Connect with us

ព័ត៌មានជាតិ

ភ្លៀងលាយឡំខ្យល់កន្ត្រាក់ បណ្ដាលឱ្យខូចខាតផ្ទះពលរដ្ឋក្នុងក្រុងព្រះវិហារ ប្រមាណ ១០ខ្នង

បានផុស

នៅ

ភ្លៀងធ្លាក់លាយឡំ ខ្យល់កន្ត្រាក់បណ្ដាលឱ្យខូចខាតផ្ទះសំបែងពលរដ្ឋអស់ប្រមាណ ១០ខ្នង និងដើមឈើ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅសង្កាត់កំពង់ប្រណាក និងសង្កាត់ប៉ាលហាល ក្រុងពះវិហារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក លី តៃឈន់ អធិការនគរបាលក្រុងព្រះវិហារ បានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តព្រះវិហារ លោកបានដឹកនាំកម្លាំងនគរបាលក្រុងព្រះវិហារ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ករណីភ្លៀងខ្យល់កន្រ្តាក់ បណ្ដាលឱ្យខូចខាត ផ្ទះសំបែង តូប បង្គោលភ្លើងសូឡា និងដើមឈើមួយចំនួន។ការខូចខាតនេះ មានដូចជា នៅសង្កាត់ប៉ាលហាល ប៉ះពាល់ផ្ទះចំនួន ៩ខ្នង បង្គោលភ្លើងសូឡាចំនួន ១ដើម និងដើមឈើចំនួន ១៧ដើម។ ក្នុងនោះ ភូមិភារកិច្ច មានផ្ទះរបើកដំបូលចំនួន ៩ខ្នង ដើមឈើរលំចំនួន ៤ដើម ភូមិហ្មសែត មានដើមឈើរលំចំនួន ១២ដើម(ដើមឈើលម្អរនៅស្តូបតាឌី) បង្គោលភ្លើងសូឡារលំ ១ដើម និងភូមិឯកភាព មានដើមឈើរលំចំនួន ១ដើម។

ចំណែក សង្កាត់កំពង់ប្រណាក ប៉ះពាល់តូបចំនួន ២ខ្នង និងផ្ទះចំនួន ១ខ្នង។ ក្នុងនោះ ភូមិអណ្តូងពោធិ៍ ប៉ះពាល់តូបជួសជុលម៉ូតូទំហំ ៤ម×៨ម កំពស់ ៤ម ធ្វើអំពីឈើប្រក់ដំបូលស័ង្កសី ខូចខាតដំបូលទាំងស្រុង​ និងប៉ះពាល់តូបកាត់ដេរទំហំ ៤ម×៨ម កំពស់ ៤ម ធ្វើអំពីឈើប្រក់ដំបូលស័ង្កសី ខូចខាតដំបូលទាំងស្រុង។ រីឯភូមិគោកបេង ប៉ះពាល់ផ្ទះទំហំ ៩ម×១១ម កំពស់ ៤ម ធ្វើអំពីឈើប្រក់ដំបូលស័ង្កសី ខូចខាតដំបូលសំយ៉ាបខាងមុខផ្ទះ។ សរុបទាំង២ សង្កាត់ខូចខាតផ្ទះពលរដ្ឋចំនួន ១០ខ្នង តូបចំនួន ២ខ្នង បង្គោលភ្លើងសូឡាចំនួន ១ដើម និងដើមឈើចំនួន ១៧ដើម។

បន្ទាប់ពីមានហេតុការណ៍ខ្យល់កន្ត្រាក់នោះ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធនៃក្រុងព្រះវិហារ បានចុះទៅដល់កន្លែងកើតហេតុដើម្បីជួយអន្តរាគមន៍ដល់ពលរដ្ឋផងដែរ៕

ដោយ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

​​រដ្ឋាភិបាលថៃមិនដកថយរឿងច្បាប់​​កាស៊ីណូ ទោះ​បី​មាន​ការប្រឆាំងខ្លាំង​​ ហើយសភា​ពិភាក្សានៅថ្ងៃពុធ​​

កីឡា៩ នាទីutes មុន

លែង​ឲ្យ​ពិបាក​ទៀត! ព្រះ​ខ័ន​រាជ​ស្វាយរៀប​ចំវិធី​សាស្ត្រ​ចូល​ទស្សនា​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​យ៉ាង​ល្អ

សេដ្ឋកិច្ច១៤ នាទីutes មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មជំរុញឱ្យកែច្នៃថ្នាំជក់ ដើម្បីនាំចេញ

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ជប៉ុន សម្រេច​បន្ត​ដាក់​ទណ្ឌកម្ម​កូរ៉េ​ខាង​ជើង​រយៈពេល​២ឆ្នាំ​ទៀត

ព័ត៌មានជាតិ២៦ នាទីutes មុន

ស្អែក RACនឹងរៀបចំវេទិកាពិសេសស្ដីពីមិត្តភាពដែកថែមកម្ពុជា-ចិនក្នុងយុគសម័យថ្មី៖ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៧ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

សេចក្ដីជូនដំណឹង២៣ ម៉ោង មុន

សេចក្តីជូនដំណឹង ស្តីពី ការងារសាងសង់ផ្លូវភូមិប្រភេទបេតុងអាម៉េ

Sokha Hotels

ព័ត៌មានពេញនិយម