងកាន់តែច្រើនឡើងរវាងប្រជាជន និងប្រជាជន។

ជុំវិញទំនាក់ទំនងពាណិជ្ជកម្មនេះ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅកាន់លោកស្រី ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតនតួកគី ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងតួកគី គឺនៅតូចនៅឡើយ ដែលពុំទាន់សក្តិសមទៅនឹងសក្តានុពលដែលប្រទេសទាំងពីរមាន។ ក៏ប៉ុន្តែ សម្តេច ជឿជាក់ថា គោលដៅ ១ពាន់លានដុល្លារនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងទាំងពីរអាចសម្រេចបាននាពេលខាងមុខ។ ដោយឆ្នាំនេះ គឺជាខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ សម្ដេចតេជោ បានលើកជាយោបល់ឱ្យស្ថាប័នទាំងពីរគួរតែមានកម្មវិធីឱ្យច្រើន ដើម្បីរំលឹកខួបទំនាក់ទំនងនេះ ក៏ដូចជាដើម្បីពង្រឹងពង្រីកដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត។

ទាក់ទងទៅនឹងការហោះហើរត្រង់ពីតួកគីមកកម្ពុជា លោកស្រី ឯកអគ្គរដ្ឋទូត បានជម្រាបជូនសម្ដេចតេជោ ថា ក្រុមហ៊ុនអាកាសចរណ៍តួកគី គ្រោងនឹងពង្រីកការហោះហើរមកកម្ពុជា នាពេលខាងមុខ ហើយសង្ឃឹមថា ការភ្ជាប់ទំនាក់ទំនងនេះ នឹងធ្វើឲ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ទេសចរណ៍មានការកើនឡើងបន្ថែមទៀត។
ជាការឆ្លើយតប សម្ដេចតេជោ បញ្ជាក់ថា តាមរយៈការពង្រីកជើងហោះហើរត្រង់ពីតួកគីមកកម្ពុជានេះ នឹងអាចធ្វើឱ្យទេសចរណ៍ពីប្រទេសជិតខាងតួកគី យកប្រទេសតួកគីជាកន្លែងចាប់ផ្ដើមធ្វើដំណើរមកកាន់ប្រទេសកម្ពុជាកម្ពុជាផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ