ព័ត៌មានជាតិ
តាមរយៈឆន្ទៈ និងសមត្ថភាព លោក ព្រាប កុល ជឿថាសម្តេចធិបតី នឹងជីកព្រែកជីកហ្វូណនតេជោ ទាល់តែបាន
តាមរយៈសំណេរនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃចន្ទ ទី២៩ ខែមេសា នេះ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ព្រាប កុល បានបង្ហាញជំនឿជឿជាក់លើសមត្ថភាពដឹកនាំ ទេពកោសល្យ និងឆន្ទៈរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថាសម្ដេចនឹងជីកព្រែកហ្វូណនតេជោ ឱ្យលេចចេញជារូបរាងទាល់តែបាន។

លោក ព្រាប កុល បង្ហាញភាពជឿជាក់លើសម្ដេចធិបតី នាថ្ងៃនេះ បន្ទាប់ពីកាលពីថ្ងៃអាទិត្យ ទី២៨ ខែមេសា សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា ដាច់ខាតកម្ពុជាត្រូវតែជីកព្រែកហ្វូណនតេជោឱ្យទាល់តែបានដើម្បីប្រយោជន៍សេដ្ឋកិច្ចសង្គមជាតិ។
លោក ព្រាប កុល បានសរសេរដូច្នេះ «ខ្ញុំជឿជាក់លើសមត្ថភាពដឹកនាំ ទេពកោសល្យ និងឆន្ទៈរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត» ។

គួរជម្រាបជាថ្មីថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលព្រែកជីកនេះមានប្រវែងសរុបប្រមាណជាង១៨០គីឡូម៉ែត្រ ដែលគ្រោងចំណាយថវិការជាង១ ៧០០ លានដុល្លារ ដើម្បីជីកចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្ត ៤ គឺខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។
ជាការចេញមកបញ្ជាក់ជូនរួមជាតិ នៅថ្ងៃទី២៨ ខែមេសា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ដាច់ខាតកម្ពុជាត្រូវតែជីកព្រែកហ្វូណនតេជោ ឱ្យទាល់តែបាន ដើម្បីប្រយោជន៍ជាតិកម្ពុជា។ ជាមួយគ្នានេះ សម្ដេចធិបតី បានថ្លែងអំណរគុណជូនជនរួមជាតិដែលបាន បង្ហាញចលនាជាតិនិយមគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ និងចាត់ទុកការគាំទ្ររបស់ពលរដ្ឋមានតម្លៃមហាសាលធំធេងជាងលុយ១០ពាន់លានដុល្លារ។

ទន្ទឹមនឹង ការបង្ហាញការគាំទ្រចំពោះគម្រោង ប្រជាពលរដ្ឋក៏ចង់ចូលរួមជាថវិការជាមួយរាជរដ្ឋាភិបាលដើម្បីជីកព្រែកប្រវត្តិសាស្ត្រសម័យទំនើបមួយនេះថែមទៀតផង ប៉ុន្តែសម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រដ្ឋមិនមានតម្រូវការចាំបាច់ឱ្យចូលរួមជាថវិការនោះទេ ត្បិតថារដ្ឋមានគម្រោងហិរញ្ញវត្ថុធានារាប់សិបឆ្នាំរួចមកហើយ។ សម្ដេចក៏បានព្រមានទៅកាន់ជនឆ្លៀតឱកាស ហាមបង្កើតមូលនិធិប្រមូលលុយជីកព្រែកហ្វូណនតេជោ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ សម្ដេចធិបតី ក៏បញ្ជាក់ថែមទៀតថា ក្នុងករណី ទោះមានឬមិនមានថវិការពីសំណាក់ការវិនិយោគរបស់ក្រុមហ៊ុនបរទេស ក៏ដាច់ខាតកម្ពុជាត្រូវតែធ្វើឱ្យទាល់តែបានចំពោះគម្រោងព្រែកជីកនេះ ខណៈរដ្ឋាភិបាលបានរៀបចំនូវសេណារីយ៉ូបីដំណាក់រួចទៅហើយ៕



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ